ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WWF​ ជំរុញ​ឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​ហាម​ឃាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ដែល​គ្មាន​ការ​គ្រប់​គ្រង ​នៅ​ខណៈ​មាន​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា


រូបឯកសារ៖ ការុង​ច្រក​ស្រកា​សត្វ​ពង្រូល​ នៅ​ជិត​ភ្លុក​ដំរី​ដែល​ត្រូវ​បាន​រឹប​អូស​ពី​អ្នក​ជួញ​ដូរខុស​ច្បាប់ ដោយ​ភ្នាក់ងារ​ការពារ​សត្វ​ព្រៃ​នៅ​ប្រទេស​កូតឌីវ័រ កាល​ពី​ឆ្នាំ​២០១៨។
រូបឯកសារ៖ ការុង​ច្រក​ស្រកា​សត្វ​ពង្រូល​ នៅ​ជិត​ភ្លុក​ដំរី​ដែល​ត្រូវ​បាន​រឹប​អូស​ពី​អ្នក​ជួញ​ដូរខុស​ច្បាប់ ដោយ​ភ្នាក់ងារ​ការពារ​សត្វ​ព្រៃ​នៅ​ប្រទេស​កូតឌីវ័រ កាល​ពី​ឆ្នាំ​២០១៨។

ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ជំរុញ​ឲ្យ​ប្រទេស​ចិន​ហាម​ឃាត់​ការ​ធ្វើ​ជំនួញ​សត្វ​ព្រៃ​ដែល​គ្មាន​ការ​គ្រប់​គ្រង និង​ការ​ទទួល​ទាន​សាច់​សត្វ​ព្រៃ។

ពេល​នេះ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក ​ហៅ​កាត់​ថា WWF អំពាវ​នាវ​ឲ្យ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ជា​ចំណុច​ស្នូល​នៃ​ការ​ជួញ​ដូរ​សត្វ​ព្រៃ ​និង​ជា​ប្រភព​នៃ​ការ​ត់​ពន្ធ​សត្វ​ព្រៃ​សម្រាប់​អតិថិជន​ចិន ​ដើរ​តាម​ជំហាន​ដែល​ចិន​បាន​ដើរ។

ក្រុម​ការពារ​បរិស្ថាន​បាន​កោត​សរសើរ​ដល់​ការ​ហាម​ឃាត់​ដោយ​ក្រុង​ប៉េកាំង ​ប៉ុន្តែ​ពួក​គេ​និយាយ​ថា អ្វី​ដែល​បាន​ធ្វើ​នោះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ នៅ​ខណៈ​ពេល​ដែល​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​មិន​ត្រូវ​បាន​ដឹង​ ក្រុម​មន្ត្រី​ជឿ​ថា​ វា​អាច​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស ​ដែលប៉ះ​ពាល់​សាច់​សត្វ​ព្រៃ​ឆៅ។

លោក A. Christy Williams នាយក​អង្គការ​ WWF អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ថ្លែង​ថា៖ «ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​តែ​រៀន​សូត្រ​ពី​ឧទាហរណ៍​ពី​ប្រទេស​ចិន និង​ហាម​ឃាត់​ការ​លក់​ដូរ​សាច់​សត្វ​ព្រៃ​ដើម្បី​ជា​ប្រយោជន៍​សុខភាព​ពលរដ្ឋ​របស់​ខ្លួន និង​ដើម្បី​ការពារ​ការ​ខូច​ខាត​លើ​សេដ្ឋកិច្ច​របស់​ពួក​គេ ដូច​អ្វី​ដែល​កំពុង​កើត​មាន​ពេល​នេះ ​ដោយសារ​តែ​ជំងឺ​កូវីដ១៩។​ នេះ​មាន​ន័យ​ថា ​ពួក​គេ​ត្រូវ​បញ្ឈប់​កុំ​ឲ្យ​ជំនួញ​បែប​នេះ​ចូល​ក្នុង​ប្រទេស​របស់​ពួក​គេ»។

លោក​បាន​សំដៅ​ទៅ​លើ​ការ​ពិត​ដែល​ថា កាល​ពី​ពេល​មុន​នេះ​ មាន​ការ​ហាម​ឃាត់​ប្រហាក់​ប្រហែល​គ្នា​នេះ​នៅ​ប្រទេស​ចិន​សម្រាប់​ផលិត​ផល​ផ្សេង​ទៀត​ ដូច​ជា​ភ្លុក​ជា​ដើម​នោះ​ ធ្វើ​ឲ្យ​ពួក​ឈ្មួញ​បង្វែរ​មុខ​ជំនួញ​របស់​ពួក​គេ​ទៅ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ម្យ៉ាង​ទៀត ការ​ហាម​ឃាត់​សាច់​សត្វ​ព្រៃ​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​ចិន​អាច​រុញ​ច្រាន​ជំនួញ​មួយ​នេះ​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស​ជិត​ខាង ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អង្គការ​ WWF តំបន់​អាស៊ី​អាគ្នេយ៍​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ធ្វើ​តាម​ ដោយ​ការ​ធ្វើ​ការ​ហាម​ឃាត់​ដូច​គ្នា។ អង្គការ​នេះ​ផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​នានា​បង្កើន​ការ​ត្រួត​ពិនិត្យ​នៅ​តាម​ទីផ្សារ និង​លើក​កម្ពស់​ការ​យល់​ដឹងសាជារណៈ​ ដើម្បី​បញ្ឈប់​ការ​លក់​ និង​ទទួលទាន​ផលិតផល​សត្វ​ព្រៃ។

រាប់​ចាប់​តាំង​ពី​ផ្ដាសាយ​ជ្រូក ដល់​ផ្ដាសាយ​បក្សី ទ្វីប​អាស៊ី​បាន​ទទួល​រង​នូវ​ការ​រីក​រាល​ដាល​ជំងឺ​ដែល​កើត​ចេញ​ពី​ការ​ប៉ះ​ពាល់​របស់​មនុស្ស​ទៅ​លើ​ផលិត​ផល​សត្វ​ព្រៃ។

នៅ​ពេល​ដែល​ក្ដី​បារម្ភ​ជុំវិញ​ការ​រាលដា​នៃ​វីរុស​កូរ៉ូណា ផ្ដោត​ទៅ​លើ​សុខភាព​របស់​មនុស្ស វា​ប្រហែល​ជា​ផ្ដល់​ផល​ប្រយោជន៍​ខ្លះ​នោះ​គឺ​សត្វ​ព្រៃ​ក្នុង​ចំនួន​តិច​តួច​ត្រូវ​បាន​គេ​ជួញ​ដូរ។ ប្រទេស​ចិន​ធ្លាប់​ជា​ទីផ្សារសត្វ​ព្រៃ​សំខាន់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ដែល​មាន​លក់​ដូរ​ទំនិញ​ដូច​ជា​កុយ​រមាស និង​ស្រកា​ពង្រូល។ ​ក្រៅ​ពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ដោយ​ជន​ជាតិ​ចិន ជំនួញ​នេះ​បាន​នាំ​ឲ្យ​អ្នក​ជួញ​ដូរ​នៅ​ប្រទេស​ជិត​ខាង​ដែល​កំពុង​អភិវឌ្ឍន៍​ធ្វើ​ជំនួញ​ដូច​គ្នា​នេះ​ដែរ ដែល​អ្នក​ជំនួញ​សត្វ​ព្រៃ​ទាំង​នះ គឺជា​ប្រភព​ផ្គត់​ផ្គង់​ផលិត​ផល​សត្វ​ព្រៃ ឬ​ផ្ទេរ​ផលិត​ផល​ទាំង​នោះ​ពី​ពី​ចម្ងាយ។

ជា​ឧទារហណ៍​ ដូច​នៅ​ប្រទេស​វៀតណាម ​ដែល​មាន​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​ចិន​ ក្រុម​អង្គការ​ការពារ​បរិស្ថាន​រួមន​មាន​ «អប់រំ​សម្រាប់​ធម្មជាតិ» ហៅ​កាត់​ថា ENV, អង្គការ​អន្តរជាតិ ​ការពារ​សត្វ​ព្រៃ​ពិភព​លោក​ហៅថា Four Paws International​កំពុង​ព្យាយាម​ទាក់​ទាញ​ទឹក​ចិត្តម្ចាស់​ខ្លា​ឃ្មុំ​ព្រះ​អាទិត្យ ​និង​ខ្លា​ឃ្មុំ​ពី​តំបន់​អាស៊ី​ ឲ្យ​ដោះ​លែង​ពួក​វា។​ ខ្លាំ​ឃ្មុំ​ទាំង​នេះ​ត្រូវ​បាន​គេ​យកប្រមាត់​របស់​វា​ទៅ​លក់​នៅ​ក្នុង​ប្រទេស​និង​ នៅ​កន្លែង​ផ្សេង​ទៀត ​ដោយ​គេ​ជឿ​ថា​ វា​មាន​អត្ថ​ប្រយោជន៍​ដល់​សុខភាព។

អ្នក​ស្រី​ Nguyen Thi Phuong Dung ​នាយក​រង​នៃ​អង្គការ​ENV ​និយាយ​ថា៖ «ឧស្សាហកម្ម​ប្រមាត់​ខ្លា​ឃ្មុំ​ធ្លាប់​ជា​ឧស្សាហកម្ម​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ ហើយ​មាន​តម្រូវ​ការ​យ៉ាង​ខ្លាង។ ​ប៉ុន្តែ​នៅ​ពេល​មនុស្ស​ជា​ច្រើន​សម្រេច​ចិត្ត​មិន​ទិញ​ប្រមាត់​ខ្លា​ឃ្មុំ​នោះ​ អ្នក​ចិញ្ចឹម​ខ្លា​ឃ្មុំ​ជា​ច្រើន​បាន​សុំ​ឲ្យ​មាន ការ​លើក​លែង​ដល់​ខ្លា​ឃ្មុំ​របស់​ពួក​គេ ​ហើយ​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្លា​ឃ្មុំ​ទាំង​នោះ​បាន​ប្រសើរ​ឡើង​នៅ​ឯ​មណ្ឌល​សង្គ្រោះ​ខ្លា​ឃ្មុំ»។

ក្រុម​អង្គការ​របស់​អ្នក​ស្រី​និយាយ​ថា ខ្លាំ​ឃ្មុំ​ជា​ច្រើន​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម ​ហើយ​នៅ​មាន​ខ្លា​ឃ្មុំ​រាប់​រយ​ទៀត​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​ទ្រុង។​ ប្រទេស​វៀតណាម​មាន​សត្វ​ខ្លា​ឃ្មុំ​រាប់​ពាន់​ក្បាល​កាល​ពី​១៥​ឆ្នាំ​មុន ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​តិច​ជាង​មួយ​ពាន់​ក្បាល​ដោយ​សារ​តែ​ជំនួញប្រមាត់​ខ្លា​ឃ្មុំ។ ​នេះ​បើ​យោង​តាម​អង្គការ ​Four Paws។

ក្រុម​អង្គការ​ការពារ​បរិស្ថាន​នៅ​តំបន់​អាស៊ី​ បាន​លើក​ឡើង​នូវ​ហេតុផល​ក្រម​សីលធម៌​ មក​ធ្វើ​ជា​សំអាង​ក្នុង​ការ​អំពាវ​នាវ​ដល់​មនុស្ស​ម្នា​ឲ្យ​ឈប់​ធ្វើ​ជំនួញ​សត្វ​ព្រៃ។ ​ប៉ុន្តែ​នៅ​ពេល​មាន​ការ​រីរាលដាល​នៃវីរុសកូរ៉ូណា​នោះ​ ក្រុម​អង្គការ​ទាំង​នេះ​ក៏​អំពាវ​នាវ​ដល់​មនុស្ស​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ការ​រីក​រាល​ដាល់​នៃ​ជំងឺ​កាល​ពី​ពេល​មុន បាន​បង្ហាញ​ថា ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តែ​ការ​បង្ក្រា​អ្នក​អ្នក​ដែល​ប្រព្រឹត្ត​នោះ ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ។​ វា​តម្រូវ​ឲ្យ​មាន​ការ​គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​ផលិតផល​សត្វ​ព្រៃ​ផង​ដែរ។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ​Ron Ryuji Tsutsui​ ប្រធាន​នៃ​ក្រុម​ប្រតិបត្តិ​អង្គការ ​WWF ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

វីរុស​កូរ៉ូណា​បាន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដែល​គេ​មិន​បាន​គិត​ដល់​ខ្លះ​ហើយ ដូចជា​បាន​ធ្វើ​ឲ្យ​គុណភាព​ខ្យល់​ល្អ​ជាង​មុន ​នៅ​ទីក្រុង​ក្នុង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ នៅ​ពេល​ដែល​រោង​ចក្រ​និង​ឡាន​នៅ​លើ​ដង​ផ្លូវ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង​មុន​ទៅ​ក្នុង​បរិយាកាស។ ​លោក ​Tsutsui ​សង្ឃឹម​ថា ​ការ​គ្រប់គ្រង​ដោយ​មាន​ច្បាប់​ទម្លាប់​តឹង​រ៉ឹង​ជាង​មុន​ទៅ​លើ​ជំនួញ​សត្វ​ព្រៃបន្ទាប់​ពី​បញ្ហា​ជំងឺ​នេះ​ នឹង​ក្លាយ​ជា​រឿង​ល្អ ​មិន​សម្រាប់​តែ​មនុស្ស​ប៉ុណ្ណោះ​ទេ​ វាក៏​ល្អ​សម្រាប់​សត្វ​ផង​ដែរ។

លោក​ថ្លែង​អំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូរ៉ូណា ​យ៉ាង​ដូច្នេះ​ថា៖ ​«ការ​សម្រេច​ចិត្ត​របស់​ចិន​ដោយ​ដោះ​ស្រាយ​ចំពោះ​ប្រភព​នៃ​បញ្ហា​ ដូចជា​ការ​បិទ​ទីផ្សារ​ជា​អចិន្ត្រៃយ៍ ​និង​បម្រាម​ហាម​ឃាត់​ការ​បរិភោគ​សត្វ​ព្រៃ​ គឺ​ជា​ព្រឹត្តិការណ៍​ធ្វើ​ឲ្យ​ប្រែ​ប្រួល​ដល់​ជំនួញ​នេះ​ទាំង​ស្រុង។​ រដ្ឋាភិបាល​នៅ​ប្រទេស​អាស៊ី​ទាំង​អស់​ត្រូវ​តែ​ដើរ​តាម​ឧទាហរណ៍​នេះ ​ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​មនុស្ស​ ក៏​ដូច​ជា​ដើម្បី​ការ​អភិរក្ស​សត្វ​ព្រៃ​ផង​ដែរ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG