ពិធីវិបស្សនាអន្តរជាតិលើកដំបូងមួយ ត្រូវបានប្រារព្ធឡើងនៅវត្តរាជបូព៌ ក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ពិធីនេះមានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា។
បុរសម្នាក់បានថតវីដេអូខ្លួនឯងហើយសម្លាប់កូនស្រីអាយុ១១ខែរបស់ខ្លួនដោយផ្សាយបន្តផ្ទាល់លើបណ្តាញសង្គម Facebook មុនពេលដែលរូបគេធ្វើអត្តឃាតនៅក្នុងហេតុការណ៍មួយដែលក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះហៅថាជា«ហេតុការណ៍ដ៏តក់ស្លុត»។
លោកបណ្ឌិត Sylvain Vogel ត្រូវបានមូលនិធិ Fainting Robin ប្រគល់រង្វាន់«បញ្ញវន្តកិត្តិយស» ចំពោះស្នាដៃការងាររបស់លោក ក្នុងការជួយជ្រោមជ្រែងដល់និស្សិតខ្មែរ២រូបរហូតក្លាយជាអ្នកភាសាវិទ្យាដ៏លេចធ្លោ និងការចងក្រងជាសៀវភៅអំពីភាសានិងវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។
ព្រះតេជគុណ យ៉ន សេង យៀត សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាលេខាផ្ទាល់របស់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស មានសង្ឃដីកាថា ដើម្បីជួយសង្គមជាតិបាន ព្រះសង្ឃខ្លួនឯង ចាំបាច់ត្រូវតែជាអ្នកទទួលបានការអប់រំខ្ពស់ជាមុនសិន។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍ព្រះតេជគុណ យ៉ន សេង យៀត ដែលកំពុងសិក្សាថ្នាក់ក្រោយបណ្ឌិត ឬបណ្ឌិតរដ្ឋខាងទស្សនវិជ្ជាព្រះពុទ្ធសាសនានៅសកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក នៅពេលដែលព្រះអង្គនិមន្តបំពេញទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីខែមករាកន្លងទៅនេះ។ សូមលោកអ្នកស្ដាប់បទសម្ភាសន៍នេះដូចតទៅ៕
សមាជិកសភានៅក្នុងរដ្ឋញូវយ៉កបានអនុម័តផែនការមួយដើម្បីផ្តល់ការសិក្សាដោយមិនយកប្រាក់សម្រាប់សិស្សដែលមានប្រាក់ចំណូលទាបនិងមធ្យមដើម្បីចូលរៀនសាកលវិទ្យាល័យនៃទីក្រុងញូវយ៉ក City University of New York (CUNY) និងសាកលវិទ្យាល័យនៃរដ្ឋញូវយ៉ក (SUNY)។
បន្ទាប់ពីចុះកម្មសិក្សាស្វែងយល់នៅ Federal Press Conference ក្រុមអ្នកនាំពាក្យកម្ពុជាដែលបានចូលរូមក្នុងទស្សនកិច្ចនោះបានរៀបចំគម្រោងដែលមានលំនាំស្រដៀងគ្នានេះ ដើម្បីយកមកអនុវត្តនៅកម្ពុជា។
ការព្រួតគ្នារវាងហ្វូងមហាជន ក្នុងការដាក់ទោសទណ្ឌក្រៅផ្លូវច្បាប់ទៅលើជនប្រព្រឹត្តល្មើសរហូតដល់ជនល្មើសស្ទើរបាត់បង់ជីវិតដូចករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មិនមែនជាករណីថ្មីនៅកម្ពុជានោះទេ។
លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរនៅពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកិច្ចការជំនាញ កម្រិតខ្ពស់ពាក់ព័ន្ធនឹងវិស័យព័ត៌មានបច្ចេកវិទ្យា ធ្វើឲ្យកម្ពុជានៅតែត្រូវការជនបរទេសដើម្បីធ្វើការងារប្រភេទនេះ។
មូលនិធិខុនរ៉ាតអាឌិនណៅអ៊ែរ ឬ KAS គឺជាមូលនិធិរបស់ប្រទេសអាល្លឺម៉ង់ ដែលបាននិងកំពុងធ្វើការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសនេះ។
កំណត់និពន្ធ៖ ការងារស្ម័គ្រចិត្តគឺជាការងារមួយដែលយុវជនមួយចំនួនយល់ថា ជាការងារឥតប្រយោជន៍និងខាតបង់ពេលវេលា។ ប៉ុន្តែសម្រាប់និស្សិតក្រោមអាហារូបករណ៍ Harpswell អៀង ម៉ាលីន ការងារស្ម័គ្រចិត្តផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន មិនត្រឹមតែដល់ខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងដល់សង្គមជាតិទា
ព័ត៌មានផ្សេងទៀត