ប្រលោមលោកនេះបានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសង្គ្រាមមកលើការប្រាស្រ័យទាក់ទងគ្នារបស់មនុស្ស ជាពិសេសគឺជនភៀសខ្លួនពីសង្គ្រាមដែលបានមករស់នៅសហរដ្ឋអាមេរិក។
អ្នកស្រី វឹង ច័ន្ទដេលីស គឺជាសហគ្រិនស្ត្រីវ័យក្មេងម្នាក់នៅកម្ពុជា។ អ្នកស្រីជាម្ចាស់ក្រុមហ៊ុនAsia Exotic Trading ដែលជាសិប្បកម្មផលិតក្រដាសសើមសម្រាប់ទារកម៉ាកអេលីស ម៉ាម់មី និងជូលី។
ភាពយន្តនេះត្រូវបានដឹកនាំ និងផលិតដោយលោក Robert H. Lieberman ដែលជាអ្នកនិពន្ធប្រលោមលោក អ្នកថតខ្សែភាពយន្ត និងជាសាស្ត្រាចារ្យមួយរូបនៃមហាវិទ្យាល័យរូបវិទ្យានៅសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក។
និស្សិតស្រីខ្មែរមួយក្រុមមកពីអង្គការមូលនិធិ Harpswell Foundation ក្នុងប្រទេសកម្ពុជា កំពុងចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆ្នាំនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងសហរដ្ឋអាមេរិក ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងបន្ថែមលើមុខជំនាញផ្សេងៗគ្នារបស់ពួកគេ ក្នុងគោលដៅនាំយកចំណេះដឹងនិងបទពិសោធន៍ថ្មីពីសហរដ្ឋអាមេរិក ទៅចូលរួមអភិវឌ្ឍប្រទេសកម្ពុជាវិញ។ នេះ ជាបទសម្ភាសន៍រវាងលោក សាយ មុន្នីនៃVOA ជាមួយកញ្ញា លី សិរីរ័ត្ន និស្សិតបញ្ចប់ការសិក្សាផ្នែកច្បាប់ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយដែលបច្ចុប្បន្នកំពុងសិក្សានៅមហាវិទ្យាល័យ Bowdoin College ក្នុងរដ្ឋ Maine៕
និស្សិតស្រីខ្មែរមួយក្រុមមកពីអង្គការមូលនិធិ Harpswell Foundation ក្នុងប្រទេសកម្ពុជា កំពុងចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆ្នាំនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងសហរដ្ឋអាមេរិក ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងបន្ថែមលើមុខជំនាញផ្សេងៗគ្នារបស់ពួកគេ ក្នុងគោលដៅនាំយកចំណេះដឹងនិងបទពិសោធន៍ថ្មីពីសហរដ្ឋអាមេរិក ទៅចូលរួមអភិវឌ្ឍប្រទេសកម្ពុជាវិញ។ នេះ ជាបទសម្ភាសន៍រវាងលោក សាយ មុន្នីនៃVOA ជាមួយកញ្ញា ថេង សុគន្ធារី និស្សិតផ្នែកវិស្វកម្មគីមីនិងចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យ Agnes Scott College ក្នុងរដ្ឋGeorgia៕
«ភាសាខ្មែរនៅមានបញ្ហាជាច្រើនដែលឲ្យយើងអ្នកសិក្សាត្រូវដោះស្រាយ។ ធំបំផុតគឺថា ជាការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រោះអីវាងាយស្រួលបាត់បង់ថ្ងៃណាមួយជាមិនខាន បើយើងមិនបានជួយជ្រោមជ្រែង ជួយគាំទ្រលើបញ្ហាអក្សរសាស្រ្តនេះទេ»។
នៅក្នុងទិវាអំណានជាតិ លើកទី២ នាថ្ងៃទី ១១ ខែមីនា រដ្ឋមន្ត្រី៣ក្រសួង គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និង ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គការយូណេស្កូ ជំរុញ ឲ្យសិស្សនិស្សិត មានទម្លាប់អានសៀវភៅឲ្យជាប្រចាំ។ ក្នុងនោះដែរ គេក៏លើកឡើងអំពីការបារម្ភលើទម្លាប់នៃការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យាលើសលប់ ឬមិនចំទិសដៅ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ពេលវេលានៃការអានសៀវភៅ។ ទិវាអំណានជាតិលើកទី ២នេះ ប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ ពេញមួយថ្ងៃ ក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត» ហើយធ្វើឡើងក្នុងគោលបំណង ជំរុញឲ្យប្រជាជនកម្ពុជាចូលចិត្តការអានសៀវភៅ និងបង្កើតទម្លាប់នៃការអានសៀវភៅបន្ថែម។
មហោស្រពជាតិលើកទី៣នៅកម្ពុជា ស្តីពីវិទ្យាសាស្ត្រ និងវិស្វកម្ម ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៩ ១០ និង១១ ខែមិនា ឆ្នាំ២០១៧ នៅឯស្តាតអូឡាំពិក កណ្តាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្ទែម និងអនុញ្ញាតឲ្យអ្នកចូលរួមសាកល្បងឧបករណ៍បច្ចេកវិទ្យា និងធ្វើការពិសោធន៍បែបវិទ្យាសាស្ត្រដោយផ្ទាល់។
កម្មវិធីសំខាន់ៗនៃមហោស្រពជាតិស្តីពីវិទ្យាសាស្ត្រ និងវិស្វកម្មនេះ រួមមានការតាំងពិព័ណ៌ឧបករណ៍បច្ចេកវិទ្យា និងវិស្វកម្ម ការពិសោធន៍លក្ខណៈវិទ្យាសាស្ត្រដោយផ្ទាល់ និងការប្រកួតប្រជែងដណ្តើមជ័យលាភីស្ទែមជាដើម ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនកម្ពុជាចំពោះមុខវិជ្ជា និងមុខជំនាញ STEM។
អ្នកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា ហៅកាត់ថា (GADC) ថ្លែងប្រាប់ VOA ថាស្ត្រីមិនគួរត្រូវបានគេកំណត់ថាអ្វីដែលស្ត្រីគួរធ្វើ ឬមិនគួរធ្វើនោះទេ។ ប៉ុន្តែ ស្ត្រីគួរទទួលបាននូវការផ្ដល់ឱកាស ការគាំទ្រ និងការលើកទឹកចិត្តចំពោះការសម្រេចចិត្តរបស់ពួកគេ។
នៅក្នុងឱកាសសិទ្ធិនារីអន្តរជាតិឆ្នាំនេះ លោកស្រី មូរ សុខហួរ បានប្រាប់ VOA ថា មានស្ត្រីខ្មែរជាច្រើននាក់កំពុងតែចូលរួមយ៉ាងសកម្ម ដោយគ្មានការភ័យខ្លាចក្នុងការតស៊ូមតិជាសាធារណៈជាមួយបុរសដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច សុខមាលភាព គ្រួសារ និងប្រទេសជាតិ។ ថ្មីៗនេះ លោកស្រីត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សសង្គ្រោះជាតិម្នាក់ក្នុងចំណោមអនុប្រធានបីនាក់។ នៅក្នុងបទសម្ភាសន៍ជាមួយនាង ទែន សុខស្រីនិត នៃ VOA តាមទូរស័ព្ទ លោកស្រី មូរ សុខហួរ បានលើកឡើងថា ការតស៊ូមតិរបស់លោកស្រីក្នុងជួរនយោបាយកម្ពុជាជាច្រើនទសវត្សរ៍មកនេះ «គឺដើម្បីយុត្តិធម៌សង្គម ដើម្បីស្ត្រី តួនាទីស្ត្រីក្នុងសង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី»។ លោកស្រីថា៖ «មិនថាស្ត្រីជាកម្មកររោងចក្រ ជាស្ត្រីមេផ្ទះ ជាស្ត្រីលក់ដូរ ជាស្ត្រីលក់សាបៀរ ស្ត្រីទាំងអស់នេះគឺមានតួនាទីសំខាន់ក្នុងការបង្កើតសង្គមខ្មែរមួយ ដែលស្ត្រីមានតួនាទីសកម្មក្នុងការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិដូចបុរសដែរ»។ តាំងពីដើមទសវត្សរ៍១៩៩០មក លោកស្រី មូរ សុខហួរ គឺជាស្ត្រីខ្មែរម្នាក់ក្នុងចំណោមក្រុមស្ត្រីខ្មែរដំបូងគេបង្អស់ ដែលបានប្រឡូកក្នុងវិស័យនយោបាយ ការតស៊ូមតិក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ និងដំណើរការតាក់តែងគោលនយោបាយ ដោយលោកស្រីបានបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងអតីតយុទ្ធជនពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយនាពេលបច្ចុប្បន្ននេះ ជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍ទាំងស្រុងរបស់ VOA ជាមួយលោកស្រី មូរ សុខហួរ ដូចតទៅ។
លោក Christian des Pallieres ដែលជាស្ថាបនិកនៃអង្គការដើម្បីស្នាមញញឹមនៃកុមារ បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។
ព័ត៌មានផ្សេងទៀត