មានទស្សនៈជាច្រើនដែលបានលើកឡើងជុំវិញការយល់ដឹងរបស់យុវជនកម្ពុជាទៅលើប្រវត្តិសាស្រ្តរបស់ខ្លួន។ សម្រាប់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលចងក្រងឯកសារប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យខ្មែរក្រហមនោះ បានលើកឡើងថា គួរផ្តល់សេរីភាពដល់យុវជនខ្មែរចំពោះការសិក្សាអំពីប្រវតិ្តសា
កំណត់និពន្ធ៖ បច្ចុប្បន្ននេះ មានយុវជនខ្មែរជាច្រើនដែលចាប់អារម្មណ៍ទៅលើការធ្វើការងារស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ សម្រាប់និស្សិតស្រីខ្មែរ ស៊ូ ហ្សូលីដា ក៏ដូចគ្នាដែរ។ ជានិស្សិតក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលអាមេរិក Fulbright ហ្សូលីដាតែងតែឆ្លៀតពេលទំ
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែខិតចូលមកដល់ក្រុមអាជីវករ បានយល់ព្រមផ្អាកការលក់គ្រឿងស្រវឹងចំនួន២ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋ និងអាជីវករ ផ្អាកការទទួលទាននិងធ្វើអាជីវកម្មគ្រឿងស្រវឹង ដើម្បីធានាបរិយាកាសបោះឆ្នោតមួយដែលគ្មានហិង្សា និងទំនាស់នានា។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញពីការយល់ឃើញរបស់លោក ចំពោះការវិវត្តន៍នៃការជឿជាក់សង្គមរបស់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីសម័យអាណានិគមបារាំង សម័យខ្មែរក្រហម រហូតមកដល់សម័យបច្ចុប្បន្ន នៅក្នុងបទសម្ភាសន៍ជាមួយលោក សឿន វឌ្ឍនា នៃ VOA។
ស្តីពីផ្នែកនយោបាយនិងយោធា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ជារឿយៗ រដ្ឋាភិបាលទាំង២មានការតានតឹង។ ទោះយ៉ាងណាក៏ដោយ ក្នុងវិស័យសិល្បៈនិងការសិក្សាអប់រំ មនុស្សជាច្រើននិយាយថា ទំនាក់ទំនងនេះកំពុងកាន់តែរឹងមាំឡើង។ មានការជជែកដេញក្នុងចំណោមពលរដ្ឋអាមេរិកាំងថាតើចំណងទាក់ទងទាំងនេះជាសញ្ញាវិជ្ជមានឬអវិជ្ជមាន។
ខ្ញុំឃើញថា ចំនួនស្ត្រីពិតជានៅខ្វះខាត និងអវត្តមានច្រើន នៅក្នុងតំណែងដឹកនាំធំៗ។ មិនថានៅក្នុងវិស័យនយោបាយ វិស័យពាណិជ្ជកម្ម ឬនៅក្នុងវិស័យស្រាវជ្រាវអប់រំក៏ដោយ វត្តមានស្ត្រីនៅក្នុងតំណែងធំៗទាំងនោះពិតជាមិនសមាមាត្រទៅនឹងចំនួនស្ត្រីសរុបនៅសង្គមយើងទេ។
ព្រះសង្ឃជាតិនិយមរបស់ប្រទេសមីយ៉ាន់ម៉ាមួយអង្គព្រះនាម Wirathu តែងតែប្រើភាសាអសុរសដើម្បីបញ្ជាក់អំពីអ្វីដែលព្រះអង្គមានសង្ឃដីកា។
ប្រទេសចិនបានរៀបចំបង្កើតសម្ព័ន្ធសាកលវិទ្យាល័យអាស៊ីដែលនឹងប្រមូលផ្តុំធនធាននានាដើម្បីបង្កើនសមត្ថភាពបណ្តាសាកលវិទ្យាល័យក្នុងតំបន់អាស៊ី និងដើម្បីឆ្លើយតបនឹងការប្រជែងផ្សេងៗដែលសាកលវិទ្យាល័យទាំងនោះកំពុងប្រឈមជាមួយនឹងគ្រឹះស្ថានអប់រំនៅប្រទេសលោកខាងលិចដែលបានអូសទាញនិស្សិតនិងសាស្រ្តាចារ្យឆ្នើមៗជាច្រើនពីតំបន់អាស៊ី។
«ជនវ័យក្មេងជំនាន់ក្រោយយល់ដឹងច្បាស់ពីការចង់ឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែពួកគេមិនទាន់ដឹងច្បាស់ពីមធ្យោបាយក្នុងការសម្រេចឲ្យបានការផ្លាស់ប្តូរនៅឡើយទេ។ ដូច្នេះ បញ្ហាប្រឈមសម្រាប់ជនជំនាន់នេះ គឺធ្វើការទាមទារជាក់លាក់ និងមុតមាំ ផ្នែកនយោបាយ ពីសំណាក់រដ្ឋាភិបាលរបស់ពួកគេ»។
និស្សិតអន្តរជាតិត្រូវបានស្វាគមន៍ និងមានសុវត្ថិភាពនៅសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមអ្នកជំនាញផ្នែកអប់រំដែលមានឯកទេសផ្នែកសិស្សនិស្សិតបរទេសនៅក្នុងសាលាពួកគេ។
មិនមានស្ត្រីច្រើនទេដែលបានបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យា ហើយមានស្ត្រីកាន់តែតិចដែលអាចកាន់តំណែងជាន់ខ្ពស់។ កញ្ញា ម៉ៅ សុផល្លីន ជាស្ត្រីខ្មែរអាមរិកាំងមួយរូបមកពីទីក្រុង Stockton រដ្ឋកាលីហ្វ័រញ៉ា ដែលបានប្តូរទីលំនៅទៅធ្វើការនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៦ ដើម្បីកាន់តួនាទីជាអ្នកពង្រីកទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Salesforce របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងពិភពលោក។ កញ្ញា សុផល្លីន ក៏ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់អង្គការ Cambodians in Tech ដែលដឹកនាំដោយកូនខ្មែរអាមេរិកាំងនិងមានគោលដៅភ្ជាប់ទំនាក់ទំនងរវាងជនជាតិខ្មែរដែលបម្រើការក្នុងជំនាញបច្ចេកវិទ្យា។ ក្នុងពេលថ្មីៗនេះ លោក សឹង សុផាត នៃ VOA បានជួបសម្ភាសន៍កញ្ញា ម៉ៅ សុផល្លីន ក្នុងពេលកញ្ញាចូលរួមមហោស្រពវិទ្យាសាស្ត្រនិងវិស្វកម្ម STEM Festival មួយនៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីគន្លឹះសម្រាប់ស្ត្រីអាចចូលកាន់តំណែងល្អនៅក្នុងការងារបច្ចេកវិទ្យា និងសារៈសំខាន់នៃជំនាញ soft skills និងភាសាអង់គ្លេសសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖
គំនាបនៃផ្នត់គំនិតចាស់បុរាណលើស្ត្រី និងការអប់រំ នៅតែជាឧបសគ្គមួយក្នុងចំណោមឧបសគ្គផ្សេងៗទៀត ដែលសិស្សនិងនិស្សិតស្រីជាច្រើននាក់នៅតាមតំបន់ជនបទបន្តជួបប្រទះ។ ហើយនេះគឺជាបញ្ហាមួយដែល កញ្ញា លេន សៀវឡាន និស្សិតឆ្នាំទី៣ខាងផ្នែកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ American University of Phnom Penh បានជួបប្រទះ នៅពេលដែលនាងបានសម្រេចចិត្តផ្លាស់ទៅសិក្សានៅវិទ្យាល័យ១០មករា ១៩៧៩ នៅទីរួមខេត្តសៀមរាប ពីស្រុកពួកនៅជាយខេត្តសៀមរាប។ កញ្ញា សៀវឡាន បានជម្នះគំនាបនេះ រហូតដល់ទទួលបានឱកាសមករៀនថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញ ដោយបានអាហារូបករណ៍ពីសាកលវិទ្យាល័យ American University of Phnom Penh និងអាហារូបករណ៍ពីមូលនិធិ Harpswell Foundation។ ថ្មីៗនេះ កញ្ញា លេន សៀវឡាន ទើបតែបញ្ចប់កម្មវិធីសិក្សាមួយឆមាសនៅសាកលវិទ្យាល័យ American University នៅរដ្ឋធានីវ៉ាស៊ីនតោន ក្រោយពីនាងបានជាប់ជាបេក្ខជនម្នាក់ក្នុងកម្មវិធី Global Undergraduate Exchange Program របស់ក្រសួងការបរទេសអាមេរិក។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសកញ្ញា លេន សៀវឡាន អំពីការសិក្សានៅរដ្ឋធានីវ៉ាស៊ីនតោន និងការជម្នះលើគំនាបនៃផ្នត់គំនិតចាស់បុរាណលើស្ត្រី និងការអប់រំ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៕
ព័ត៌មានផ្សេងទៀត