ធនាគារអេស៊ីលីដាដែលជាធនាគារធំមួយនៅកម្ពុជាចាត់ទុកថា របាយការណ៍នេះគ្មានមូលដ្ឋាននិងមានចរិតញុះញង់។ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា របាយការណ៍សិក្សាស្រាវជ្រាវស្ទង់មតិនេះមិនតំណាងឲ្យអ្នកជំពាក់ទាំងអស់នោះទេ។
ប្រទេសឡាវកំពុងប្រឈមនឹងហានិភ័យខ្ពស់រួចទៅហើយចំពោះអ្វីដែលក្រុមអ្នកវិភាគហៅថា «បន្ទុកបំណុល» មុនពេលមានការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា ហើយបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ នឹងបង្កើនហានិភ័យក្នុងការស្នើសុំកម្ចីបរទេសបន្ថែមទៀត។
នៅក្នុងការស្ទង់មតិថ្មីមួយបានបង្ហាញថា អ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋមានទស្សនៈខុសគ្នាខ្លាំងអំពីថាតើសេដ្ឋកិច្ចបានប្រសើរឡើងវិញហើយឬនៅ ចាប់តាំងពីការបិទប្រទេសក្នុងនិទាឃ រដូវកន្លងមកនោះ។
ស្រុកចំនួន៣ ដែលរងផលប៉ះពាល់មានស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន។ នេះបើតាមការបញ្ជាក់របស់លោក ប៉ឹក សោភ័ណ ប្រធានអង្គការពន្លកខ្មែរ។ លោកបន្ថែមថា ៥០ទៅ៦០ ភាគរយ នៃប្រជាពលរដ្ឋដែលរងគ្រោះដោយការវិនិយោគនោះ ជាពលរដ្ឋជនជាតិដើមភាគតិចកួយ។
អង្គការសង្គមស៊ីវិលបារម្ភថា ពួកគេត្រូវបង្ខំឲ្យលក់ដី ទ្រព្យសម្បត្តិ និងខ្ចីលុយគេបន្តទៀតដើម្បីសង់បំណុលមីក្រូហិរញ្ញវត្ថុក្នុងពេលពួកគេបាត់បង់ការងារ ដោយសារជំងឺកូវីដ១៩។
របាយការណ៍នេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ព្រៃឡង់បាត់បង់ប្រមាណ៤៧.៤០០ ហិកតា។
ចំនួនអ្នកបាត់បង់ការងារថ្មីនេះ ធ្វើឲ្យចំនួនសរុបតាំងពីមានវិបត្តិកូវីដ១៩នៅសហរដ្ឋអាមេរិកកាលពីពាក់កណ្តាលខែមីនាមក បានកើនដល់ចំនួនសរុប ៤៧ លាននាក់ ឬ ស្មើនឹងជាង ១ភាគ៤ នៃពលរដ្ឋអាមេរិកពេញវ័យធ្វើការសរុប ១៦៤ លាននាក់។
អ្នកស្រាវជ្រាវអឺរ៉ុបចេញរបាយការណ៍អំពីការបាត់បង់ព្រៃឈើរបស់កម្ពុជា ដោយសង្ឃឹមថា ឯកសារនេះ នឹងជួយក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងការការពារព្រៃឡង់ តែមន្ត្រីក្រសួងបរិស្ថានថា ក្រសួងគ្មានភាពចាំបាច់ឆ្លើយតបនឹងជនទីបីក្រៅក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងអភិរក្សព្រៃឡង់នោះទេ។
ព័ត៌មានផ្សេងទៀត