អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Jay Tarriela បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះថា ឆ្មាំសមុទ្រហ្វីលីពីនត្រូវធានាថា ខ្លួនអាចមានលទ្ធភាពដើម្បីរារាំង «ចិនមិនឱ្យកាន់កាប់តំបន់Sabina Shoal បានដោយជោគជ័យនោះឡើយ»។
មន្ត្រីរាជការទាំងបីនាក់នោះរួមមាន លោក នង រុន ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក អ្នកស្រី ស៊ុន ពេជ្រសុមាលី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាធន់មន់ និងលោក ហ៊ុយ ពិសិដ្ឋ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទនៃក្រសួងផែនការ។
លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់លោកទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ ខែឧសភា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
ក្រសួងការបរទេសបាននិយាយថាការតវ៉ាខាងការទូតកាលពីថ្ងៃព្រហស្បតិ៍ទី២ ខែឧសភាជាការតវ៉ាទី២០ដោយរដ្ឋាភិបាលក្រុងម៉ានីលក្នុងឆ្នាំនេះ។
ការណ៍នេះធ្វើឱ្យមានចម្ងល់អំពីស្ថិរភាពនយោបាយនៅក្នុងប្រទេសនេះ ប៉ុន្តែការវិនិយោគពីបរទេសមិនទាន់ទទួលរងការប៉ះពាល់ភ្លាមៗនោះទេ។
មន្រ្តីកម្ពុជាមិនទាន់អាចបញ្ជាក់ពេលវេលាជាក់លាក់នៅឡើយទេ ដោយថារង់ចាំការផ្សព្វផ្សាយព័ត៌មាន នៅពេលថ្ងៃសមយុទ្ធជិតមកដល់។
មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់រូបនេះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងទ័ពរុស្ស៊ីមិនបានមកក្បែរកងទ័ពអាមេរិកនោះឡើយ ប៉ុន្តែបានប្រើប្រាស់ទីតាំងអគារដាក់យន្តហោះមួយផ្សេងទៀត នៅព្រលានយន្តហោះទ័ពអាកាស ១០១ ដែលនៅជាប់នឹងអាកាសយាន្តដ្ឋានអន្តរជាតិ Diori Hamani ក្នុងរដ្ឋធានីនីញ៉ាម៉េនៃប្រទេសនីហ្សេ។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ខ្លួនត្រៀមរួចស្រេចនៅក្នុងការសហការជាមួយភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់ការវាយប្រហារនានា។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនថា ៨១% នៃជនជាតិអាមេរិកាំងមានការយល់ឃើញអវិជ្ជមានអំពីប្រទេសចិន មានរួម ៤៣% ដែលមានទស្សនៈអវិជ្ជមានខ្លាំងអំពីប្រទេសនេះ។
កូរ៉េខាងជើងបានប្រកាសតាមទីភ្នាក់ងារសារព័ត៌មាន KCNA របស់ខ្លួនថា ខ្លួនបានបញ្ជូនគណៈប្រតិភូមួយក្រុមដែលដឹកនាំដោយរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចបរទេសលោក Yun Jong Ho ទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៣ ខែមេសា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានការពារគម្រោងព្រែកជីកហ្វូណនថា គម្រោងនេះធ្វើឡើងមិនទាក់ទងនឹងរឿងភូមិសាស្រ្ដនយោបាយ ដូចការលើកឡើងរបស់អ្នករិះគន់មួយចំនួនឡើយ។ លោកថា គម្រោងព្រែកជីកនេះនឹងបម្រើដល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍កសិករ និងជាមធ្យោបាយផ្លូវទឹកសម្រាប់ដឹកទំនិញចូលមកភ្នំពេញ។
ព័ត៌មានផ្សេងទៀត
No media source currently available