លោកវ៉ាត់ ចំរើន អគ្គលេខាធិការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា អ្នករត់ទាំងពីររូបនោះមានអ្នកស្រីលី ណារី វ័យ៤០ឆ្នាំមកពីទីក្រុងភ្នំពេញ និងតារាកំប្លែងជនជាតិជប៉ុន ដែលមានសញ្ជាតិកម្ពុជាគឺលោក Neko Hiroshi។
លោកគង់ វីរៈ ប្រធានសារមន្ទីរជាតិបានថ្លែងថា សារមន្ទីរជាតិស្វាគមន៍រាល់ស្នាដៃទាំងបុរាណ និងសហសម័យដែលផលិតដោយសិល្បករនិងសិល្បការិនីខ្មែរ។
នាង សុជាតា នៅក្នុងចំណោមមនុស្សជំនាន់ក្រោយរាប់ពាន់នាក់ដែលប្រើប្រាស់ភាសាអង់គ្លេសជាទៀងទាត់ក្នុងការធ្វើទំនាក់ទំនងនៅសាលា និងនៅក្នុងជីវិតប្រចាំថ្ងៃ សម្រាប់ការអប់រំ និងដើម្បីទទួលបានព័ត័មាន និងបង្កើនលទ្ធភាពការងាររបស់នាងក៏ដូចជាដើម្បីការកម្សាន្ដផងដែរ។
កាលពីថ្ងៃទី ២២ ខែមិថុនា កន្លងទៅនេះ កញ្ញា ហុង ចិន្តានៃ VOA បានសម្ភាសន៍ លោក យឹង យន និងលោក សេក កុសល ប្រធានអង្គការសភាខ្មែរអន្តរជាតិ ដែលបានអញ្ជើញមកបន្ទប់ផ្សាយរបស់ VOA ដោយផ្ទាល់នៅរដ្ឋធានី Washingtonនេះ ដើម្បីពិភាក្សាអំពីការសម្តែងនៅសហរដ្ឋអាមេរិកនេះ។
សិល្បការិនីខ្មែរភៀសខ្លួន៣នាក់ដាក់បង្ហាញស្នាដៃសិល្បៈរបស់ខ្លួនរួមគ្នានៅនៅក្នុងវិចិត្រសាលមួយឈ្មោះ inCube Arts ក្នុងក្រុងញូយ៉ក ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមិថុនានេះ។
កញ្ញា ជី លីណា បានថ្លែងថា៖ «របាំសហសម័យគឺជារបាំនៅក្នុងទម្រង់ថ្មីមួយ។ វាគឺជារបាំមួយដែលអ្នកត្រូវស្វែងរកផ្លូវដោយខ្លួនឯងផ្ទាល់ក្នុងការបង្កើតក្បាច់រាំ»។
ដោយពេញចិត្តនឹងការអភិវឌ្ឍដ៏ឆាប់រហ័សក្នុងរាជធានីនៃប្រទេសកម្ពុជា លោក ដាវី បានផ្ដើមគំនិតផលិតខ្សែភាពយន្តមួយនិយាយអំពីជីវិតក្នុងសម័យទំនើបរបស់យុវជនខ្មែរ ដែលខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំងក្នុងមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំង និងបានទទួលពានរង្វាន់ The French Screenwriter and Author Society នៃពានរង្វាន់ Semain de la Critique ក្នុងខែឧសភាកន្លងទៅនេះ។
លោក ជូ ដាវី ជាផលិតករខ្សែភាពយន្តបារាំងមានដើមកំណើតខ្មែរអាយុ៣២ឆ្នាំ លោកបានត្រឡប់ទៅរស់នៅប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០៩។ ដោយពេញចិត្តនឹងការអភិវឌ្ឍដ៏ឆាប់រហ័សក្នុងរាជធានីនៃប្រទេសកម្ពុជា លោក ដាវី បានផ្ដើមគំនិតផលិតខ្សែភាពយន្តមួយនិយាយអំពីជីវិតក្នុងសម័យទំនើបរបស់យុវជនខ្មែរ។ ជាលទ្ធផល ខ្សែភាពយន្តរបស់លោកដែលមានចំណងជើងថា "កោះពេជ្រ" ត្រូវបានដាក់បញ្ចាំងក្នុងមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំង ក្នុងខែឧសភាកន្លងទៅនេះ។ ខ្សែភាពយន្តនេះបានទទួលពានរង្វាន់ The French Screenwriter and Author Society នៃពានរង្វាន់ Semain de la Critique។ នាង ហឿន សុភ័ក្ត្រ នៃវីអូអេ បានសន្ទនាតាមទូរស័ព្ទជាមួយលោក ជូ ដែលស្នាក់នៅប្រទេសបារាំង។ កិច្ចសន្ទនានេះរៀបរាប់ចាប់ពីដើមកំណើត និងការជំរុញទឹកចិត្តក្នុងការផលិតខ្សែភាពយន្តនេះ រហូតដល់ស្ថានភាពឧស្សាហកម្មភាពយន្តកម្ពុជា។
ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ប្រមូលផ្ដុំគ្នានៅពហុកីឡាដ្ឋានអូឡាំពិកនៃ រាជធានីភ្នំពេញនៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីប្រារព្ធទិវាយោគៈអន្តរជាតិក្នុងគោលបំណងរក្សាសុខភាពឲ្យបានប្រសើរជាងមុន។មនុស្សទូទាំងពិភពលោកនាំគ្នាហាត់យោគៈដើម្បីរក្សាសុខភាពឲ្យបានល្អ និងដើម្បីឲ្យតម្លៃប្រពៃណីឥណ្ឌាបុរាណ។
លោក អ៊ុក សារិទ្ធ គ្រូបង្រៀននៅវិទ្យាល័យស្រុកឯកភ្នំ បានប្រាប់ VOA ថា អ្នកនិពន្ធ ឬអ្នកចម្រៀងបច្ចុប្បន្ននេះ គួរបន្តរក្សាចម្រៀងរបស់លោក គង្គ ប៊ុនឈឿន ហើយត្រូវចៀសវាងការកែច្នៃចម្រៀងរបស់អ្នកនិពន្ធរូបនេះ។
លោក Damian Evans (ដេមៀន អេវេនស៍) ដែលធ្វើការសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌កម្ពុជាផងដែរ បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងបុរាណជាច្រើនក្នុងសម័យអង្គរ ដែលចាប់ផ្តើមពីគ.ស.៩០០ដល់គ.ស.១៥០០មុនពេលការរើរាជធានីសម័យនោះ ត្រូវបានរកឃើញជាបន្តបន្ទាប់។
ព័ត៌មានផ្សេងទៀត