បទសម្ភាសន៍ VOA៖ សិល្បៈករព្យាយាមលើកមុខមាត់កម្ពុជានៅសហរដ្ឋអាមេរិក តាមរយៈសិល្បៈ
កាលពីពេលថ្មីៗនេះ សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា សភាខ្មែរអន្តរជាតិ ហៅកាត់ថា IKARE បានអញ្ជើញលោក យឹង យន ដែលជាសិល្បៈករផ្នែកចម្រៀងបុរាណនិងសម័យមកកាន់សហរដ្ឋអាមេរិកដើម្បីសម្តែងក្នុងពិធីសម្ភោធសារមន្ទីរខ្មែរនៅរដ្ឋ Minnesota នៅថ្ងៃទី២៥ ខែមិថុនា។ ហើយកាលពីថ្ងៃទី ២២ ខែមិថុនា កន្លងទៅនេះ កញ្ញា ហុង ចិន្តានៃ VOAបានសម្ភាសន៍ លោក យឹង យន និងលោក សេក កុសល ប្រធានអង្គការសភាខ្មែរអន្តរជាតិ ដែលបានអញ្ជើញមកបន្ទប់ផ្សាយរបស់ VOA ដោយផ្ទាល់នៅរដ្ឋធានី Washingtonនេះ ដើម្បីពិភាក្សាអំពីការសម្តែងនៅសហរដ្ឋអាមេរិកនេះ៕