ថ្ងៃសៅរ៍ ទី១ ខែ តុលា ឆ្នាំ២០១៦នេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលពុទ្ធសាសនិកខ្មែរ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា និងញាតិមិត្តដែលបានចែកឋាន។ បុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យផ្នែកព្រះពុទ្ធសាសនាដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់កម្ពុជា៕
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរ ជាពិសេស និស្សិត និងកម្មករ ដែលកំពុងសិក្សា និងធ្វើការនៅរាជធានីភ្នំពេញ បានចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅតាមបណ្តាវត្តអារាមនានា នៅក្នុងស្រុកកំណើតជាមួយក្រុមគ្រួសាររបស់ខ្លួន។ ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួននៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌរបស់ពលរដ្ឋខ្មែរក្នុងខេត្តកំពង់ចាម។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA អ្នកនាង ហ៊ុយ បូច័ន្ទ បានឲ្យដឹងថា បទចម្រៀង «ដូចផ្កាកុលាប» នេះត្រូវបាននិពន្ធសម្រាប់វ៉ុលចម្រៀងទី១របស់អ្នកនាង ដែលចេញផ្សាយកាលពីឆ្នាំ២០១៤។
អ្នកសិល្បៈកម្ពុជាទាំងក្នុងអាជីពនិងមហាជនណាដែលប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌នៃអ្នកសិល្បៈ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សិល្បៈ វប្បធម៌ជាតិនឹងត្រូវទទួលរងពិន័យ ទៅតាមស្ថានភាពជាក់ស្តែងនៃកំហុសឆ្គងដែលបានប្រព្រឹត្ត។
សេចក្ដីប្រកាសបន្តថា ព្រះចៅអធិការវត្តថាន់បានយល់ព្រមផ្ដល់ទីតាំងវត្តថាន់ដល់គណៈកម្មការដើម្បីរៀបចំបុណ្យ ក្នុងករណីមានការយល់ព្រមពីសាលារាជធានី។
ក្នុងពិធីចុះហត្ថលេខានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកWilliam Heidt បានលើកឡើងថា មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកគឺជាការវិនិយោគមួយទៅលើប្រវត្តិសាស្រ្តវប្បធម៌របស់កម្ពុជា ជាពិសេសជាការវិនិយោគលើប្រជាជនកម្ពុជា ឲ្យពួកគេទទួលបានផលប្រយោជន៍យូរអង្វែងពីការអភិរក្ស។
គណៈកម្មការទទួលបន្ទុករៀបចំពិធីបុណ្យសពលោក កែម ឡី ក៏បានឲ្យដឹងដែរថា ក្នុងកម្មវិធីបុណ្យ១០០ថ្ងៃនៃសពលោក កែម ឡី នៅពាក់កណ្ដាលខែតុលាខាងមុខនេះ ក៏មានការដង្ហែរូបសំណាករបស់លោក ទៅតម្កល់នៅបូជនីយដ្ឋានក្នុងខេត្តតាកែវ នៅថ្ងៃទី១៦ ខែតុលាផងដែរ បន្ទាប់ពីការរៀបចំពិធីបុណ្យថ្ងៃទី១៤និង១៥នៅរាជធានីភ្នំពេញ។
ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមួយចំនួនបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ជីដូនជីតាដែលបានចែកឋានទៅ នៅតាមវត្តអារាមនានា នៅថ្ងៃកាន់បិណ្ឌទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ (ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)។
ការតាំងពិព័រណ៍ក្រោមប្រធានបទជាភាសាអង់គ្លេសថា Resilience ឬជាភាសាខ្មែរថាការវិលមកវិញនូវសន្តិភាព រៀបចំឡើងដោយសហការគ្នារវាងវិចិត្រសាលសិល្បៈ ខន់ស្ទេបល (Constable at Large Gellery) និង មជ្ឈមណ្ឌលសិក្សាអំពីជម្លោះ និងសន្តិភាព (Center for Peace and Conflict Studies)។
លោក ទន់ សុវណ្ណ បានថ្លែងថា លោកយល់ស្របថា រដ្ឋាភិបាលត្រូវចាត់វិធានការដើម្បីប្រឆាំងនឹងក្រុមភេរវករ ប៉ុន្តែសកម្មភាពទាំងនោះ មិនគួរដើររំលងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រទេសនេះដែលបានជួយដល់ជនភៀសខ្លួននិងស្វាគមន៍ជនអន្តោប្រវេសន៍ផងដែរ។
ពេលខ្លះការនិពន្ធបែបប្រលោមលោក អាចដោះស្រាយបញ្ហាតានតាំងផ្លូវចិត្ត ដែលមានភាពឈឺចាប់ក្នុងការនិយាយចេញទៅក្រៅ។ អ្នកស្រី យឹម វ៉ារីនី គឺជាកវីនិពន្ធអាមេរិកាំងដើមកំណើតខ្មែរម្នាក់ ដែលបានឆ្លងកាត់បទពិសោធន៍នេះ ហើយបានសរសេររៀបរាប់នៅក្នុងសៀវភៅប្រលោមលោកដំបូងរបស់អ្នកស្រី មានចំណងជើងថា ព្រះនាងដែលនិរទេសខ្លួន។
ព័ត៌មានផ្សេងទៀត