លោក ជា ឡង់ដា ស្ថាបនិកនិងប្រធានក្រុមហ៊ុន BookMeBus ថ្លែងថា បច្ចេកវិទ្យាអ៊ីនធឺណិតមិនត្រឹមតែជួយអ្នកធ្វើដំណើរកម្ពុជាអាចចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបាននូវសេវាកម្មធ្វើដំណើរល្អជាងមុន រួមទាំងតម្លៃសមរម្យក្នុងអំឡុងពេលថ្ងៃបុណ្យជាតិទៀតផង។
ឧស្សាហកម្មភាពយន្តនៅអាហ្វ្រិកកំពុងរីកលូតលាស់ ប៉ុន្តែអ្នកមិនអាចដឹងបានដោយគ្រាន់តែ មើលនៅរោងភាពយន្ដនោះទេ។ ខ្សែភាពយន្តអាហ្រ្វិកមួយក្តាប់តូចប៉ុណ្ណោះដែលបានបញ្ជាំងនៅរោងកុនខ្នាតធំរបស់ទ្វីបអាហ្រ្វិក។ ការផ្តួចផ្តើមថ្មីមួយមានគោលបំណងផ្លាស់ប្តូររឿងនេះដោយនាំយកខ្សែភាពយន្តសហសម័យ ទៅបញ្ចាំងនៅក្នុងរោងកុនអាហ្រ្វិកនិងមជ្ឈមណ្ឌលវប្បធម៌។
លោក ពិដោរ លីដែត អ្នកបណ្តុះបណ្តាលម្នាក់នៃកម្មវិធី Technovation ដែលជាកម្មវិធីលើកទឹកចិត្តក្មេងស្រីឲ្យទទួលការបណ្តុះបណ្តាលខាងបច្ចេកវិទ្យាព័ត៌មានឬហៅថា ICT ច្រើនជាងមុន។ ពួកគេបង្កើតជាក្រុមតូចៗដើម្បីផលិតកម្មវិធីបច្ចេកវិទ្យាទូរស័ព្ទ app មួយក្នុងគោលបំណងដើម្បីចូលរួមការប្រកួតប្រជែងនៅទីក្រុង San Francisco សហរដ្ឋអាមេរិកដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។ លោក លីដែត បញ្ជាក់ថា ទោះបីក្រុមកម្ពុជាមិនបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្តី ក៏លោកត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះដោយផ្ទាល់ ហើយលោកបានថ្លែងថា លោកនឹងយកអ្វីដែលលោកបានរៀនសូត្រពីកម្មវិធីនោះដើម្បីជួយឲ្យក្រុមកម្ពុជាបានចូលរួមការប្រកួតអន្តរជាតិនៅឆ្នាំក្រោយ និងជំរុញបន្ថែមសមត្ថភាពយុវតីខ្មែរនៅក្នុងវស័យបច្ចេកវិទ្យា។ សូមលោកអ្នកស្តាប់សម្ភាសន៍លោក សឹង សុផាត នៃ VOA ជាមួយលោក ពិដោរ លីដែត អំពីរឿងទាំងនេះដូចតទៅ។
លោកខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរបង្ហាញពីការព្រួយបារម្ភប្រហាក់ប្រហែលគ្នា ដោយលោកបន្ថែមថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាអង្គរក៏នឹងអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា និងពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។
លោកស្រីពុង ឈីវកេកជាមនុស្សមិនចេះនឿយហត់នឹងការងារ។ ទោះបីលោកស្រីមានគោលដៅថា ចង់ធ្វើដំណើរកម្សាន្តបន្ថែមនៅថ្ងៃអនាគតក៏ដោយ ក៏លោកស្រីមិនឈប់ធ្វើការងារសង្គមឡើយ។ លោកស្រីនិយាយបណ្តើរ សើចបណ្តើរ។
អ្នកស្រីជា វណ្ណាត វ័យ៧៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ អ្នកស្រីកើតក្នុងឆ្នាំ១៩៤៣គឺក្នុងកំឡុងពេលដែលកម្ពុជាមានចលនាបះបោរតស៊ូដើម្បីរំដោះខ្លួនចេញពីអាណានិគមបារាំង។ អ្នកស្រីជាកូនទី៥ក្នុងចំណោមបងប្អូន៩នាក់ ដែលមានម្តាយជាមេផ្ទះ និងឪពុកជាជាងទង និងលក់ដូរគ្រឿងអលង្ការ។
លោក Joachim von Marschall ថ្លែងថា បរិយាកាសនយោបាយនិងសង្គមនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានលក្ខណៈបែកបាក់ខ្លាំង ដែលជាកត្តាជំរុញឲ្យមានព្រឹត្តិការណ៍ការសម្លាប់សកម្មជនដូចជាលោក កែម ឡី នាពេលថ្មីៗនេះជាដើម។
អ្នកឃ្លាំមើលការវិវត្តនយោបាយចុងក្រោយក្នុងប្រទេសកម្ពុជា លើកឡើងថា ការស្លាប់លោកបណ្ឌិត កែម ឡី បានញ៉ាំងឲ្យមាន«បដិវត្តន៍គំនិត»ថ្មីមួយ ផ្ទុយនឹងការគិតរបស់រដ្ឋាភិបាល ខណៈដែលមន្ត្រីរដ្ឋាភិបាលអំពាវនាវឲ្យមានការស្ងាត់ស្ងៀមក្នុងអំឡុងពេលនៃពិធីបុណ្យសពអ្នកវិភាគសង្គមដែលត្រូវបានបាញ់សម្លាប់រូបនេះ។ លោក សាយ មុន្នី នៃVOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានី វ៉ាស៊ីនតោនដូចតទៅ៕
លោក ព្រហ្ម វិចិត្រ ថា ការបណ្តុះបណ្តាលកុមារតាំងពីតូចឲ្យមានបំណិនជីវិតតាមរយៈវិចិត្រកម្មនេះ ក៏ជួយដល់ការថែរក្សាកេរមរតកខ្មែរខាងវិចិត្រកម្មដែរ។
ក្រុមអ្នកស្រឡាញ់កុន និងមន្ត្រីនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការប្រកាសបើកឲ្យមានការប្រកួតប្រជែងការផលិតកុនខ្លីចាប់ពីខែកក្កដានេះរហូតដល់ខែវិច្ឆិកា ដោយផ្ដោតសំខាន់លើប្រធានបទចំណាកស្រុកនិងការជួញដូរមនុស្ស។
ការតាំងពិព័រណ៍មានចំណងជើង៖ «ជាប្រវត្តិសាស្រ្តនាពេលអនាគត » ជាស្នាដៃសិល្បៈចំនួនដប់ប្រាំបីដែលមានជារូបភាព សម្លេង វីដេអូ ចម្លាក់ គំនូរ ការបោះពុម្ព និងឋបនកម្មជាដើម ក្នុងគោលបំណងសិក្សាស្វែងយល់ភាពតានតឹងសង្គមបន្ទាប់ពីសម័យសង្រ្គាម។ ការតាំងពិព័រណ៍នេះរៀបចំនៅសារមន្ទីរជាតិចាប់តាំងពីថ្ងៃទី១ ខែកក្ដដា ដល់ថ្ងៃទី៣១ ខែសីហា ដែលត្រូវបានរចនា និងផលិតដោយសិល្បករខ្មែរនិងអូស្រ្តាលីចំនួន១៥នាក់។
ក្រុមសាស្ត្រាចារ្យខ្មែរនិងអាមេរិកាំង នឹងធ្វើទស្សនកិច្ចសិក្សានៅក្នុងប្រទេសកម្ពុជារយៈពេល៤សប្តាហ៍ ចាប់ពីដើមខែកក្កដានេះ ដើម្បីជំរុញឲ្យមានការស្ញប់ស្ញែងអំពីទម្រង់សិល្បៈខ្មែរបុរាណបន្ថែមទៀត ទាំងនៅក្នុងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត