Peace Corps គឺជាអង្គការមួយរបស់រដ្ឋាភិបាលសហព័ន្ធ គឺជាអង្គការមួយដែលផ្ដោតលើការងារស្ម័គ្រចិត្ត ហើយបេសកកម្មរបស់ Peace Corps មានទិសដៅបី ទី១ គឺដើម្បីជួយដល់ពលរដ្ឋអាមេរិកសិក្សាពីប្រទេសផ្សេងៗ ទី២ ដើម្បីបង្ហាត់បង្ហាញប្រទេសទាំងនោះអំពីសហរដ្ឋអាមេរិក និងទីបី ដើម្បីផ្ដល់ជំនួយផ្នែកបច្ចេកទេសដល់ប្រទេសទាំងនោះ។
លោកយ៉ារី លីវ៉ាន់បានឲ្យដឹងថា កុលាលភាជន៍តាមរចនាបថខ្មែរ ដែលដុតក្នុងឡដុតអុសគ្មានផ្សែងនេះមានលក្ខណៈសម្បត្តិ និងលក្ខណៈពិសេសដោយឡែកៗពីគ្នា។
បើយោងតាមអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានឲ្យដឹងថា ក្នុងចំណោមចំនួនប្រជាជន ១៥លាននាក់ គេប៉ាន់ស្មានថា ៤០ភាគរយត្រូវបានរងគ្រោះពីជំងឺផ្លូវចិត្ត។
ទស្សនៈថ្មីមួយចំពោះការវាយតម្លៃលើតួអង្គកាកី និងឥទ្ធិពលរឿងនេះមកលើតម្លៃស្រ្តីខ្មែរ ត្រូវបានលើកយកមកសម្តែងតាមរយៈល្ខោនយីកេនាពេលថ្មីៗនេះ ដោយអង្គការសិល្បៈខ្មែរអមតៈ។
លោក Jerry Lewis និមិត្តរូបខាងកំប្លែងអាមេរិក បានទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុង Las Vegas។ លោក Lewisបានសហការការងារជាក្រុមជាមួយនឹងលោក Dean Martin ដែលបានទទួលមរណភាពទៅហើយ។
« តួអង្គ «កាកី» រងការស្តីបន្ទោសថាជាស្រីមានចិត្តងាយ សាវ៉ា រាយម៉ាយ និងមានប្តីច្រើន ក៏ប៉ុន្តែពុំមានជាសំណួរថាតើតួអង្គ «ស្តេចព្រហ្មទណ្ឌ ស្តេចគ្រុឌ និងគន្ធ័ន» អាចជាដើមហេតុធ្វើឲ្យ«កាកី»ទៅជាបែបនោះ ឬយ៉ាងណា?» នេះបើតាមការលើកឡើងរបស់អ្នកដឹកនាំសម្តែងល្ខោនយីកេរឿង «កាកី» អ្នកស្រី អ៊ុយ លតាវណ្ណ នៅក្នុងបទសម្ភាសន៍ជាមួយ VOA។
អ្នកស្រី ហ៊ឹម សាវី អាយុ៤៤ឆ្នាំ រៀបរាប់ពីទុក្ខសោកដែលខ្លួនបានទទួលភាពឈឺចាប់ក្នុងរបបខ្មែរក្រហម នៅពេលដែលអ្នកស្រីច្រៀងនៅក្នុងស្នាដៃថ្មីឈ្មោះ«បង្សុកូល» ដែលជាការសម្ដែងសិល្បៈថ្មីមួយ ធ្វើឡើងដើម្បីរំលឹកឧទ្ទិសដល់ប្រជាជនខ្មែរដែលបានស្លាប់ក្នុងរបបមួយនោះ។
ក្រុមរបាំអាជីព Prumsodun Ok & NATYARASA ជាក្រុមរបាំបុរសស្រឡាញ់ភេទដូចគ្នា ដែលបានចេញសម្តែងដំបូងគេនៅកម្ពុជា។ លោក Prumsodun Ok គ្រូរបាំ និងអ្នកគ្រប់គ្រងក្រុមរបាំនេះ មានសុទិដ្ឋិនិយមខ្ពស់ថា ក្រុមរបាំរបស់លោក នឹងជួយលើកកម្ពស់ទស្សនៈរបស់សង្គមកម្ពុជាចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជា ការច្នៃប្រឌិតថ្មីនៅក្នុងសិល្បៈរបាំខ្មែរ។
ការតាំងពិព័រណ៍អំពីរបបខ្មែរក្រហមដ៏គួរឲ្យរន្ធត់នៅក្នុងសារមន្ទីរចងចាំអំពីអំពើប្រល័យពូជសាសន៍របស់អាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ ត្រឹមពេលនោះ ពលរដ្ឋអាមេរិកាំងប្រមាណជាង១លាននាក់នឹងបានយល់ដឹងអំពីសោកនាដកម្មនៅក្នុងប្រទេសកម្ពុជានេះ។
នៅក្នុងភូមិស្វាយឃ្លាំងមានអគារ និងផ្ទះចាស់ៗធ្វើពីឈើមួយចំនួន ដែលជារបស់គ្រួសារអ្នក មានជនជាតិចាម កាលពីសម័យមុនដូចជា តាបទេស និងស្នូងម៉ាន។ ផ្ទះ និងអគារទាំងនោះ ត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី១៩ និងនៅតែមានលក្ខណៈស្អាតល្អ។
ប្រទេសចិនកំពុងព្យាយាមទប់ស្កាត់ឥទ្ធិពលដ៏ខ្លាំងក្លានៃតារាតាមបណ្តាញសង្គមរបស់ខ្លួន ដែលអ្នកខ្លះមានអ្នកគាំទ្រឬតាមដាន រហូតដល់រាប់សិបលាននាក់ ដែលធ្វើឲ្យចំនួនអ្នកគាំទ្រនាង Oprah Winfrey នៅលើបណ្តាញសង្គមបស្ចិមប្រទេសហាក់ដូចជាមានចំនួនតិចជាងខ្លាំង។
ព័ត៌មានផ្សេងទៀត