ទស្សនៈថ្មីចំពោះការវាយតម្លៃលើតួអង្គកាកី ត្រូវបានលើកយកមកសម្តែងតាមរយៈល្ខោនយីកេ ដឹកនាំដោយ អ្នកស្រី អ៊ុយ លតាវណ្ណ ជាគ្រូបង្ហាត់យីកេ នៃអង្គការសិល្បៈខ្មែរអមតៈ នាពេលថ្មីៗនេះ។
ស្នាដៃដែលជាព្រះរាជនិពន្ធរបស់ព្រះបាទអង្គឌួងនេះ ត្រូវបានសម្តែងជាសាធារណឲ្យសិស្ស និស្សិតប្រមាណ៣០០នាក់ទស្សនា នាថ្ងៃសុក្រនៅឯ វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្កើតឲ្យមានឱកាសជជែកពិភាក្សាទៅលើអត្ថរស និងអត្ថន័យនៃរឿង «កាកី» និងឥទ្ធិពលនានាមកលើសង្គម និងស្ត្រី។
« តួអង្គ «កាកី» រងការស្តីបន្ទោសថាជាស្រីមានចិត្តងាយ សាវ៉ា រាយម៉ាយ និងមានប្តីច្រើន ក៏ប៉ុន្តែពុំមានជាសំណួរថាតើតួអង្គ «ស្តេចព្រហ្មទណ្ឌ ស្តេចគ្រុឌ និងគន្ធ័ន» អាចជាដើមហេតុធ្វើឲ្យ«កាកី»ទៅជាបែបនោះ ឬយ៉ាងណា?» នេះបើតាមការលើកឡើងរបស់អ្នកដឹកនាំសម្តែងល្ខោនយីកេរឿង «កាកី» អ្នកស្រី អ៊ុយ លតាវណ្ណ នៅក្នុងបទសម្ភាសន៍ជាមួយ VOA។