កម្ពុជាកំពុងសិក្សា និងត្រូវការពេលវេលាបន្ថែមទៀតក្នុងការស្រាវជ្រាវ មុននឹងដាក់សំណើទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលទីក្រុងចំនួន៣ ក្នុងខេត្ត៣ផ្សេងគ្នា រួមមានខេត្តបាត់ដំបង កំពត និងក្រចេះ ជាទីក្រុងបេតិកភណ្ឌពិភពលោក។
«វត្តខ្មែរចរចា» គឺជាវត្តដ៏ចំណាស់មួយដែលជាទីសក្ការៈសម្រាប់សហគមន៍ខ្មែរនៅទីនេះគោរពបូជាអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ វត្តខ្មែរចរចា ក៏បានដើរតួនាទីជួយដល់ការលើកកម្ពស់ប្រពៃណី និងទំនៀមទម្លាប់ខ្មែរផងដែរ។ លោកមែន គឹមសេងរាយការណ៍ពីរដ្ឋ Georgia។
មន្រ្តីនាយកដ្ឋានផ្លូវដែកបានឲ្យដឹងថា កន្លែងជិះណូរីទេសចរណ៍ក្នុងខេត្តបាត់ដំបងនឹងត្រូវបិទចាប់ពីខែក្រោយទៅ ខណៈរដ្ឋាភិបាលកំពុងជួសជុលផ្លូវដែកពីភ្នំពេញទៅព្រំដែនថៃ ដើម្បីដាក់ឲ្យដំណើរការនៅឆ្នាំ២០១៨។ អាជ្ញាធរស្រុកបានអះអាងថា ខ្លួនកំពុងតែពិភាក្សាជាមួយអ្នកវិនិយោគ ដើម្បីរៀបចំឲ្យមានកន្លែងជិះណូរីទេសចរណ៍ថ្មីមួយនៅក្នុងស្រុកបាណន់។ ប៉ុន្តែយ៉ាងនេះក្តី ប្រជាជនមួយចំនួននៅក្នុងឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលធ្លាប់ពឹងផ្អែកលើការជិះណូរីទេសចរណ៍នេះជាងជិតពីរទសវត្សមកនោះ បារម្ភអំពីការបាត់បង់ចំណូល។
ស្ថិតនៅភាគខាងកើតទីក្រុងអាត្លង់តា វត្តនេះបានកកើតឡើងដំបូងគេក្នុងចំណោមវត្តទាំង៥នៅក្នុងរដ្ឋចរចា សហរដ្ឋអាមេរិក។
លោកស្រី សុទ្ធី ហៃដ្ឋ (Sotie Heidt) ថ្លែងថា សម្រាប់លោកស្រីនិងស្វាមីលោកស្រីគឺលោកឯកអគ្គរដ្ឋទូត Willaim Heidt បេសកកម្មទៅកាន់ប្រទេសកម្ពុជា គឺជាសុបិនក្លាយជាការពិត។
មួយសប្តាហ៍ ក្រោយពីប្រាសាទសំបូរព្រៃគុកចុះបញ្ជីបេតិកភណ្ឌពិភពលោក និងក្រោយពីរដ្ឋាភិបាលអបអរសាទរឋានៈថ្មីរបស់ប្រាសាទបុរាណនេះ ប្រជាពលរដ្ឋបង្ហាញក្តីសង្ឃឹមផង និងការបារម្ភផង។
មួយសប្តាហ៍ក្រោយពីអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អ.ស.ប. UNESCO បញ្ចូលប្រាសាទសម្បូរព្រៃគុហ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក រដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីអបអរសាទរជាផ្លូវការកាលពីថ្ងៃចន្ទ។
ក្រុមរបាំអ្នកស្រឡាញ់ភេទដូចគ្នាដំបូងគេបង្អស់នៅកម្ពុជា Prumsodun Ok & NATYARASA បានសម្តែងនៅខេត្តសៀមរាប ប្រទេសកម្ពុជា ពីថ្ងៃទី១៤ ដល់១៥ កក្កដា។ ក្រុមរបាំ ដែលមានអ្នករបាំទាំងអស់ជាបុរស បានសម្តែងរបាំប្រពៃណីខ្មែរ ក៏ដូចជា របាំប្រពៃណី បែបសហសម័យ។
នេះជា ការជួបជុំគ្នាលើកចុងក្រោយជាផ្លូវការដោយសារពួកគាត់ធំពេញវ័យអស់ហើយ ហើយពុំមានកូនកំព្រាថ្មីតាំងពីឆ្នាំ២០០១រហូតមកទល់នឹងពេលនេះ។
ប្រាសាទសម្បូរព្រៃគុហ៍មានអ្នកទេសចរច្រើនក្នុងពេលថ្មីៗនេះ ជាពិសេសពលរដ្ឋខ្មែរ ក្រោយពីប្រាសាទនេះត្រូវបានអង្គការ UNESCO សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ទិដ្ឋភាពទូទៅ នៅក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក គឺជាប្រាសាទខ្មែរទី៣ ដែលត្រូវបានបញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO កាលពីដើមខែកក្កដា ឆ្នាំ២០១៧។
ព័ត៌មានផ្សេងទៀត