សេចក្តីសម្រេចចិត្តភ្លាមៗរបស់ប្រធានាធិបតីស.រ.អា. Donald Trump ក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un ដោយមិនបានរៀបចំផែនការជាមុនអំពីកិច្ចព្រមព្រៀងបរមាណូ អាចនាំឱ្យមានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ។ ក៏ប៉ុន្តែវាអាចមានបាននៅពេលចាប់ផ្តើមដំណើរការចរចាដ៏យូរមួយ។
បទចម្រៀងទាំងនោះរួមមានបទចម្រៀង Rock'n'Roll របស់ខ្មែរ កាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួន ដូចជាបទ «ឆ្នាំអូន១៦» បទ «ផ្អែមណាស់ស្នេហា» បទ «Whisky Cambodia» បទ«ភ្លៀងធ្លាក់មកហើយ» ឬ «Here Comes The Rain» និង បទ «មាន VISA អត់មានបាយ» ឬ «Have Visa, No Have Rice» ជាដើម។
លោក យឹង យន បាននាំយកបទចម្រៀងចំនួន១១បទ ដែលលោកនិពន្ធរៀបរាប់ពីសហរដ្ឋអាមេរិក មកផ្សព្វផ្សាយនៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ។
កីឡាបេស្បលត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០០២ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយលោក Joe Cook ជនជាតិខ្មែរអាមេរិកាំង។ ក៏ប៉ុន្តែបានបរាជ័យទៅវិញ អំឡុងឆ្នាំ២០០៩ មុននឹងមានការស្តារឡើងវិញនៅឆ្នាំ២០១០។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ដោយទទួលបានការឧបត្ថម្ភពីសា្ថនទូតសហរដ្ឋអាមេរិក លោកយឹង យន បានប្រគំតន្រ្តីសម្ពោធអាល់ប៊ុមចម្រៀងថ្មីរបស់លោក។ អាល់ប៊ុមចម្រៀងថ្មីរបស់លោក យឹង យន រួមមានបទចម្រៀងចំនួន១១បទ ហើយសុទ្ធតែបទចម្រៀងដែលលោកបាននិពន្ធ ស្តីទេសភាពរបស់រដ្ឋនានាដែលលោកបានទៅដល់ក្នុងសហរដ្ឋអាមេរិក ខណៈដែលលោកបានទៅទស្សនានៅទីនោះក្នុងកម្មវិធី Onebeat កាលពីឆ្នាំ២០១៣ ។ អាល់ប៊ុមនេះ ត្រូវបានចែកជូនឥតគិតថ្លៃក្នុងខេត្តកំពង់ធំ ដើម្បកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌។
អ្នកស្ម័គ្រចិត្តជាស្រ្តីនៅកម្ពុជា មកពីទីភ្នាក់ងារ Peace Corps អាមេរិកាំងបានធ្វើជាគំរូសម្រាប់ស្រ្តីវ័យក្មេងក្នុងសហគមន៍ដែលពួកគេបានទៅដល់ តាមរយៈការបង្ហាញពីការងារដែលពួកគេកំពុងធ្វើ។
លោក យឹង យន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកបានទទួលប្រាក់ជាង១ម៉ឺនដុល្លារពីសហរដ្ឋអាមេរិកសម្រាប់ការប្រគុំតន្ត្រីមួយនៅខេត្តកំពង់ធំនៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ។ ការប្រគុំតន្ត្រីនេះ នឹងបន្តទៀតប្រសិនបើទទួលបានជោគជ័យ។
ស្នាដៃសិល្បៈខ្មែរសម័យទំនើបមួយឈ្មោះថា «បង្សុកូល» ត្រូវបានសម្តែងនៅឯមជ្ឈមណ្ឌលសម្តែងសិល្បៈ Brooklyn Academy of Music ក្នុងសង្កាត់ Brooklyn បុរី ញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ។
រឿងបែបស្រមើលស្រមៃដែលមានចំណងជើងថា The Shape of Water ដែលនិយាយអំពីការរកឃើញជីវិតអាថ៌កំបាំងដែលរស់នៅក្នុងទឹកដោយស្រ្តីជាអ្នកបោសសម្អាតម្នាក់ បានឈ្នះពានរង្វាន់អូស្ការចំនួន៤នៅឯពិធីទទួលពានរង្វាន់អូស្ការសម្រាប់ខ្សែភាពយន្តដែលល្អបំផុត កាលពីយប់ថ្ងៃអាទិត្យនិងជាខ្សែភាពយន្តដែលមានរូបភាពល្អជាងគេបំផុតផងដែរ។ ខ្សែភាពយន្តនេះបានធ្វើឲ្យលោក Guillermo del Toro ជាអ្នកដឹកនាំឈ្នះពានរង្វាន់អូស្ការសម្រាប់អ្នកដឹកនាំរឿងដែលល្អបំផុត។ ខ្សែភាពយន្តនេះក៏បានឈ្នះរង្វាន់សម្រាប់បទភ្លេង និងការរៀបចំតុបតែងឈុតឆាកផងដែរ។ ការផ្តល់រង្វាន់អូស្ការក្នុងឆ្នាំនេះគឺផ្តោតលើភាពចម្រុះជាតិសាសន៍ នៅស្របពេលដែលមានតារាហូលីវូដជាច្រើនបានគាំទ្រស្ត្រី។ សូរសំឡេងក្នុងសេចក្តីរាយការណ៍នេះបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់ពីគណៈកម្មការរៀបចំរង្វាន់អូស្ការសម្រាប់ខ្សែភាពយន្ត។
អ្នកជំនាញឲ្យដឹងថា ទោះជាមានការផ្សព្វផ្សាយនិងការលើកស្ទួយសមភាពយ៉េនឌ័រយ៉ាងណាក្តី វិសមភាពនៅតែមានក្នុងផ្នត់គំនិតមនុស្សជាច្រើន។
Oscars confronted post-Harvey Weinstein era and sought to pivot to a vision of a more inclusive movie business
ប្រទេសអូស្រ្តាលីមានការវិវឌ្ឍមួយចំនួនក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាជនជនជាតិភាគតិចប្រសើរជាងមុន នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ប្រទេសអូស្រ្តាលី។ របាយការណ៍របស់រដ្ឋាភិបាលអូស្រ្តាលីដែលមានឈ្មោះថា «Closing The Gap» ឬដែលមានន័យថា «លុបបំបាត់គម្លាត» តាមដានការប្រឹងប្រែងកាត់បន្ថយវិសមភាពរវាងពលរដ្ឋជនជាតិដើមនិងពលរដ្ឋមិនមែនជនជាតិដើមអូស្រ្តាលី។
ព័ត៌មានផ្សេងទៀត