បេក្ខជនខ្មែរអាមេរិកាំងវ័យក្មេងលោក Choun Chanda ត្រូវគេជឿថា ជាបេក្ខជនដើមកំណើតអាស៊ីដំបូងដែលប្រាថ្នាប្រកួតចូលកាន់តំណែងនៅមូលដ្ឋាននេះ។
មានមតិរិះគន់ពីសាធារណជនថា លុយរៀលបោះពុម្ពថ្មីៗបានបង្កការភ័ន្តច្រឡំក្នុងការប្រើប្រាស់ ហើយអ្នកជំនាញខាងហិរញ្ញវត្ថុលើកឡើងថា រដ្ឋាភិបាលមិនចាំបាច់ចេញក្រដាសប្រាក់ថ្មីបន្ថែមទេ តែគួរបោះពុម្ពប្រភេទក្រដាសប្រាក់ចាស់វិញ។
ផ្ទៃដីមួយផ្នែករបស់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចមួយស្ថិតនៅចំកណ្តាលក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរីបានក្លាយជាទីតាំងកំសាន្តអារម្មណ៍បន្ទាប់ពីការទន្ទ្រានដីមិនចេះឈប់ឈរ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។
ស្ថានទូតស.រ.អា និងសិល្បៈករកម្ពុជាសង្ឃឹមថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការនិពន្ធបទចម្រៀងថ្មី ដោយមិនថតចម្លងពីមនុស្ស ឬ ប្រទេសដទៃ បន្ថែមលើការការពារកម្មសិទ្ធិបញ្ញាដ៏រឹងមាំនៅម្ពុជា។
អាជ្ញាធរជាតិអប្សរា បានឃាត់ខ្លួនជនជាតិចិនបួននាក់ និងបញ្ជូនខ្លួនទៅឲ្យនគរបាលបេតិកភណ្ឌ កាលពីថ្ងៃអាទិត្យ ក្រោយពេលជនជាតិចិនមួយក្រុមនេះបានខួងថ្មបូរាណនៅទក្សិណប្រាសាទអង្គរវត្ត។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានណែនាំម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងម្ចាស់ផលិតកម្មភាពយន្ត វីដេអូ ឲ្យបញ្ឈប់ការផលិត និងចាក់ផ្សាយវីដេអូ ឬចម្រៀងដែលយកគ្រឿងស្រវឹងធ្វើជាការដោះស្រាយវិបត្តិ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានដែល VOA បានទទួល។
លោក អ៊ុំ រតនឧត្តម ជាសហស្ថាបនិកនិងនាយកនៃគម្រោងប័ណ្ណសារបទចម្រៀងជំនាន់ដើម ឬ Cambodian Vintage Music Archive។
ខ្សែភាពយន្តថ្មីមួយដែលនិយាយអំពីបទចម្រៀងរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត និងក្រុមគ្រួសារខ្មែរមួយដែលមានបីជំនាន់ នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងនៅទីក្រុង Los Angeles រដ្ឋ California នៅដើមខែឧសភាខាងមុខនេះ នៅក្នុងមហោស្រពភាពយន្តដ៏ធំមួយនៅសហរដ្ឋអាមេរិក។
ប្រជាពលរដ្ឋខ្មែររស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន តែងតែមកជួបជុំគ្នានៅវត្តពុទ្ធិការាម ក្នុងរដ្ឋ Maryland ដើម្បីប្រារព្ធនិងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងពាក់កណ្ដាលខែមេសាជារៀងរាល់ឆ្នាំ។ នៅវត្តពុទ្ធិការាមនេះមាន រាប់បាត ស្រង់ព្រះ ពូនភ្នំខ្សាច់ ការលក់ដូរម្ហូបអាហារនិងសម្ភារៈផ្សេងៗ ការសម្ដែងរឿង របាំ និងតន្ត្រីប្រពៃណីខ្មែរផងដែរ។
ឥណ្ឌូណេស៊ីបានបោះជំហានទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការចាត់វិធានការឆ្ពោះទៅកាន់ភាពអត់ឱនខាងសាសនាកាលពីឆ្នាំទៅដោយអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនចុះឈ្មោះជំនឿពីដើមកំណើតបន្ថែមលើសាសនាចំនួន៦ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនៅលើប័ណ្ណសម្គាល់ខ្លួនរបស់ពួកគេ។
លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មាន នៃក្រសួងទេសចរណ៍ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា កំណើននៃភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ មានចំនួនច្រើនជាងឆ្នាំមុនៗ ដោយសារស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមានការអភិវឌ្ឍច្រើន។
ព័ត៌មានផ្សេងទៀត