ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ លោក អ៊ុំ រតន​ឧត្តម បង្កើត​គម្រោង​​ប័ណ្ណសារ​បទ​ចម្រៀង​ជំនាន់​ដើម​ទសវត្ស​ទី​៦០​និង​៧០


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក អ៊ុំ រតន​ឧត្តម ជា​សហ​ស្ថាបនិក​និង​​នាយក​នៃ​គម្រោង​​ប័ណ្ណសារ​បទ​ចម្រៀង​ជំនាន់​ដើម ឬ Cambodian Vintage Music Archive។ គម្រោង​របស់​លោក រតន​ឧត្តម បាន​ប្រមូល ថែ​រក្សា​ និង​ចែក​រំលែក​បទ​ចម្រៀង​លោក​ ស៊ីន ស៊ីសាមុត និង​អ្នក​ស្រី​ រស់ សេរីសុទ្ធា រាប់​ពាន់​បទ។ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ខាង​មុខ​នេះ លោក រតន​ឧត្តម ត្រូវ​បាន​អញ្ជើញ​ឲ្យ​​ចូលរួម​ក្នុង​កម្មវិធី​វប្បធម៌​ខ្មែរ នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​​ប័ណ្ណសារ​បទ​ចម្រៀង​ជំនាន់​ដើម​របស់​លោក។ លោក ចាប ចិត្រា នៃ VOA បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ លោក អ៊ុំ រតន​ឧត្តម តាម​ទូរស័ព្ទ​ អំពី​កិច្ច​ខំ​ប្រឹងប្រែង​​​របស់​លោក​ក្នុង​ការ​ថែ​រក្សា​ការពារ​បទ​ចម្រៀង​ជំនាន់​ដើម​ក្នុង​ទសវត្ស​ទី​៦០​និង​៧០ និង​វិស័យ​តន្ត្រី​ក្នុង​ប្រទេស​កម្ពុជា។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG