នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅឆ្នាំ២០១៨នេះ ពលរដ្ឋខ្មែរមួយចំនួន បាននាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំដោយនាំគ្នាលេងល្បែងប្រជាប្រិយ ដើរទស្សនាប្រាង្គប្រាសាទ និងរាំកំសាន្តជាដើម។ លោក ប៉ូច រាសី នៃVOA បានចុះទៅផ្តិតយករូបភាពនេះដោយផ្ទាល់នៅខេត្តសៀមរាប៕
នៅថ្ងៃទី១៧ ខែមេសានេះ កាលពី៤៣ ឆ្នាំមុនក្រុមខ្មែរក្រហម បានចូលដណ្តើមកាន់ កាប់អំណាច ក្រោយពីបានទទួលជ័យជម្នះពីកងទ័ពដឹកនាំដោយលោក សេនាប្រមុខ លន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
លោក រុន រ័ត្នវាសនា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ទាំងផ្លូវគោក និងផ្លូវទឹក មានការប្រុងប្រយ័ត្ន និងបើកបរដោយទំនួលខុសត្រូវខ្ពស់។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីថ្លែងថា លោកបានដឹងមុនពីគម្រោងបង្កឲ្យមានការផ្ទុះ ដែលរៀបចំដោយឈ្មោះ សម សេរី និងថា ក្រុមនេះគ្រោងធ្វើនៅថ្ងៃទី១២ ខែមេសា នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។
«ខ្ញុំត្រូវបានបង្ខំឲ្យរៀបការដែលរៀបចំរួចជាស្រេចមួយ។ នេះជាមូលហេតុដែលខ្ញុំរត់គេចខ្លួន។ ខ្ញុំមិនបានស្រឡាញ់បុរសនោះទេ ហើយខ្ញុំមិនស្គាល់គាត់ឡើយ។ ខ្ញុំថែមទាំងមិនដែលឃើញគាត់ពីមុនមកទេ។ ថ្ងៃអាពាហ៍ពិពាហ៍ត្រូវបានកំណត់ ហើយនៅយប់មុនថ្ងៃអាពាហ៍ពិពាហ៍ ខ្ញុំបានរត់គេចខ្លួនតែម្តង»។
នាង ធីតា វីន បានជួបសម្ភាសន៍ជាមួយលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ឆ្នាប់សាធារណៈ។
សុខ សុខា ជាយុវតីមួយរូបថា នាងគិតថារាំអាចជួយនាងច្រើន។ ទី១ជួយបានដល់សុភាពរបស់នាង ហើយទី២អាចឲ្យនាងរកលុយចិញ្ចឹមគ្រួសារបាន។ ជាទូទៅអ្នកជុំវិញខ្លួននាងគេអត់ដែលនិយាយថារាំអត់ល្អផង ភាគច្រើនគេសួរនាងគឺគេចង់រាំដូចនាងដែរ កម្រអ្នកនិយាយថា រាំហ្នឹងអញ្ចេះអញ្ចុះ។
នៅក្នុងទីក្រុងប៉ារីស ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងដោយសង្ខេបនូវផែនការមួយចំនួនកាលពីពេលថ្មីៗនេះ ដើម្បីប្រែក្លាយភាសាបារាំងទៅជាភាសាអន្តរជាតិថ្នាក់កំពូលមួយតាមរយៈមធ្យោបាយនៃការអប់រំ សារព័ត៌មាន និងសិល្បៈ។
លោក ហ៊ុន សែនថា៖ «ខ្ញុំចង់ដេញជើងអាក្រុមហ៊ុនដឹកជញ្ជូននេះ និយាយគ្នាស្តាប់គ្នាអត់បាន។ ឆ្នាំក្រោយថែមទៀត ឆ្នាំក្រោយត្រៀមថែមទៀតចំនួនរថយន្ត ដើម្បីបម្រើប្រជាជនការសប្បាយរីករាយ។ ហើយចាំយើងគិតទៅដល់ការភ្ជុំបិណ្ឌ អាពេលភ្ជុំបិណ្ឌ យើងរៀបចំទៀត»។
លោក ស្វាយ សារ៉េត ដែលជាជាងចម្លាក់និងជាសិល្បករសហសម័យខ្មែរម្នាក់ ត្រូវបានជ្រើសរើសមកធ្វើបទបង្ហាញ និងតាំងចម្លាក់របស់លោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីកន្លែងដែលអ្នកជំនាញពហុវិស័យនិងអ្នកចូលរួមជាង៣.០០០នាក់ ជួបប្រជុំគ្នា។
តារាចម្រៀងរ៉ក់ខេនរ៉ូលខ្មែរ ដែលតែងតែយកបទចម្រៀងខ្មែរតាំងពីយុគសម័យសិល្បៈមាសនៃទសវត្សរ៍១៩៦០មកបកស្រាយឡើងវិញ បានទទូលមរណភាពដោយបានបន្សល់នូវការនឹករលឹករួមទាំងការកោតសរសើរយ៉ាងច្រើនទាំងស្ថាប័នជាតិ និងអន្តរជាតិ។
ព័ត៌មានផ្សេងទៀត