ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអាមេរិក និងកម្ពុជា វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក ដែលបានគ្រប់គ្រងវត្ថុបុរាណនេះរាប់ឆ្នាំមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌កម្ពុជា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
កម្ពុជានិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៣។ កិច្ចសហការ២០ឆ្នាំមកនេះបានជួយសម្រួលដល់ការបញ្ជូនវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ ត្រឡប់មកកម្ពុជាវិញ។
ការមកដល់របស់តារាបាល់ទាត់អន្តរជាតិលោក Lionel Messi ក្នុងការមកលេងឱ្យក្រុមបាល់ទាត់ Inter Miami បានបង្កឱ្យមានការរំជើបរំជួលយ៉ាងខ្លាំង ដោយជំរុញភាពរស់រវើកនិងចំណាប់អារម្មណ៍ថ្មីមួយពីសំណាក់ទស្សនិកជនក្នុងក្របខណ្ឌបាល់ទាត់កំពូល Major League Soccer ឬMLS នៅសហរដ្ឋអាមេរិក។
វត្ថុបុរាណទាំង ៣ នោះ មានអាយុកាលតាំងពីសតវត្សរ៍ទី ៩ និងទី ១០ ហើយមានដើមកំណើតពីអាណាចក្រចម្ប៉ា ដែលកាលនោះគ្របដណ្តប់ប្រទេសវៀតណាម និងផ្នែកខ្លះនៃប្រទេសកម្ពុជា។
សិល្បករផ្នែកចម្លាក់ខ្មែរអាមេរិកាំងម្នាក់បានបង្ហាញការសម្តែងមួយដោយបំបែកក្អមខ្មែរដែលធ្វើពីដីឥដ្ឋហើយបានព្យាយាមបិទភ្ជាប់កំទេចកំទីអម្បែងក្អមនោះចូលគ្នាវិញដើម្បីបង្ហាញ ពីការឈឺចាប់និងការព្យាបាល។
សហរដ្ឋអាមេរិកជាអ្នកការពារជើងឯក ដោយសង្ឃឹមថានឹងក្លាយជាក្រុមទី១ឈ្នះពានរង្វាន់កីឡាបាល់ទាត់ស្រ្តីពិភពលោកនេះ៣ដងជាប់ៗគ្នា។
ប្រទេសវៀតណាមបានបើកការត្រួតពិនិត្យទៅលើគេហទំព័ររបស់ភ្នាក់ងាររៀបចំដំណើរកំសាន្តរបស់ក្រុមតន្ត្រី Blackpink នៃប្រទេសកូរ៉េខាងត្បូង នៅមុនការប្រគុំតន្ត្រីរបស់ក្រុមនេះនៅក្នុងរដ្ឋធានីហាណូយរបស់វៀតណាម
ការណែនាំរបស់ក្រសួងវប្បធម៌កើតមាន ដោយសារតែថ្មីៗនេះ មានអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត និងអ្នកសម្តែងតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានផលិតវីដេអូខ្លីៗដែលមានរូបភាព និងខ្លឹមសារប្រាសចាកពីក្រមសីលធម៌។
នៅក្នុងសហរដ្ឋអាមេរិក មានកម្មវិធីប្រហែល ១.៦០០ ក្នុងរដ្ឋចំនួន ១៣ និងនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលបង្រៀនពីរភាសា។ សិស្សដែលចុះឈ្មោះក្នុងកម្មវិធីរៀនភាសាវៀតណាមនៅរដ្ឋ California និង Virginia បញ្ចប់ឆ្នាំសិក្សាដោយមានក្តីសង្ឃឹមច្រើនសម្រាប់អនាគត។
មនុស្សជាងមួយលាននាក់បានចាប់ផ្តើមរៀនភាសាអ៊ុយក្រែនតាំងពីខែកុម្ភៈឆ្នាំមុនមក។ នេះបើយោងតាមទិន្នន័យពីកម្មវីធីកុំព្យូទ័រ Duolingo សម្រាប់រៀនភាសា។
កាលពី ១០ ឆ្នាំមុន អ្នកស្រី Matika Wilbur ដែលជាអ្នកថតរូបជនជាតិដើមអាមេរិកាំង បានចាប់ផ្តើមធ្វើដំណើរដោយមានគោលបំណងដ៏មានមហិច្ឆិតាមួយនៅក្នុងការចងក្រងឯកសារអំពីអំបូរជនជាតិភាគតិចចំនួន ៥៦២ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលជាតិសហរដ្ឋអាមេរិក។
ទីក្រុងវីយែននៃប្រទេសអូទ្រីសត្រូវបានទស្សនាវដ្ដី The Economist ចាត់ចំណាត់ថ្នាក់ថា ជាទីក្រុងដែលមានគុណភាពនៃការរស់នៅខ្ពស់បំផុតក្នុងពិភពលោក។
ព័ត៌មានផ្សេងទៀត
No media source currently available