លី ម៉ូរីវ៉ាន់ គឺជាអ្នកយកព័ត៌មាននិងអ្នកផលិតកម្មវិធីផ្សាយតាមវិទ្យុ និងប្រព័ន្ធឌីជីថល ឲ្យវីអូអេ ប្រចាំរដ្ឋវ៉ាស៊ីនតោន។
តារាចម្រៀងសុរិន្ទ Jane SaiJai បានមកសម្តែងនៅតាមបណ្តារដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិក ហើយឆ្លៀតពេលដែលអ្នកនាងមកសម្តែងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោននេះ អ្នកនាងបានផ្តល់បទសម្ភាសន៍ដល់អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA ហើយនឹងនាំមកនូវបទចម្រៀងមួយចំនួនផង៕
នៅថ្ងៃទី៤កក្កដានេះ ស.រ.អាប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅទូទាំងប្រទេស ក៏ដូចជានៅរដ្ឋធានីវ៉ាស៊ីនតោនដែរ។ ជារៀងរាល់ឆ្នាំពលរដ្ឋអាមេរិកាំងប្រារព្ធពិធីបុណ្យនេះ ដោយមានការដង្ហែរក្បួន ការប្រគុំតន្ត្រី និង ការបាញ់កាំជ្រួចនៅពេលយប់។
នៅក្នុងខែឧសភាកន្លងទៅនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីចូលរួមក្នុងជំនួបកំពូលមួយ ក្នុងអំឡុងកិច្ចប្រជុំនោះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យមានការលក់សព្វាវុធទៅឲ្យប្រទេសវៀតណាម។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយការធ្លាក់ចុះ មានផលប៉ះពាល់ក្នុងលក្ខណៈទ្រង់ទ្រាយធំ។
ភាពយន្តអាមេរិកមួយដែលមានចំណងជើងថា «The Big Short» បានធ្វើឲ្យមានការសន្ទនាយ៉ាងច្រើន អំពីមូលហេតុដែលនាំឲ្យមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ ២០០៨ ដែលវាបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតតាំងពីទសវត្សរ៍ ១៩៣០ មក។
សេដ្ឋកិច្ចអាមេរិក កំពុងតែបង្ហាញសញ្ញាថា មានភាពរឹងមាំ តែអ្នកបោះឆ្នោតជាច្រើននិយាយថា ពួកគេមិនពេញចិត្តចំពោះសេដ្ឋកិច្ចអាមេរិកក្នុងពេលបច្ចុប្បន្ននេះទេ។
បញ្ហាតម្លៃហ៊ុនធ្លាក់នេះ បានចោទជាសំណួរអំពីស្ថានការណ៍សេដ្ឋកិច្ចអាមេរិក និងការសម្រេចរបស់ធនាគារកណ្តាលអាមេរិក។
នៅក្នុងត្រីមាសទី២ កំណើនផលិតផលសរុបក្នុងប្រទេសរបស់សហរដ្ឋអាមេរិកមានការកើនឡើងចំនួន៣កន្តក់សញ្ញា៩ភាគរយ។ តែពីខែកក្កដា ដល់ខែកញ្ញា សេដ្ឋកិច្ចអាមេរិកមិនបានកើនឡើងដូចការរំពឹងទុកនោះទេ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP នឹងបន្ទាបពន្ធនាំចូលលើទំនិញកសិកម្មនិងឧស្សាកម្មជាច្រើន ហើយនឹងដោះស្រាយភាពស្មុគស្មាញផ្នែកពាណិជ្ជកម្មដូចជា បញ្ញត្តិការពារប៉ាតង់សម្រាប់ឱសថសង្គ្រោះជីវិតជាដើម។
ប្រទេសចិន និងសហរដ្ឋអាមេរិកមានភាពជិតស្និទ្ធនឹងគ្នាដោយសារការធ្វើពាណិជ្ជកម្ម ដោយចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់អាមេរិក បន្ទាប់ពីកាណាដា។
ខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»ដែលរំឭកអំពីប្រវត្តិដូរតន្ត្រីរ៉កខ្មែរនៅយុគសម័យមាសនៃបទចម្រៀងខ្មែរមុនសម័យខ្មែរក្រហម ធ្វើឲ្យអ្នកទស្សនានិងតន្ត្រីករកាន់តែមានមោទនភាពហើយកោតសរសើរស្នាដៃនិពន្ធរបស់ខ្មែរពិតៗ ដែលបង្កប់អត្ថន័យជ្រាលជ្រៅ។
ការស្រាវជ្រាវចងក្រងជាខ្មែរភាពយន្ត«កុំស្មានបងភ្លេច»នេះ ក៏បាននាំឲ្យមិត្តភក្តិមួយចំនួនដែលរួចពីស្លាប់ក្នុងសម័យខ្មែរក្រហមនិងក្នុងសង្គ្រាមបានជួបជុំគ្នាឡើងវិញ។
ប្រសិនបើលោកត្រូវបានទទួលការយល់ព្រមពីព្រឹទ្ធសភា លោក William A. Heidt នឹងត្រូវជំនួសលោក William E.Todd ដែលជាឯកអគ្គរដ្ឋទូតស.រ.អាប្រចាំកម្ពុជាបច្ចុប្បន្ន ក្រោយពីលោកចប់អាណត្តិនៅពេលខាងមុខ។
របាយការណ៍របស់អង្គការ Reporters Without Borders ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៥នេះ បានបន្ថែមថា ក្នុងឆ្នាំ២០១៤ មិនមានឧប្បទ្ទេវហេតុណាដែលនាំឲ្យមានការស្លាប់បាត់បង់ជីវិតអ្នកសារព័ត៌មាននិងបណ្តាញព័ត៌មានពលរដ្ឋទេ។
អ្នកស្រី លី ម៉ូរីវ៉ាន់ នៃវីអូអេ បានសម្ភាសតាមទូរស័ព្ទជាមួយលោកបណ្ឌិត អេង កុកថាយ ដើម្បីឲ្យដឹងថា តើជនជាតិចាមនៅកម្ពុជាមានទស្សនៈយ៉ាងណាចំពោះទង្វើរបស់ក្រុម ISIS នេះ។
លោកបណ្ឌិត អេង កុកថាយ រៀបរាប់អំពីគោលបំណងនៃការចងក្រងសៀវភៅនេះ និងបញ្ហាដែលជនជាតិចាមនៅកម្ពុជាប្រឈមមុខ។
កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅនេះ អ្នកស្រី លី ម៉ូរីវ៉ាន់ បានបទសម្ភាសកញ្ញា ភូណាំ នៅបន្ទប់ផ្សាយរបស់វីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះ អំពីការណ៍ដែលនាងចេញផុតពីជីវិតជាក្មេងរើសសំរាមក្លាយជាសិល្បៈការិនីសៀកកាយសម្ព័ន្ធដ៏ល្បីមួយរូប។ សូមអញ្ជើញប្រិយមិត្តទស្សនាដូចតទៅ៖
នៅក្នុងពិធីជួបសំណេះសំណាលផ្ទាល់មួយ ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅម៉ាឡេស៊ី អ្នកនាង ឡៃ ស៊ូគីម ត្រូវបានលោកអូបាម៉ាជ្រើសរើស ឲ្យសួរសំណួរផ្ទាល់ដល់លោកមុនគេ។