ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​អាមេរិក ចង់​ស្តារ​សេដ្ឋកិច្ច​អាមេរិក​ជាថ្មី

បេក្ខជន​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ លោក Donald Trump និង​បេក្ខនារី​​​​ប្រធានាធិបតីពី​​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក​ស្រី Hillary Clinton ក្នុង​ពេល​ដែល​លោក និង​លោកស្រី និយាយ​ទៅ​កាន់​អ្នកគាំទ្រ​របស់​ខ្លួន។

សេដ្ឋកិច្ច​អាមេរិក កំពុងតែ​បង្ហាញ​សញ្ញា​ថា មាន​ភាពរឹងមាំ តែ​អ្នកបោះឆ្នោត​ជា​ច្រើន​និយាយ​ថា ពួកគេ​មិន​ពេញចិត្ត​ចំពោះ​សេដ្ឋកិច្ច​អាមេរិក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។

សេដ្ឋកិច្ច​អាមេរិក កំពុងតែ​បង្ហាញ​សញ្ញា​ថា មាន​ភាពរឹងមាំ តែ​អ្នកបោះឆ្នោត​ជា​ច្រើន​និយាយ​ថា ពួកគេ​មិន​ពេញចិត្ត​ចំពោះ​សេដ្ឋកិច្ច​អាមេរិក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ដោយសារតែ​មាន​បញ្ហា​ដូច​នេះ នៅក្នុង​ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ លោក Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ និង​លោក Bernie Sanders ដែល​មាន​លក្ខណៈ​ជា​អ្នកសង្គម​និយម​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​នោះ មាន​គោលនយោបាយ​សេដ្ឋកិច្ច​ខុសពី​គោលនយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ រៀងៗ​ខ្លួន។ ចុះ​ចំណែក​ឯ​លោកស្រី Hillary Clinton ដែល​ជា​បេក្ខនារី​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ក្នុង​គណបក្ស​ប្រជា​ធិប​តេយ្យ​ម្នាក់​ដែរ​នោះ មាន​គោលនយោបាយ​សេដ្ឋកិច្ច​អ្វី​ខ្លះ? តើ​គោលនយោបាយ​របស់​បេក្ខជន​ទាំងនោះ​មាន​ន័យ​យ៉ាងណា​សម្រាប់​សេដ្ឋកិច្ច​អាមេរិក? ពី​រដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នឹង​ពិភាក្សា​អំពី​រឿង​នេះ​តាម​ទូរស័ព្ទ ជាមួយ​លោក​បណ្ឌិត ឌុច ដារិន្ទ សាស្រ្តាចារ្យ​សេដ្ឋកិច្ច​នៃ​មហា​វិទ្យាល័យ Tallahassee ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក។ កិច្ចសន្ទនា​មាន​សេចក្តី​ជូន ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម
​លោក​បណ្ឌិត ឌុច ដារិន្ទ សាស្រ្តាចារ្យ​សេដ្ឋកិច្ច​នៃ​មហា​វិទ្យាល័យ Tallahassee ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក។
​លោក​បណ្ឌិត ឌុច ដារិន្ទ សាស្រ្តាចារ្យ​សេដ្ឋកិច្ច​នៃ​មហា​វិទ្យាល័យ Tallahassee ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក។

XS
SM
MD
LG