ដោយសារតែសេដ្ឋកិច្ចរបស់អាមេរិកមានទំហំដ៏ធំនោះ ប្រទេសនានានៅក្នុងពិភពលោក កំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើស្ថានការរបស់វា។ កាលពីរដូវក្តៅកន្លងទៅនេះ មានព័ត៌មានល្អនៅពេលដែលក្រសួងពាណិជ្ជកម្មអាមេរិក បានរាយការណ៍ថា ការរីកចម្រើននៃសេដ្ឋកិច្ចអាមេរិកមានភាពរឹងមាំដោយការកើនឡើងមានចំនួន៣កន្តក់សញ្ញា៩ភាគរយ នេះបើនិយាយអំពីកំណើនផលិតផលសរុបក្នុងប្រទេសនៅក្នុងត្រីមាសទី២។ បន្ទាប់ពីនោះ គឺពីខែកក្កដា ដល់ខែកញ្ញា សេដ្ឋកិច្ចអាមេរិកមិនបានកើនឡើងដូចការរំពឹងទុកនោះទេ។ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃVOA បានពិភាក្សាតាមទូរស័ព្ទជាមួយលោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក ដើម្បីស្វែងយល់ពីទិន្នន័យចុងក្រោយនៃសេដ្ឋកិច្ចអាមេរិកនេះ និងផលប៉ះពាល់របស់វាទៅលើតំបន់អាស៊ី។ បទសន្ទនាមានសេចក្តីជូន ដូចតទៅ៖