អ្នកវិភាគមួយចំនួនលើកឡើងថា ការដណ្តើមអំណាចគ្រប់គ្រងប្រទេស ដោយក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការកែទម្រង់លទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅក្នុងប្រទេសនេះ។
ប្រទេសថៃនិយាយថា កិច្ចព្រមព្រៀងរបស់មន្ទីរពិសោធន៍ក្នុងតំបន់ជាមួយក្រុមហ៊ុនAstraZeneca របស់អង់គ្លេស នឹងធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទំនងជានឹងក្លាយជាតំបន់ផ្គត់ផ្គង់វ៉ាក់សាំងឈានមុខគេមួយប្រឆាំងនឹងកូវីដ១៩ ខណៈរដ្ឋាភិបាល កំពុងខិតខំរៀបចំសម្ភារៈផ្សេងៗ។
នៅក្នុងបទចម្រៀងក្រោមចំណងជើងថា «កំណែទម្រង់» ក្រុមរ៉េបថៃបានច្រៀងរិះគន់រដ្ឋាភិបាលគាំទ្រដោយយោធាថៃ និងរាជវង្សថៃដែលពីមុនមកមិនមាននរណាម្នាក់ហ៊ាននិយាយប៉ះពាល់ឡើយ។
ក្រុមអ្នកសេដ្ឋកិច្ច និងអ្នកវិភាគនិយាយថា ការរាតត្បាតជំងឺកូវីដ១៩និងកំណើនបំណុលអាចរារាំងឱកាសរបស់ឡាវពីការឆ្លងផុតពីចំណាត់ថ្នាក់ចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតនៅឆ្នាំ២០២៤។
ទោះបីជាគណបក្ស NLD ឈ្នះបានអាសនៈច្រើនជាងអាសនៈក្នុងអាណត្តិទី ១ កាលពីឆ្នាំ២០១៥ក៏ដោយ ក៏អ្នកវិភាគមើលឃើញថា លទ្ធភាពនៃកំណែទម្រង់ជាដំកំភួនតាមបែបប្រជាធិបតេយ្យនិងសម្រាប់សន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា នៅស្តួចស្តើងនៅឡើយ។
ប្រទេសចិនបានយល់ព្រមចែករំលែកទិន្នន័យពីតំបន់មេគង្គលើជាមួយប្រទេសតាមដងទន្លេមេគង្គ។ ទំនប់ទប់ទឹករបស់ចិនត្រូវបានគេស្ដីបន្ទោសថា បានកាត់ផ្តាច់លំហូរធម្មជាតិនៃផ្លូវទឹកដ៏ធំបំផុតមួយរបស់ទ្វីបអាស៊ីនិងបានរួមចំណែកដល់ការឈឺចាប់ដោយសារគ្រោះរាំងស្ងួតកាលពីពេលថ្មីៗនេះ។
លោក Anwar Ibrahim មេដឹកនាំបក្សប្រឆាំងអះអាងថា សមាជិកច្រើននាក់ក្នុងសភាម៉ាឡេស៊ីគាំទ្រការប្រឹងប្រែងរបស់លោក ដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រីរបស់លោក Muhyiddin Yassin។ ក្នុងអាជីពនយោបាយដ៏យូរអង្វែង លោក Anwar ហៀបបានកាន់តំណែងនេះកាលពីពេលមុន។ តើពេលនេះខុសប្លែកពីមុនឬទេ?
មីយ៉ាន់ម៉ាត្រូវតែបញ្ចប់ «របបអាផាថេត» ដែលជារបបប្រកាន់ពូជសាសន៍ ដែលបានធ្វើឲ្យក្រុមគ្រួសារជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមរាប់ពាន់នាក់ ស្ថិតនៅក្នុងជំរំសម្រាប់មនុស្សគ្មានទីលំនៅ អស់រយៈពេល ៨ ឆ្នាំ។ នេះបើយោងតាមអង្គការ Human Rights Watch។
ការតាមដានដោយវិទ្យាស្ថានសារព័ត៌មានអន្តរជាតិ (International Press Institute) បានបង្ហាញថា ទ្វីបអាស៊ីនាំមុខគេ ជុំវិញវិធានការភាគច្រើនដែលរឹតត្បិតសេរីភាពសារព័ត៌មាន ពាក់ព័ន្ធនឹងការរាយការណ៍ពីការរាតត្បាតជំងឺកូវីដ១៩។
ចលនាតវ៉ារបស់និស្សិតថៃទាំងនៅតាមដងផ្លូវនិងតាមអ៊ីនធើណិតដើម្បីប្រឆាំងនឹងអំណាចរាជានិយមដ៏តឹងរ៉ឹងបំផុតនៅក្នុងប្រទេសថៃ ទាមទារឲ្យមានរដ្ឋធម្មនុញ្ញថ្មី និងទាមទារឲ្យមានការបោះឆ្នោត ធ្វើឲ្យរដ្ឋាភិបាលថៃពិបាកដោះស្រាយ។
ការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ និងគ្រឿងញៀនមានតម្លៃទាបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ បានបង្ហាញពីការជួញដូរមួយ ដែលមិនមានការតាមដានត្រួតពិនិត្យ ដោយសារតែការបិទសកម្មភាពសេដ្ឋកិច្ច ឬព្រំដែននោះឡើយ។
ប្រទេសម៉ាឡេស៊ីកំពុងផ្អាកអនុវត្តវិធានការថ្មីដែលហាមឃាត់ជំនួញភាគច្រើនមិនឱ្យជួលពលករចំណាកស្រុកទេ។
ប្រទេសម៉ាឡេស៊ីមានកម្មវិធីចែកចាយម្ហូបអាហារជូនជនក្រីក្រ។ ក៏ប៉ុន្តែចាប់តាំងពីមានការរាតត្បាតជាសាកលនៃវីរុសកួរ៉ូណាកាលពីពាក់កណ្តាលខែមីនាមក ធនាគារម្ហូបអាហារនៅក្នុងប្រទេសម៉ាឡេស៊ីសង្កេតឃើញមានកំណើនសេចក្តីត្រូវការម្ហូបអាហារកាន់តែច្រើនឡើងថែមទៀត។
សហរដ្ឋអាមេរិកបានដាក់បម្រាមលើការនាំចូលពីក្រុមហ៊ុន Top Glove របស់ម៉ាឡេស៊ី ដោយសារភស្តុតាងនៃពលកម្មដោយបង្ខំ ប៉ុន្តែនិយាយថា ចំណាត់ការនេះនឹងមិន «ប៉ះពាល់ខ្លាំង» លើការនាំចូលសរុបនៃគ្រឿងប្រដាប់ការពារផ្នែកសុខាភិបាលនោះទេ។
បើសិនជាគ្រប់យ៉ាងដំណើរការល្អ ការផលិត [វ៉ាក់សាំង] ទ្រង់ទ្រាយធំអាចចាប់ផ្ដើមឡើងនៅត្រីមាសទីបី និងទីបួនឆ្នាំក្រោយ។
ប្រទេសឡាវបានទទួលយកគម្រោងខ្សែរថភ្លើងល្បឿនលឿននេះដោយកក់ក្តៅ។
បទចោទប្រកាន់ព្រហ្មទណ្ឌជាច្រើន និងការស៊ើបអង្កេតរបស់ប៉ូលិសទៅលើអ្នករិះគន់រដ្ឋាភិបាលម៉ាឡេស៊ីថ្មីដែលកំពុងតែត្រៀមខ្លួនប្រឆាំងនឹងអ្នករិះគន់បានធ្វើឱ្យក្រុមសិទ្ធិមនុស្ស មានការព្រួយបារម្ភថា ការការពារសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសនេះកំពុងតែធ្លាក់ចុះ។
អង្គការ Empower និងអង្គការដទៃទៀតនិយាយថា ឥឡូវនេះ អ្នករកស៊ីផ្លូវភេទមួយភាគធំកំពុងអត់ការងារធ្វើ ហើយពួកគេកំពុងតែប្រើប្រាស់លុយសន្សំ និងទ្រព្យសម្បត្តិដែលមាន។
ទិន្នន័យថ្មីនេះ ក៏រួមមានទិន្នន័យអំពីការបាត់បង់គម្របព្រៃឈើទាំងមូលផងដែរ ប៉ុន្តែទិន្នន័យនេះផ្ដោតសំខាន់ទៅលើព្រៃត្រូពិកសំខាន់ៗ ដែលជាទូទៅមានសារធាតុកាបូននិងជីវចម្រុះច្រើនបំផុត។ ការបាត់បង់ព្រៃឈើទាំងនេះធ្វើអោយខូចខាតជាពិសេសដល់បរិស្ថាន។
កន្លែងស្នាក់នៅដ៏កកកុញរបស់ពលករចំណាកស្រុកនៅសិង្ហបុរីបានបង្កឲ្យមានករណីផ្ទុះការឆ្លងជំងឺកូវីដ១៩សារជាថ្មី។ ប្រទេសម៉ាឡេស៊ី ក៏ព្រួយបារម្ភពីការផ្ទុះការឆ្លងដូចនេះនៅកន្លែងស្នាក់នៅរបស់ពលករចំណាកស្រុកក្នុងប្រទេសខ្លួនផងដែរ។
ព័ត៌មានផ្សេងទៀត