លោក Donald Trump ដែលទំនងនឹងក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ បានគំរាមថានឹងលុបចោលកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ជំនួយបរទេសចំនួន ១០៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ និងសម្រាប់ពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍។
លោកប្រធានាធិបតី Joe Biden និងលោកអតីតប្រធានាធិបតី Donald Trump ហាក់ដូចជាស្ថិតនៅលើផ្លូវឆ្ពោះទៅការប្រកួតគ្នាឡើងវិញនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។ ប៉ុន្តែសំណួរអំពីការប្រឈមមុខផ្នែកច្បាប់របស់លោក Trump និងអាយុរបស់បេក្ខជនទាំងពីរកំពុងកើតមាននៅពីខាងក្រោយឆាក។
សេតវិមានបន្តច្រានចោលការអំពាវនាវកាន់តែខ្លាំងឡើងឱ្យបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ដោយបញ្ជូនសញ្ញាចម្រុះចំពេលលោកប្រធានាធិបតី Joe Biden ខិតខំប្រឹងប្រែងដើម្បីសម្រួលដល់ការអំពាវនាវរបស់ជនជាតិអាមេរិកមួយចំនួនឱ្យមានការឈប់បាញ់។
លោក Biden បានសន្យាចាត់ទុកការការពារប្រព័ន្ធប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកជាប្រធានបទចម្បងនៃយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២៤ របស់លោក និងសម្រាប់អាណត្តិទី ២ របស់លោក ប្រសិនបើលោកជាប់ឆ្នោត។
ខណៈដែលលោកប្រធានាធិបតី Joe Bidenកំពុងប្រឹងប្រែងសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤ ការស្ទាបស្ទង់មតិបង្ហាញថាពលរដ្ឋអាមេរិកាំងភាគច្រើនមិនយល់ស្របនឹងវិធានការរបស់លោកសម្រាប់តំបន់ហ្កាហ្សាទេ ដែលការណ៍នេះធ្វើឲ្យលោកទំនងជាព្យាយាមបញ្ចៀសសង្គ្រាមកុំឲ្យរាលដាលកាន់តែខ្លាំង។
កម្រិតនៃការស្លាប់និងរបួសជនស៊ីវិលជាច្រើនកំពុងធ្វើឱ្យលោកប្រធានាធិបតីអាមេរិក Joe Biden ព្រួយបារម្ភខ្លាំងឡើង។
ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន និងសង្រ្គាមនៅអ៊ុយក្រែន ការបង្ហូរឈាមនៅហ្កាហ្សាបានគំរាមកំហែងហ៊ុមព័ទ្ធគោលនយោបាយតំបន់មជ្ឈិមបូព៌ាដ៏ទូលំទូលាយ ហើយដាក់របៀបវារៈគោលនយោបាយការបរទេសរបស់លោកក្រោមការត្រួតពិនិត្យរបស់អ្នកបោះឆ្នោតអាមេរិកាំងនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២៤
នៅថ្ងៃពុធនេះ យោធាអ៊ីស្រាអែលបានប្រកាសថាទាហានអ៊ីស្រាអែល១០នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅភាគខាងជើងតំបន់ហ្កាហ្សា (Gaza) នៅពេលដែលខ្លួនធ្វើយុទ្ធនាការវាយប្រហារដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីសប្តាហ៍មុន បានបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកដើម្បីបញ្ឈប់លំហូរនៃថ្នាំញៀនFentanyl និងសារធាតុផ្សំដែលប្រើប្រាស់ដើម្បីផលិតថ្នាំញៀនដ៏ប្រល័យនេះ បន្ទាប់ពីបានធ្វើកិច្ចព្រមព្រៀងជាមួយមេដឹកនាំចិននិងម៉ិកស៊ិក។
លោកប្រធានាធិបតី Biden មានកំណត់នឹងស្តាប់មតិរបស់ប្រទេសកាន់សាសនាឥស្លាមនៅជុំវិញរបស់ពិភពលោកស្តីពីសង្គ្រាមក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅសេតវិមាននៅរសៀលថ្ងៃចន្ទនេះ ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden នឹងជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅសេតវិមាននៅថ្ងៃចន្ទ ក្នុងជំនួបមួយដែលគេរំពឹងថា ជាការពិភាក្សាត្រង់ទៅត្រង់មកដើម្បីលើកកម្ពស់ទំនាក់ទំនងការទូតជាមួយដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏សំខាន់មួយនេះ។
ក្រុមមូស្លីមអាមេរិកនិយាយថា កិច្ចប្រឹងប្រែងរបស់រដ្ឋបាលBiden ក្នុងការប្រយុទ្ធ ប្រឆាំងនឹងការកើនឡើងនៃការស្អប់អ្នកកាន់សាសនាអ៊ិស្លាមនៅសហរដ្ឋអាមេរិកត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារជនស៊ីវិលនៅតំបន់ហ្កាហ្សាពីការវាយប្រហារសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់
ការបែកបាក់ កើតឡើងក្នុងបក្សប្រជាធិបតេយ្យរបស់លោក Biden ដោយសារការគាំទ្រឥតងាករេរបស់លោកចំពោះអ៊ីស្រាអែល ខណៈជនស៊ីវិលប៉ាឡេស្ទីនស្លាប់និងរបួសកាន់តែច្រនឡើង
នៅពេលដែលការលុកលុយរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាខិតជិតមកដល់ លោកប្រធានាធិបតី Joe Biden កំពុងប្រឈមមុខនឹងបញ្ហានៃការរក្សាតុល្យភាពនៃការគាំទ្រឥតងាករេដល់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា
ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារថ្មីតាមផ្លូវអាកាសលើតំបន់ Gaza នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak បានធ្វើដំណើរទៅអ៊ីស្រាអែលដើម្បីបង្ហាញការគាំទ្រចំពោះប្រទេសនេះបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden
លោក Biden ទំនងជាគាំទ្រអ៊ីស្រាអែល ដែលបានបដិសេធថាខ្លូនមិនទទួលខុសត្រូវចំពោះការផ្ទុះដ៏ធំនៅមន្ទីរពេទ្យ Gaza ដែលបានសម្លាប់មនុស្សរាប់រយនាក់ ហើយបានបញ្ឆេះការតវ៉ានៅទូទាំងតំបន់ និងបានបញ្ឈប់កិច្ចប្រជុំកំពូលរបស់ លោក Biden ជាមួយបណ្តាមេដឹកនាំក្នុងតំបន់
លោកBiden ជួបជាមួយមេដឹកនាំអ៊ីស្រាអែល ដើម្បីសម្តែងការគាំទ្ររបស់អាមេរិកចំពោះប្រទេសសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយនេះ ក៏ប៉ុន្តែកិច្ចប្រជុំសំខាន់មួយនៅក្នុងប្រទេសហ្ស៊កដានីជាមួយមេដឹកនាំអារ៉ាប់នានា ត្រូវបានលុបចោលវិញក្រោយមានការផ្ទុះនៅក្នុងមន្ទីពេទ្យនោះ។
លោក Milley បាននិយាយថា៖ «គឺឯកសារ [រដ្ឋធម្មនុញ្ញ] នោះហើយដែលយើងទាំងអស់គ្នាជាទាហានបានស្បថសច្ចាប្រណិធានថា ការពារប្រឆាំងនឹងសត្រូវទាំងអស់ទាំងក្នុងនិងក្រៅប្រទេស»។ លោកបានសង្កត់ធ្ងន់លើពាក្យថា «ទាំងអស់» ក្នុងពាក្យ «សត្រូវទាំងអស់» និងពាក្យថា «និង» នៅចន្លោះពាក្យ «ខាងក្នុងនិងក្រៅប្រទេស»។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កើនការវាយប្រហារខ្លាំងប្រឆំាងនឹងលោក Donald Trump ដោយអះអាងថា អតីតប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីនាំមុខខាងគណបក្សសាធារណរដ្ឋនេះគឺជាគំរាមកំហែងតម្លៃប្រជាធិបតេយ្យនិងស្ថាប័នរបស់អាមេរិក។
លោក Joe Biden បានស្វះស្វែងបញ្ចុះបញ្ចូលមេដឹកនាំមកពីជុំវិញពិភពលោកឲ្យជឿថាទស្សនវិស័យរបស់លោកអំពីភាពជាអ្នកដឹកនាំអាមេរិកាំងនិងវិធីសាស្ត្រពហុនិយមចំពោះគោលនយោបាយការបរទេសនឹងជួយដោះស្រាយបញ្ហាបន្ទាន់ភាគច្រើនក្នុងពិភពលោក។
ព័ត៌មានផ្សេងទៀត