លោក Biden ប្រឈមសម្ពាធប្រទាញប្រទង់គ្នាពីអ្នកបោះឆ្នោតអារ៉ាប់ មូស្លីម និងជ្វីហ្វលើសង្គ្រាមនៅហ្កាហ្សា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងប្រឈមនឹងការបះបោរពីសមាជិកខ្លះនៃបក្សប្រជាធិបតេយ្យរបស់លោកផ្ទាល់ ដោយសារការគាំទ្រឥតងាករេរបស់លោកចំពោះអ៊ីស្រាអែល ពេលដែលប្រទេសនោះបង្កើនប្រតិបត្តិការផ្លូវគោកក្នុងតំបន់ហ្កាហ្សានិងចំនួនជនស៊ីវិលប៉ាឡេស្ទីនស្លាប់និងរបួសកាន់តែកើនឡើង។ ប្រធានការិយាល័យវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល។