តើមានអ្វីកើតឡើង បើលោក Biden ឬ លោក Trump ឈប់ឈរឈ្មោះមុនថ្ងៃបោះឆ្នោត?
លោកប្រធានាធិបតី Joe Biden និងលោកអតីតប្រធានាធិបតី Donald Trump ហាក់ដូចជាស្ថិតនៅលើផ្លូវឆ្ពោះទៅការប្រកួតគ្នាឡើងវិញនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។ ប៉ុន្តែសំណួរអំពីការប្រឈមមុខផ្នែកច្បាប់របស់លោក Trump និងអាយុរបស់បេក្ខជនទាំងពីរកំពុងកើតមាននៅពីខាងក្រោយឆាក។ ប្រធានការិយាល័យសេតវិមានរបស់វីអូអេ អ្នកស្រី Patsy Widakuswara រាយការណ៍ពីអ្វីដែលអាចកើតឡើង ប្រសិនបើបេក្ខជនណាម្នាក់បោះបង់ចោលការប្រកួត។ លោក ម៉ែន គឹមសេង សូមជូនសេចក្តីប្រែសម្រួល៕