ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ទីក្រុង ​Tel Aviv ​លោក ​Biden ​បាន​ស្តី​បន្ទោស​«ក្រុម​ម្ខាងទៀត»ចំពោះ​ការ​ផ្ទុះ​មន្ទីរពេទ្យ​ហ្កាហ្សា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ទីក្រុង ​Tel Aviv​ កាលពី​​ថ្ងៃ​ពុធ ប្រធានាធិបតី​សហរដ្ឋ​ធអាមេរិក លោក ​Joe Biden ​បាន​​​បង្ហាញ​ការ​គាំទ្រ​​ដល់​អ៊ីស្រាអែល​ដែល​​ជា​សម្ព័ន្ធ​មិត្ត​​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ទី៧​ ខែ​តុលា​ ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ ​ដែល​បាន​ធ្លាក់​ទៅ​​សង្រ្គាម​ពេញលេញ។ ​លោក​ Biden​ ទំនង​ជា​គាំទ្រ​អ៊ីស្រាអែល ​ដែល​បាន​បដិសេធ​ថា​ខ្លូន​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ទុះ​ដ៏​ធំ​នៅ​មន្ទីរពេទ្យ ​Gaza​ ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​ ហើយ​បាន​បញ្ឆេះ​ការ​តវ៉ា​នៅ​ទូទាំង​តំបន់​ និង​បានបញ្ឈប់​កិច្ច​ប្រជុំ​កំពូល​របស់​ លោក​ Biden​ ជាមួយ​បណ្តា​​មេ​ដឹកនាំ​ក្នុង​តំបន់។ ​ប្រធាន​ការិយាល័យ​វីអូអេ​ប្រចាំ​សេតវិមាន ​អ្នកស្រី​ Patsy Widakuswara ​រាយ​ការណ៍​អំពីរឿងនេះ។​ លោក ​ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕

XS
SM
MD
LG