មេរោគកូរ៉ូណា ដែលបានចាប់ផ្តើមមាននៅក្នុងក្រុង Wuhan ប្រទេសចិននៅពេលនេះរាលដាលដល់ប្រទេសជាង១៨ហើយ នៅពេលដែលរដ្ឋាភិបាលនៃប្រទេសទាំងនេះចាត់វិធានការដើម្បីបញ្ឈប់ការរាតត្បាតនៃមេរោគនេះ។
យន្តហោះឌ្រូនត្រូវបានគេប្រើជាអាវុធថ្មីមួយសម្រាប់ប្រឆាំងនឹងជំងឺគ្រុនចាញ់នៅលើកោះ Zanzibar។ នៅក្នុងភូមិ Cheju ឌ្រូនជាច្រើនត្រូវបានគេប្រើដើម្បីបាចសាចសារធាតុរាវទៅលើថ្លុកទឹកធំៗជាច្រើននៅតាមវាលស្រែ កន្លែងដែលមូសដែកគោលពង។
បន្ទាប់ពីការចរចាអស់ជាច្រើនខែមក កាលពីថ្ងៃអង្គារអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាបានប្រកាសអំពីការអនុម័តរបស់គណបក្សអ្នកស្រីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
តំបន់ Sahel នៅអាហ្រ្វិកបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងសហរដ្ឋអាមេរិកនិងចិនប៉ុន្តែដោយសារសីតុណ្ហភាពក្នុងតំបន់កើនឡើង១,៥ដងលឿនជាងកំណើនសីតុណ្ហភាពកម្រិតមធ្យមក្នុងពិភពលោក តំបន់នេះនៅតែងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានគាំទ្រឲ្យប្រទេសស៊ីមបាវ៉េឲ្យត្រឡប់មករបបគ្រប់គ្រងបែបស៊ីវិលវិញ មុនពេលលោក Robert Mugabe ដែលកាន់តំណែងជាប្រធានាធិបតីជិត៤០ឆ្នាំ បានលាលែងពីតំណែងកាលពីថ្ងៃអង្គារម្សិលមិញនេះ។
ប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ត្រូវបានប្រកាសថាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតឡើងវិញនៅប្រទេសកេនយ៉ា ដោយទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
រដ្ឋធានីវ៉ាស៊ីនតោនជាកន្លែងបណ្តុំនៃបូជនីយដ្ឋានរាប់សិបកន្លែង ដែលរំឭកដល់សង្គ្រាមដែលសហរដ្ឋអាមេរិកប្រឡូកជាមួយ និងអ្នកដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមទាំងនោះ។ មនុស្សរាប់លាននាក់បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននេះជារៀងរាល់ឆ្នាំ ដើម្បីទស្សនាសារមន្ទីរ និងបូជនីយដ្ឋានទាំងនេះ។ នាពេលថ្មីៗនេះ មនុស្សជាច្រើននៅតាមទីប្រជុំជនក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ចេញមតិចំពោះបញ្ហានៃការរុះរើបូជនីយដ្ឋានទាំងនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានដាក់ប្រទេសចំនួន ៧ ថាជាប្រទេសមានការរំលោភបំពានលើសេរីភាពសាសនា។ លោកបានរិះគន់យ៉ាងខ្លាំងទៅលើក្រុមសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋឥស្លាម ដែលប្រើប្រាស់អំពើហិង្សាប្រឆាំងក្រុមអ្នកកាន់សាសនាភាគតិច និងក្រុមជនជាតិភាគតិច។
អង្គការ Freedom House បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៦ ពិន្ទុលទ្ធិប្រជាធិបតេយ្យមានការធ្លាក់ចុះនៅក្នុងប្រទេសចំនួនច្រើនជាងពាក់កណ្ដាល នៃប្រទេសទាំង ២៩ នៅអឺរ៉ុបកណ្ដាល អឺរ៉ុបខាងកើត តំបន់បាល់កង់ (Balkans) និងតំបន់អាស៊ីអឺរ៉ុប (Eurasia) ដែលស្ថិតក្រោមការសិក្សារបស់អង្គការ Freedom House នេះ។