បើយោងតាមព្រឹត្តិប័ត្រ Cook Political Report ដែលមិនគាំទ្រគណបក្សណា បានបញ្ជាក់ថា អាសនៈព្រឹទ្ធសភាចំនួន ៧ នៃអាសនៈព្រឹទ្ធសភាចំនួន ៣៥ ដែលត្រូវប្រកួតប្រជែងឡើងវិញសម្រាប់ការបោះឆ្នោតកាលពីថ្ងៃអង្គារ ត្រូវបានគេចាត់ទុកថា មានលក្ខណៈប្រជែងខ្លាំងបំផុត។
ក្រុមហ៊ុនបណ្ដាញសង្គមអនឡាញនានា ត្រូវបានការពារពីការទទួលខុសត្រូវចំពោះខ្លឹមសារនៅលើវិបសាយរបស់ខ្លួននៅក្នុងជំពូកទី ២៣០ នៃច្បាប់សុភាវធម៌ព័ត៌មានឆ្នាំ១៩៩៦។
អ្នកស្រី Pelosi ថ្លែងថា អ្នកស្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ និងថា អ្នកស្រីសង្ឃឹមថា អាចនឹងបន្តជជែកគ្នានៅថ្ងៃពុធនេះទៀត បន្ទាប់ពីលោក Mnuchin ត្រឡប់មកពីក្រៅប្រទេសវិញ។
អ្នកស្រី Pelosi បានកំណត់យកថ្ងៃអង្គារនេះជាថ្ងៃចុងក្រោយដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយជាមួយរដ្ឋបាលលោក Trump មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចូលមកដល់នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃច័ន្ទបានចាប់ផ្តើមធ្វើសវនាការតែងតាំងចៅក្រម Amy Coney Barrett ឲ្យកាន់តំណែងក្នុងតុលាការកំពូលសហរដ្ឋអាមេរិក។
U.S. Senate Republicans kicked off a sprint Monday to confirm Judge Amy Coney Barrett to the U.S. Supreme Court.
នៅក្នុងការជជែកដេញ រយ:ពេល ៩០ នាទី កាលពីយប់ថ្ងៃពុធ នៅសាកលវិទ្យាល័យ Utah នៅក្នុងទីក្រុង Salt Lake City លោក Pence និងអ្នកស្រី Harris ប្រឈមមុខគ្នាលើប្រធានបទមួយចំនួនចាប់ពីសេដ្ឋកិច្ច បរិស្ថាន និងការសម្រេចតែងតាំងចៅក្រមតុលាការកំពូលដោយលោក Trump ជាដើម។
នៅក្នុងការវិវត្តិទូទៅនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ការជជែកចេញដោលរបស់បេក្ខជនអនុប្រធានាធិបតីគឺជាព្រឹតិ្តការណ៍សំខាន់ទីពីរ។
លោក Trump បានឲ្យដឹងនៅលើ Twitter កាលពីថ្ងៃអង្គារម្សិលមិញថា លោកនឹងប្រកាសអំពីរឿងនេះនៅសេតវិមាន។ មុនហ្នឹង លោកបាននិយាយថា ជម្រើសរបស់លោកគឺបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាស្ត្រីអភិរក្សនិយម ៥ នាក់ ដែលលោកកំពុងពិចារណា។
បច្ចុប្បន្នគណបក្សសាធារណរដ្ឋ មានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតទូទាំងប្រទេសនៅដើមខែវិច្ឆិកាខាងមុខនេះ គណបក្សនយោបាយធំៗទាំង២ កំពុងប្រឹងប្រែងដើម្បី យកសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា រៀងៗខ្លួន។
ការជជែកដេញដោលគ្នាដោយមានការមិនស្រុះស្រួលគ្នាអំពី Second Amendment គឺ សិទ្ធិមានអាវុធនិងសេចក្តីព្រាងច្បាប់គ្រប់គ្រងកាំភ្លើងគឺជាប្រធានបទសំខាន់នៅក្នុងមហាសន្និបាតបេក្ខជនប្រធានាធិបតីនៃគណបក្សទាំងពីរក្នុងខែសីហា។
លោក DeJoy បានច្រានចោលការរិះគន់កាលពីពេលថ្មីៗនេះចំពោះវិធានការមួយចំនួនដើម្បីបន្ថយការចំណាយរបស់ប្រៃសណីយ៍ជាតិ។
លោក Sanders អតីតបេក្ខជនប្រធានាធិបតីស.រ.អា.និយាយប្រាប់មហាសន្និបាតគណបក្សប្រជាធិបតេយ្យថា ការយកជ័យជំនះលើលោក Trump ជាការសំខាន់បំផុតក្នុងការរក្សាបុព្វហេតុជឿនលឿននៅក្នុងចំណោមប្រជារាស្ត្រអាមេរិកាំង។
គណបក្សសាធារណរដ្ឋស្នើកញ្ចប់ថវិកាជិត ១ លានលានដុល្លារសម្រាប់សំណើច្បាប់ HEALS Act។ ចំណែកឯគណបក្សប្រជាធិបតេយ្យវិញប្រើច្បាប់ HEROES Act ដែលមានថវិកា ៣ លានលានដុល្លារ ដែលបានអនុម័តកាលពីដើមឆ្នាំនេះ ជាចំណុចចាប់ផ្ដើមនៃការចរចា។
លោក Mnuchin និងលោក Meadows បានកំណត់យកថ្ងៃទី ៣១ ខែកក្កដា ជាកាលបរិច្ឆេទមិនផ្លូវការ ដើម្បីអនុម័តកញ្ចប់ថវិកាជុំថ្មីនេះ។
គណបក្សប្រជាធិបតេយ្យចាំបាច់ត្រូវឈ្នះឲ្យបានអាសនៈព្រឹទ្ធសភាចំនួនពី ៣ ទៅ ៤ អាសនៈ ដើម្បីឲ្យខ្លួនមានប្រៀបជាងគណបក្សសាធារណរដ្ឋ។
សមាជិករដ្ឋសភាអ្នកស្រី Karen Bass ដែលជាអ្នកស្នើមួយរូបនៃសំណើច្បាប់កំណែទម្រង់ប៉ូលិសនេះ បានប្រាប់អ្នកកាសែតថា៖ «ពិភពលោកកំពុងតែមើលឃើញនូវចលនាថ្មីនៅក្នុងសហរដ្ឋអាមេរិក។
គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកដ៏សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់ការយល់ព្រមលើបេក្ខជនម្នាក់គឺលោក Michael Pack ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានតែងតាំងឲ្យមើលការខុសត្រូវលើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល ឬហៅកាត់ថា USAGM។
គណៈកម្មាធិការព្រឹទ្ធសភាស.រ.អា. បានផ្តល់ការយល់ព្រមលើបេក្ខជនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់មើលការខុសត្រូវលើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការផ្សាយព័ត៌មានសកលហៅកាត់ថា USAGM។
ព័ត៌មានផ្សេងទៀត