តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃទី២៩ខែមិថុនា បានជំទាស់នឹងការអនុញ្ញាតឲ្យប្រើជាតិសាសន៍ជាកត្តាមួយក្នុងការជ្រើសរើសនិស្សិតចូលរៀនមហាវិទ្យាល័យឬសាកលវិទ្យាល័យ ដោយបញ្ចប់គោលនយោបាយរាប់ទសវត្សរ៍ដែលមានគោលបំណងពង្រីកភាព
លោក Hunter Biden កូនប្រុសលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានទទួលកំហុសពីបទចោទព្រហ្មទណ្ឌតូចតាចចំនួន២ នៅសប្តាហ៍នេះ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកកំពុងបោះជំហានទៅមុខក្នុងការលុបចោលច្បាប់ដែលមានអាយុកាលរាប់ទសវត្សរ៍ដែលផ្តល់អំណាចយ៉ាងទូលំទូលាយដល់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់។
កាលពីយប់ថ្ងៃអង្គារ ក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតរយៈពេលពីរឆ្នាំអំពីការប្រកួតប្រជែងខាងយុទ្ធសាស្ត្ររបស់ស.រ.អ.ជាមួយប្រទេសចិន ដោយមានការផ្តល់សក្ខីកម្មពីសកម្មជនសិទ្ធិមនុស្សចិននិងអតីតទីប្រឹក្សាសន្តិសុខជាតិស.រ.អ.។
កាលពីឆ្នាំមុនសមាជិកគណបក្សសាធារណរដ្ឋនៅរដ្ឋសភាអាមេរិកបានធ្វើយុទ្ធនាការរកសំឡេងឆ្នោតដោយសន្យាថានឹងស៊ើបអង្កេតរដ្ឋបាលលោកប្រធានាធិបតី Joe Biden។
សភាសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង១១២ពាន់លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមួយឆ្នាំមុន។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំសភាអាមេរិកពិនិត្យមើលជំនួយនោះ ហើយរាយការណ៍អំពីអ្វីដែលនឹងកើតឡើងទៅថ្ងៃមុខ។
ប្រធានាធិបតីអាមេរិកលោក Joe Biden មានប្រសាសន៍ថា លោកចង់ឱ្យសភាសហរដ្ឋអាមេរិក ស្វែងរកកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ស្តីពីបញ្ហាប្រឈមសំខាន់ៗនៃគោលនយោបាយក្នុងស្រុក និងក្រៅប្រទេស។
Bipartisan House committee will examine every aspect of US-China relationship
លោក McCarthy បានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីធ្វើយ៉ាងណាឱ្យបានកាន់តំណែងជាប្រធានរដ្ឋសភា។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ លោកបានជួបម្ដងហើយម្ដងទៀតជាមួយនឹងក្រុមជំទាស់នឹងលោកក្នុងជួរបក្សសាធារណរដ្ឋរបស់លោកដើម្បីទទួលបានការគាំទ្រពីពួកគេ។
ថ្ងៃទី ៣ នៃការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៃរដ្ឋសភាដែលមានសមាជិក ៤៣៥ នាក់ គឺដូចគ្នានឹងពីរថ្ងៃដំបូងដែរ ដែលលោក McCarthy មិនអាចរកបានសំឡេងគាំទ្រភាគច្រើនចំនួន ២១៨ សំឡេង ដើម្បីឲ្យលោកឈ្នះតំណែងនោះឡើយ។
ការប្រឹងប្រែងរបស់លោក Kevin McCarthy មេដឹកនាំគណបក្សសាធារណរដ្ឋក្នុងរដ្ឋសភា មិនបានជោគជ័យកាលពីថ្ងៃពុធ ក្នុងថ្ងៃទីពីរ ដោយសារក្រុមសមាជិករដ្ឋសភាអភិរក្សនិយមមួយក្រុមមិនបានផ្តល់ការគាំទ្រក្នុងការបោះឆ្នោតច្រើនលើក។
ដោយការបោះឆ្នោតលើកទី ៤ ជិតធ្វើឡើង គេនៅមិនច្បាស់ទេថាតើអ្នកដែលប្រឆាំងនឹងលោក McCarthy នៅក្នុងការបោះឆ្នោតកន្លងមកអាចងាកមកគាំទ្រលោកវិញ ឬក៏ថាតើមានបេក្ខជនថ្មីណាមួយដែលលេចឡើងសម្រាប់តំណែងជាប្រធានរដ្ឋសភានេះ។
បន្ទាប់ពីបានស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំកន្លះនិងមានភស្តុតាងជាងមួយពាន់មក ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាបានដើរតួនាទីចម្បងនៅក្នុងការលើកទឹកចិត្តឱ្យមានការប៉ុនប៉ងច្រានចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០។
សមាជិកសភាអាមេរិកនាសប្តាហ៍នេះកំពុងប្រឈមមុខនឹងកាលកំណត់ដ៏ប្រកៀកប្រកិតមួយ ដើម្បីអនុម័តកញ្ចប់ថវិកាដល់រដ្ឋាភិបាលសម្រាប់ការចំណាយរហូតដល់ខែកញ្ញាឆ្នាំក្រោយនេះ។
គណៈកម្មាធិការស៊ើបអង្កេតការវាយប្រហារលើវិមានសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ បានស្នើឱ្យក្រសួងយុត្តិធម៌ចោទប្រកាន់បទព្រហ្មទណ្ឌចំនួនបួនប្រឆាំងនឹងលោក Donald Trump ដែលក្នុងនោះ មានការជួយដល់ការបះបោរផងដែរ។
គណបក្សសាធារណរដ្ឋបានទទួលសំឡេងភាគច្រើនក្នុងរដ្ឋសភាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ហើយលោកស្រី Nancy Pelosi បានប្រកាសថា លោកស្រីមិនឈរឈ្មោះជាមេដឹកនាំគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគតិចនោះទេ។
កាលពីថ្ងៃអង្គារ អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកបានចេញទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភា។ ប៉ុន្តែស្របពេលដែលកិច្ចការរាប់សន្លឹកឆ្នោតនៅបន្តធ្វើឡើងនៅឡើយនោះ ការប្រជែងយកតំណែងគ្នារវាងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋមានភាពប្រកៀកប្រកិតគ្នាខ្លាំង។
អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងហ្មត់ចត់លើបញ្ហាមួយចំនួន នៅពេលពួកគេត្រៀមចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាថ្ងៃទី ៨ ខែវិច្ឆិកា នឹងកំណត់ការគ្រប់គ្រងសភាអាមេរិក នៅពេលអ្នកបោះឆ្នោតអាមេរិកនឹងជ្រើសតាំងតំណាងថ្មីនៅរដ្ឋសភា និងព្រឹទ្ធសភាអាមេរិក។
សមាជិកគណបក្សប្រជាធិបតេយ្យដែលមានទស្សនៈវិវឌ្ឍនិយមមួយចំនួនបានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទឱ្យផ្លាស់ប្ដូរវិធានការរបស់សហរដ្ឋអាមេរិកចំពោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដោយការចរចាដោយផ្ទាល់ជាមួយនឹងប្រទេសរុស្ស៊ី។
ព័ត៌មានផ្សេងទៀត