សកម្មជនខាងសិទ្ធិមនុស្សបាននិយាយថា ការឃុំខ្លួនមេដឹកនាំសកម្មជន Uighur ដ៏លេចធ្លោម្នាក់ កាលពីដើមខែសីហា នៅក្នុងប្រទេសអ៊ីតាលី គឺជាការចង្អុលបង្ហាញថា ប្រទេសចិនទទួលបានជោគជ័យក្នុងប៉ុនប៉ងទាញយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុប។
ទោះណាជាមានការបដិសេធកាលពីពេលមុនក៏ដោយ ក៏រដ្ឋាភិបាលចិនបានពង្រឹងការរឹតត្បិតរបស់ខ្លួនទៅលើបណ្តាញអ៊ីនធឺណិត ដោយចាត់វិធានការលើការភ្ជាប់បណ្តាញដែលមិនមានការគ្រប់គ្រង រួមទាំងអ្នកប្រើប្រាស់បណ្តាញឯកជនដែលគេហៅថា VPN។ នៅពេលនេះ ប្រតិបត្តិការរឹតត្បិតនេះបានឈានដល់ពាក់កណ្តាលហើយនៃការបង្ក្រាបរយៈពេល១៤ខែនៅទូទាំងប្រទេស។
បន្ទាប់ពីព្យុហយាត្រាយោធាដ៏ធំមួយកាលពីចុងសប្តាហ៍មុន ប្រទេសចិនបានប្រារព្ធខួបលើកទី៩០នៃការបង្កើតកងទ័ពរំដោះប្រជាជនកាលពីថ្ងៃទី១ ខែសីហាដោយមេដឹកនាំកំពូលលោក ស៊ី ជីងពីង និយាយឡើងវិញពីសារៈសំខាន់នៃភាពស្មោះត្រង់មិនងាករេរបស់យោធាដល់ការដឹកនាំរបស់គណបក្សកុម្មុយនិស្ត។
គម្រោងប៉ុស្តិ៍ត្រួតពិនិត្យរួមមួយ ដែលត្រូវបានណែនាំដោយរដ្ឋាភិបាលក្រុងហុងកុងកាលពីដើមខែនេះ ដែលអនុញ្ញាតឲ្យប៉ូលិសចិនដីគោកមានវត្តមាននៅឯស្ថានីយរថភ្លើងល្បឿនលឿនភ្ជាប់ទីក្រុងកំពង់ផែនេះ ទៅកាន់ទីក្រុងធំៗផ្សេងទៀតនៅក្នុងប្រទេសចិន ត្រូវគេរំពឹងថា នឹងទទួលការជំទាស់ខ្លាំងពីក្រុមប្រឆាំង នៅពេលដែលគម្រោងនេះត្រូវឆ្លងកាត់ការពិនិត្យផ្នែកនីតិបញ្ញត្តិ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យនៅក្នុងទីក្រុងហុងកុង ត្រូវបានគេមើលឃើញថាជាការប្រកួតប្រជែងរវាងបេក្ខជនដែលគាំទ្រដោយរដ្ឋាភិបាលក្រុងប៉េកាំងនិងបេក្ខជនដែលគាំទ្រដោយពលរដ្ឋ។
បទបញ្ញត្តិថ្មីនេះមានគោលបំណងធ្វើឲ្យការស៊ើបអង្កេតអំពើពុករលួយ មានស្តង់ដារ ដើម្បីធានានូវក្រុមវិន័យមួយដែលបរិសុទ្ធ ប៉ុន្តែក្រុមអ្នកវិភាគមានមន្ទិលសង្ស័យថាបទបញ្ជានេះនឹងគ្រប់គ្រាន់ដើម្បីកំចាត់អំពើពុករលួយដែរឬអត់។
កាលពីពេលថ្មីៗនេះ មេធាវីការពារក្រុមសកម្មជនសិទ្ធិមនុស្ស លោក Li Heping ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការ ហើយសកម្មជនសិទ្ធិមនុស្ស ៣ នាក់ផ្សេងទៀត ដែលរួមមានទាំងមេធាវីការពារប្រយោជន៍សាធារណៈលោក Jiang Tianyong ផងដែរនោះ បានបាត់ខ្លួន។
ប្រជាប្រិយភាពតារាតាមប្រព័ន្ធអ៊ិនធឺណិតបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសចិន ដោយនេះបានបង្កើតជាវិស័យដ៏ធំមួយ ដែលបានប្រែផ្លាស់បុគ្គលមួយចំនួនឲ្យទៅជាសេដ្ឋី។
នៅពេលដែលប្រទេសចិន ធ្វើជាផ្ទះរៀបចំជំនួបខាងនយោបាយថ្នាក់ខ្ពស់ក្នុងទីក្រុងប៉េកាំង ក្រុមគ្រួសាររបស់មេធាវីសិទ្ធិមនុស្ស៥នាក់ដែលជាប់ពន្ធនាគារ បានសរសេរលិខិតចំហរមួយច្បាប់ទៅឲ្យប្រធានាធិបតី ស៊ី ជីងពីង ដោយជំរុញឲ្យមេដឹកនាំកំពូលរូបនេះបញ្ឈប់ការបង្ក្រាបដ៏ចម្រូងចម្រាសលើពួកមេធាវីទូទាំងប្រទេស។ រហូតមកទល់ពេលនេះ ក្រុមគ្រួសារមេធាវីទាំងនោះនិយាយថា អ្វីដែលពួកគេបានទទួលត្រឡប់មកវិញគឺការព្រងើយកន្តើយពីពួកអាជ្ញាធរ។
លោកប្រធានាធិបតីចិន Xi Jinping ទំនងជាទទួលបានជ័យជម្នះនយោបាយដ៏សំខាន់មួយ ទៅលើដៃគូប្រជែងខាងក្នុងរបស់លោក បន្ទាប់ពីការចេញផ្សាយវីដេអូឃោសនាមួយចំនួនស្តីពីនិន្នាការជាតិនិយមដ៏ខ្លាំងមួយរបស់សម្ព័ន្ធយុវជននៃគណបក្សកុម្មុយនិស្តចិន។
ចិនបានកាត់ទោសអ្នកការពារសិទ្ធិមនុស្សចំនួនបួនរូបក្នុងការជំនុំជម្រះក្តី ដែលអ្នកការពារសិទ្ធិមនុស្សម្នាក់ៗបានទទួលទោសជាប់ពន្ធនាគារពី បីទៅប្រាំពីរឆ្នាំកន្លះសម្រាប់បទធ្វើវិទ្ធង្សនារដ្ឋ។
ជាមួយនឹងពាក្យសម្តីប្រកាន់នូវជំហររបស់ខ្លួន ចិនទំនងជាទទួលបានជោគជ័យផ្នែកការទូតកាលពីសប្តាហ៍មុន ដោយបានប្រកាសពីការមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិប្រឆាំងនឹងការអះអាងដ៏មានឥទ្ធិពលរបស់ខ្លួនទៅលើបញ្ហាសមុទ្រចិនខាងត្បូង។ អ្នកខ្លះអះអាងថា ការណ៍នេះអាចធ្វើឲ្យមានវប្បធម៌មិនគោរពនឹងសេចក្តីសម្រេចរបស់តុលាការ។ ប៉ុន្តែអ្នកខ្លះជឿថា ចិននឹងនៅតែត្រូវប្រឈមផលប៉ះពាល់ក្នុងរយៈពេលវែងចេញពីសេចក្តីសម្រេចរបស់តុលាការដែលនឹងធ្វើឲ្យសំណុំរឿងនេះកាន់តែមានភាពច្បាស់លាស់ថែមទៀតត្រង់ចំណុចដែលចិនបានអះអាងថានឹងនៅតែបន្តជំទាស់តវ៉ាលើជម្លោះដែនដីទឹកនេះ។
ភាពភ័យខ្លាចកំពុងតែកើនឡើងនៅក្នុងចំណោមអាណាព្យាបាលសិស្សនៅភាគខាងកើតប្រទេសចិន ដោយសារដី និងទឹកក្រោមដីដែលរងការបំពុល។ ភាពភ័យខ្លាចនេះមានឡើងបន្ទាប់ពីសិស្សសាលាជិត៥០០នាក់មកពីអនុវិទ្យាល័យមួយ បានកើតជំងឺផ្សេងៗ ដែលអាចបណ្តាលមកពីការបំពុលដោយសារធាតុគីមីនៅទីតាំងមួយជិតសាលារៀនរបស់ពួកគេ។
មួយសប្តាហ៍បន្ទាប់ពីការស៊ើបអង្កេតដោយល្អិតល្អន់មួយត្រូវបានធ្វើឡើង អាជ្ញាធរក្នុងស្រុកនៅក្នុងខេត្ត Jiangsu បានចេញផ្សាយនូវរបាយការណ៍បឋមមួយ ដែលបានអះអាងថា ទឹកក្រោមដី ដី និងខ្យល់នៅក្នុងបរិវេណសាលាភាសាបរទេស Changzhou ស្ថិតនៅក្នុងកម្រិតស្តង់ដារជាតិ។
សង្គ្រាមពាក្យសម្តី រវាងចិន និងតៃវ៉ាន់លើវិធីដែលភាគីទាំងពីរគួរតែដោះស្រាយលើជនជាប់ចោទពីបទឆបោកតាមទូរគមនាគមន៍ ដែលបានយកពលរដ្ឋចិនជាគោលដៅ បានក្លាយបញ្ហានយោបាយ។
ប្រទេសចិនបានចាត់វិធានការភ្លាមៗដើម្បីហាមឃាត់មិនឲ្យមានការពិភាក្សាទៅលើឯកសារសម្ងាត់បែកធ្លាយពីប្រទេសប៉ាណាម៉ាដែលគេហៅជាភាសាអង់គ្លេសថា Panama Papers។
បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល៦ខែមក ប្រទេសចិនបានសន្និដ្ឋានថា ការលិចនាវាកំសាន្ត Eastern Star នៅទន្លេ Yantze កាលពីដើមខែមិថុនាដែលបានសម្លាប់មនុស្សចំនួន៤៤២នាក់គឺបណ្តាលមកពីខ្យល់ព្យុះដ៏ខ្លាំងមួយ។
អាជ្ញាធរក្រុង Tianjin បានសុំយោបល់ពីសាធារណជនចំពោះផែនការសាងសង់ឧទ្យានដែលនឹងមានស្តូបសម្រាប់រំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ សាលាបឋមសិក្សានិងសាលាមត្តេយ្យនៅក្បែរនោះផងដែរ។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ មន្ត្រីមានការស្ទាក់ស្ទើរក្នុងការធ្វើការស្តីបន្ទោសឬសូម្បីតែការឆ្លើយសំណួរធម្មតាអំពីបទប្បញ្ញត្តិផ្នែកច្បាប់របស់ឧស្សាហកម្មគីមី ទោះបីត្រូវចោទសំណួរដដែលៗ។
ព័ត៌មានផ្សេងទៀត