ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាបានរាំងខ្ទប់ការទាក់ទងរវាងមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យលោកស្រី Aung San Suu Kyi និងគ្រួសារលោកស្រីព្រមទាំងពួកមេធាវីលោកស្រីផងដែរ។ នេះបើតាមការប្រាប់ឱ្យដឹងដោយកូនប្រុសពៅរបស់លោកស្រី។
បន្ទាប់ពីត្រូវឃុំខ្លួន និងប្រឈមនឹងបទចោទប្រកាន់ផ្សេងៗនៅពេលរបបយោធាចូលកាន់អំណាចដោយធ្វើរដ្ឋប្រហារនោះ ឥឡូវនេះ លោកស្រី អង់សាន ស៊ូជី កំពុងប្រឈមនឹងស្ថានភាពសុខភាពទ្រុឌទ្រោម ក្រោយពីលោកស្រីត្រូវបានបដិសេធមិនផ្តល់សេវាព្យាបាលសមស្រប។
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ឬ NUG ដែលជារដ្ឋាភិបាលនិរទេសខ្លួន បារម្ភថា ថៃកំពុងបង្កើតមាគ៌ាមួយដែលធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងរបស់សមាគមអាស៊ានក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក្រោយជំនួបសម្ងាត់រវាងរដ្ឋមន្ត្រីការបរទេសថៃនិងលោកស្រី Aung San Suu Kyi។
រដ្ឋាភិបាលស្វះស្វែងជំរុញឲ្យមានប្រព័ន្ធប្រាប់ដំណឹងជាមុន និងការឆ្លើយតបជាអន្តរជាតិ
ប្រទេសរុស្ស៊ីកំពុងព្យាយាមទិញ «របស់គ្រប់បែបយ៉ាងពីគ្រប់ទីកន្លែង» ដែលក្នុងនោះរួមមានទាំងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរដូចជាប្រទេសមីយ៉ាន់ម៉ាជាដើម ដើម្បីបានសព្វាវុធសម្រាប់ការឈ្លានពានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងទទួលបានការគាំទ្រពីរដ្ឋាភិបាលបរទេសនិងអង្គការអន្តរជាតិជាង ៦០ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនផងដែរ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់អង្គការ Justice for Myanmar ដែលតាមដានការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយនឹងរដ្ឋាភិបាលថៃ ដែលជាសម្ពន្ធមិត្តជិតស្និទ្ធមួយរបស់ខ្លួន អំពីការអនុញ្ញាតឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ាដែលជាប់គាំងនៅក្នុងប្រទេសថៃអាចចាកចេញទៅកាន់សហរដ្ឋអាមេរិកបាន។
សេចក្តីសម្រេចនេះត្រូវបានអនុម័តដោយមានសំឡេងឆ្នោតគាំទ្រ ១២ និងមានសំឡេងឆ្នោតអនុប្បវាទបី ពីប្រទេសចិន ឥណ្ឌានិងប្រទេសរុស្ស៊ី។
ការបញ្ចូលបញ្ហាមីយ៉ាន់ម៉ា ជួយពង្រីកសិទ្ធិអំណាចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបយោធានេះ និងជួយក្រុមប្រឆាំង និងក្រុមតស៊ូមីយ៉ាន់ម៉ា។ ប៉ុន្តែជំនួយនេះ មិនរួមបញ្ចូលអាវុធទេ។