ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ការពារ​ជាតិ​អាមេរិក​ដោយ​បញ្ចូល​បញ្ហា​មីយ៉ាន់ម៉ា


រូបឯកសារ៖ សមាជិករដ្ឋសភា​សហរដ្ឋ​អាមេរិក​តំណាង​រដ្ឋ New Yorkខាង​គណបក្ស​ប្រជាធិបតេយ្យលោក Gregory Meeksនៅឯ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក Gregory Meeksជា​ស្ថាបនិក​ច្បាប់​ភូមា។
រូបឯកសារ៖ សមាជិករដ្ឋសភា​សហរដ្ឋ​អាមេរិក​តំណាង​រដ្ឋ New Yorkខាង​គណបក្ស​ប្រជាធិបតេយ្យលោក Gregory Meeksនៅឯ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក Gregory Meeksជា​ស្ថាបនិក​ច្បាប់​ភូមា។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​អនុម័ត​ច្បាប់​ស្តីពី​ការអនុញ្ញាត​ការពារ​ជាតិ​ឆ្នាំ ២០២៣ ​ដែល​ជា​ច្បាប់​ផ្តល់​សិទ្ធិ​លើ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​សហរដ្ឋ​អាមេរិក។ សេចក្តី​ព្រាងច្បាប់​នោះ​មាន ​បញ្ចូល​ច្បាប់​មួយ​ ដែល​បាន​ធ្វើ​វិសោធនកម្ម​ថ្មី ​ហៅ​ថា «ច្បាប់​ភូមា» (ច្បាប់​បង្រួបបង្រួម​ភូមា​តាម​រយៈ​ការទទួល​ខុសត្រូវ​ខាង​យោធា​យ៉ាងម៉ត់ចត់នៃឆ្នាំ២០២១)​ ដែ​លមាន​គោលបំណង​ជួយ​ដល់​កម្លាំង​លទ្ធិ​ប្រជាធិបតេយ្យប្រយុទ្ធ​នឹង​របប​យោធា​ដែល​បាន​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​មុន។

ការបញ្ចូល​បញ្ហា​មីយ៉ាន់ម៉ា ​ជួយ​ពង្រីក​សិទ្ធិអំណាច​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ក្នុង​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​របបយោធា​នេះ​ និង​ជួយ​ក្រុមប្រឆាំង ​និង​ក្រុមតស៊ូ​មីយ៉ាន់ម៉ា។ ប៉ុន្តែ​ជំនួយ​នេះ​ មិនរួម​បញ្ចូល​អាវុធ​ទេ។

រដ្ឋសភា ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅថ្ងៃទី ៨ ខែធ្នូ។ ស្ថាបនិក​ច្បាប់​នេះ​គឺ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស ​លោក Gregory Meeks ​បាន​អបអរសាទរ​ចំពោះ​ការ​អនុម័ត​តាម​រយៈសេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃនោះ។

លោក Michael Haack ​អ្នកគ្រប់គ្រង​យុទ្ធនាការ​នៅ ​ក្រុម Campaign for a New Myanmar បាន​ប្រាប់​ VOA ​ថា៖ «នេះ​គឺជា​សកម្មភាព​ដ៏​សំខាន់​បំផុត​ដែល​សភា​សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​សម្រាប់​ប្រទេស​ភូមា​ចាប់តាំង​ពីដើម​ទសវត្សរ៍​២០០០»។

ក្រុម​នេះ​បាន​ធ្វើការ​ឱ្យ​ចលនា​ប្រជាធិបតេយ្យ​ភូមា ​និង​បញ្ចុះបញ្ចូល​លើ​បញ្ហា​ភូមា​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG