ប៉ូលិសក្នុងទីក្រុងឡុងដ៍ បាននិយាយកាលពីខែមេសាថាខ្លួនបានចោទប្រកាន់បុរសអង់គ្លេសពីរនាក់ ថាបានជួយចារកម្មរុស្ស៊ី ក្រោយពីមានអគ្គិភ័យដែលគេសង្ស័យថាជាការលួចដុតអគារពាណិជ្ជកម្មមួយដែលមានទំនាក់ទំនងជាមួយអ៊ុយក្រែន។
ការកើនឡើងនៃការទទួលស្គាល់ជាអន្តរជាតិដែលពិភពលោកត្រូវធ្វើឡើងចំពោះរបបដឹកនាំតាមបែបប្រពៃណីសាសនានិយមនៅទីក្រុងកាប៊ុលមិនធ្វើឱ្យជីវិតរបស់ពួកគេងាយស្រួលជាងមុននោះទេ។
កាលពីថ្ងៃទី៥ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រកាសអំពីការហាមប្រាមក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល ដែលត្រូវពណ៌នាថាជា «ក្រុមជ្រុលនិយម» ដែលជាប់សង្ស័យថា ធ្វើអំពើហិង្សាប្រឆាំងនឹងក្រុមជនជាតិប៉ាឡេស្ទីនក្នុងតំបន់វែសប៊ែង (West Bank) មិនឱ្យធ្វើដំណើរទៅអាមេរិក។
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់មានន័យថា សេដ្ឋកិច្ចនៅតំបន់ West Bank កំពុងរងគ្រោះ។ បុគ្គលិកអាជ្ញាធរប៉ាឡេស្ទីនមិនទាន់ទទួលប្រាក់ខែជាច្រើនសប្តាហ៍មកហើយ ហើយបណ្ណអនុញ្ញាតឱ្យធ្វើការសម្រាប់ជនជាតិប៉ាឡេស្ទីននៅអ៊ីស្រាអែលត្រូវបានលុបចោល។ នេះគ្រាន់តែជាបញ្ហាពីរតែប៉ុណ្ណោះ។
មេដឹកនាំជាស្ត្រីនៃក្រុមកុលសម្ព័ន្ធ Fula ដែលភាគច្រើនជាអ្នកឃ្វាលគោពនេចរនៅទូទាំងតំបន់អាហ្វ្រិកខាងលិចនិងតំបន់ Sahel បាននិយាយថា ស្ត្រីអាចដើរតួនាទីសំខាន់នៅក្នុងការកាត់បន្ថយភាពមិនចុះសម្រុងគ្នាជាយូរមកហើយជាមួយនឹងសហគមន៍កសិករ។
អ្នកវិភាគនានាបាននិយាយថា សហគមន៍អន្តរជាតិមានការស្ទាក់ស្ទើរក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលឆាដឱ្យផ្លាស់ប្ដូរទៅរកការដឹកនាំបែបស៊ីវិល។
ខណៈដែលអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនពីស្ត្រីនៅទូទាំងពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពនិងសន្តិសុខ ស្ត្រីអាហ្វ្រិកខាងលិចកំពុងដើរតួនាទីកាន់តែលេចធ្លោនៅក្នុងកិច្ចខិតខំប្រឹងប្រែងយោធាក្នុងតំបន់ដើម្បីបញ្ឈប់ភាពជ្រុលនិយម។
ចំនួនប្រជាជនដែលរត់ភៀសខ្លួនចេញពីប្រទេសស៊ូដង់ទៅកាន់ប្រទេសឆាដបានកើនឡើងទ្វេដងរហូតដល់ចំនួន ៦ម៉ឺននាក់ក្នុងពេលថ្មីៗនេះ ហើយក្នុងនោះមានស្ត្រីនិងកុមារជាច្រើននាក់
យោធាហ្គាណាកំពុងហ្វឹកហាត់បង្ក្រាបលើការនេសាទហួសកម្រិតខុសច្បាប់នៅឈូងសមុទ្រហ្គីណេ ដែលភាគច្រើនធ្វើឡើងដោយទូកនេសាទរបស់ចិន។ ប៉ុន្តែចិនមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់នោះ ហើយមន្ត្រីកងទ័ពជើងទឹកហ្គាណាមួយចំនួនថ្លែងថា ការបង្ក្រាបអាចនាំឱ្យមានរឿងរ៉ាវជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
ក្រុមអ្នកអភិរក្សបានស្វាគមន៍ការព្រមព្រៀងគ្នាកាលពីថ្ងៃទី៤ ខែមីនា ចំពោះសន្ធិសញ្ញាជាសាកលមួយ ដែលត្រូវបានរង់ចាំជាយូរមកហើយ ដើម្បីការពារមហាសមុទ្រនិងលើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយចីរភាពដូចជា ប្រេង ត្រី និងសត្វសមុទ្រដទៃទៀត។
រូបសំណាកមួយដែលត្រូវបានសាងសង់ក្នុងប្រទេសបេណាំង ដើម្បីឧទ្ទិសដល់អ្នកចម្បាំងជាស្រីនៃអាណាចក្រ Dahomey ទំនងជាត្រូវបានសាងសង់ដោយស្ទូឌីយោសិល្បៈមួយក្នុងប្រទេសកូរ៉េខាងជើង។
របាយការណ៍ថ្មីមួយចេញដោយមជ្ឈមណ្ឌលអាហ្វ្រិកសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិយាយថា «ទឹកជំនន់ដែលកើតឡើង ១០០ ឆ្នាំម្តង» នឹងកើតឡើងញឹកញាប់ជាងមុនសម្រាប់សហគមន៍តាមឆ្នេរដោយសារតែការកើនឡើងកម្រិតទឹកសមុទ្រដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
ក្រុមការពារបរិស្ថាននិយាយថា ទូកនេសាទចិនកំពុងបំផ្លាញធនធានមច្ឆានៅភាគខាងលិចអាហ្វ្រិក និងសហគមន៍នេសាទនៅក្នុងឈូងសមុទ្រហ្គីណេ។
រដ្ឋាភិបាលអេត្យូពីនិងកងកម្លាំងTigrayបានសម្រេចកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល២ឆ្នាំកាលពីខែវិច្ឆិកា តែកិច្ចព្រមព្រៀងនេះមិនទាន់ប្រាកដថានឹងត្រូវបានគោរពតាមឬក៏អត់នោះទេ។
គ្រោះរាំងស្ងួតដែលជាកំណត់ត្រាថ្មីមួយក្នុងតំបន់ជ្រោយខាងកើតនៃទ្វីបអាហ្វ្រិក (Horn of Africa) បានបំផ្លាញដំណាំ និងគោក្របីរាប់លានក្បាល និងធ្វើឱ្យមនុស្សរាប់លាននាក់ដែលពឹងផ្អែកលើដំណាំ និងគោក្របីទាំងនោះប្រឈមនឹងភាពស្រេកឃ្លាន។
អ្នកនាំពាក្យរដ្ឋាភិបាលបួគីណាហ្វាសូ ម្នាក់បានលើកឡើងអំពីហេតុផលពីរយ៉ាងសម្រាប់ការបដិសេធសំណើទស្សនកិច្ចនេះ គឺថា ដើម្បីការពារកិត្តិយសរបស់អ្នករស់នៅក្នុងជំរំ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន។