សន្ធិសញ្ញាសហប្រជាជាតិថ្មីស្ដីពីលម្ហសមុទ្រអាចផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់ទ្វីបអាហ្វ្រិក
ក្រុមអ្នកអភិរក្សបានស្វាគមន៍ការព្រមព្រៀងគ្នាកាលពីថ្ងៃទី៤ ខែមីនា ចំពោះសន្ធិសញ្ញាជាសាកលមួយ ដែលត្រូវបានរង់ចាំជាយូរមកហើយ ដើម្បីការពារមហាសមុទ្រនិងលើកកម្ពស់ការប្រើប្រាស់ធនធានប្រកបដោយចីរភាពដូចជា ប្រេង ត្រី និងសត្វសមុទ្រដទៃទៀត។ ភាគីចូលរួមក្នុងការចរចានិយាយថា សន្ធិសញ្ញានេះនឹងផ្ដល់ផលវិជ្ជមានដល់អ្នកនេសាទនៅអាហ្វ្រិក និងនៅតំបន់ភាគខាងត្បូងពិភពលោក។ លោក Henry Wilkins រាយការណ៍រឿងនេះពីក្រុង Port Sudan ប្រទេសស៊ូដង់។ លោក សាយ មុន្នី សូមជូនសេចក្ដីប្រែសម្រួល៕