ប្រទេសក្នុងតំបន់ព្យាយាមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលតាលីបង់
អ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងសង្កាត់ «Little Kabul» នៃទីក្រុងញូវដែលីថា ពួកគេកំពុងតស៊ូរស់នៅក្នុងប្រទេសឥណ្ឌា ដែលពួកគេមានអារម្មណ៍ថា ជាប់គាំងនៅទីនោះ ដរាបណាក្រុមតាលីបង់នៅតែកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថានដែលជាទឹកដីកំណើតរបស់ពួកគេ។ ការកើនឡើងនៃការទទួលស្គាល់ជាអន្តរជាតិដែលពិភពលោកត្រូវធ្វើឡើងចំពោះរបបដឹកនាំតាមបែបប្រពៃណីសាសនានិយមនៅទីក្រុងកាប៊ុលមិនធ្វើឱ្យជីវិតរបស់ពួកគេងាយស្រួលជាងមុននោះទេ។ លោក Henry Wilkins នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងញូវដែលី ប្រទេសឥណ្ឌា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន