ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ទឹកជំនន់​នៅ​តាម​ឆ្នេរ​ដែល​កើត​ឡើង​រៀង​រាល់​១០០​ឆ្នាំ​ម្តង​នៅ​អាហ្វ្រិក​នឹង​កើត​ឡើង​រៀង​រាល់​៤០​ឆ្នាំ​ម្តង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

របាយការណ៍​ថ្មី​មួយ​ចេញ​ដោយ​មជ្ឈមណ្ឌល​អាហ្វ្រិក​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និយាយ​ថា «ទឹក​ជំនន់​ដែល​កើត​ឡើង ១០០ ឆ្នាំ​ម្តង» នឹង​កើត​ឡើង​ញឹកញាប់​ជាង​មុន​សម្រាប់​សហគមន៍​តាម​ឆ្នេរ​ដោយសារ​តែ​ការ​កើន​ឡើង​កម្រិត​ទឹក​សមុទ្រ​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។ ខណៈ​ដែល​បណ្តាយ​ឆ្នេរ​នៅ​អាហ្វ្រិក​ខាង​លិច​នឹង​ក្លាយ​ជា​ទី​ក្រុង​មាន​មនុស្ស​រស់នៅ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក និង​តំបន់​អំណាច​សេដ្ឋកិច្ច អ្នក​សិក្សា​ស្រាវជ្រាវ​បារម្ភ​ថា ការកើន​ឡើង​កម្រិត​ទឹក​សមុទ្រ​នឹង​រារាំង​ដល់​ការ​រីកចម្រើន និង​ប៉ះពាល់​ដល់​ទ្វីប​នេះ និង​ពិភពលោក។ លោក Henry Wilkins នៃ VOA រាយការណ៍​​រឿង​នេះ​ពី​ភូមិ​លិច​ទឹក Ganvie នៃ​ប្រទេស​បេណាំង។ លោក សាយ មុន្នី ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG