ការចោទរុស្ស៉ីថាវាយប្រហារបំផ្លិចបំផ្លាញបណ្តាលឲ្យជនភៀសខ្លួននៅអឺរ៉ុបភ័យខ្លាច
អស់ជាច្រើនខែមកហើយ រដ្ឋាភិបាលអឺរ៉ុបនិងអាមេរិក បានចោទរុស្ស៊ីថាបានបំផ្លិចបំផ្លាញដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធាទូទាំងទ្វីបអឺរ៉ុប។ ប៉ូលិសក្នុងទីក្រុងឡុងដ៍ បាននិយាយកាលពីខែមេសាថាខ្លួនបានចោទប្រកាន់បុរសអង់គ្លេសពីរនាក់ ថាបានជួយចារកម្មរុស្ស៊ី ក្រោយពីមានអគ្គិភ័យដែលគេសង្ស័យថាជាការលួចដុតអគារពាណិជ្ជកម្មមួយដែលមានទំនាក់ទំនងជាមួយអ៊ុយក្រែន។ លោក Henry Wilkins រាយការណ៍ឲ្យវីអូអេពីទីក្រុងឡុងដ៍មកថា ឧបទ្ទវហេតុបែបនោះ បានធ្វើឲ្យពលរដ្ឋអ៊ុយក្រែនដែលភៀសខ្លួន ភ័យខ្លាច។ លោក សាយ មុន្នី ប្រែសម្រួលសេចក្តីរាយការណ៍នេះដូចតទៅ។