កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលបានអនុម័តការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ដែលនឹងប្រគល់អាសនៈចំនួន៤៨៩ របស់គណបក្សសង្រ្គោះជាតិទូទាំងប្រទេសឲ្យទៅគណបក្សប្រជាជន បើសិនជាគណបក្សនេះត្រូវបានរំលាយ។
ប្រទេសម្ចាស់ជំនួយនៅលោកខាងលិច បានសម្ដែងការព្រួយបារម្ភអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានប្រទេសណាមួយ បានគំរាមដាក់ទណ្ឌកម្មលើប្រទេសកម្ពុជានៅឡើយទេ។
នៅពេលការវាយប្រហារលើអង្គការសង្គមស៊ីវិល និងសារព័ត៌មាននៅបន្ត អង្គការសមធម៌កម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាលឥឡូវនេះត្រូវបិទ ដូចអង្គការ NDI វិទ្យុអាស៊ីសេរី RFA កាសែត Cambodia Daily អង្គការមាតាធម្មជាតិហើយនិងស្ថានីយវិទ្យុជាង១០ទៀត ដែលត្រូវបានគេបង្ខំឲ្យបិទកាលពី២ខែមុន។
វិទ្យុអាស៊ីសេរីបានស្ថិតក្នុងជួរជាមួយបណ្តាញផ្សាយព័ត៌មានផ្សេងទៀតដែលត្រូវបានបិទដែលឥឡូវនេះស្ទើរតែកម្ទេចទាំងស្រុងនូវសារព័ត៌មានឯករាជ្យក្នុងប្រទេសកម្ពុជា នៅពេលដែលការខំប្រឹងប្រែងខាងការទូតរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបបានទទួលបរាជ័យរហូតមកទល់ពេលនេះដើម្បីទប់ស្កាត់ប្រទេសនេះកុំឲ្យធ្លាក់ចូលទៅនឹងលទ្ធិផ្តាច់ការមុនពេលបោះឆ្នោតនៅឆ្នាំក្រោយ។
ខណៈមេដឹកនាំបក្សប្រឆាំងត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា«ក្បត់ជាតិ» កងទ័ព និងយោធាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍លោកនាយករដ្ឋមន្រ្តី ដោយបង្កើនការគំរាមប្រឆាំងនឹងអាមេរិក។
របាយការណ៍បង្ហាញការបាត់បង់ទឹកប្រាក់ជាង៣០លានដុល្លារក្នុងការនាំខ្សាច់ទៅតៃវ៉ាន់ បន្ថែមពីលើភាពខុសគ្នាជិត៧០០លានដុល្លារនៃទិន្នន័យនាំខ្សាច់ទៅប្រទេសសិង្ហបុរី។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៣ ខែកញ្ញា ពីបទដែលគេអះអាងថា ពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលបញ្ជាឲ្យសហគមន៍ពូនងផ្លាស់ទីលំនៅ ហើយសមាជិកភាគច្រើនទទួលយកសំណង តែពលរដ្ឋជាង៥០គ្រួសារ សម្រេចចិត្តបន្តរស់នៅក្នុងភូមិនេះ និងការពារទឹកដីដ៏ស័ក្តិសិទ្ធរបស់ពួកគេ។
ទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅក្នុងប្រទេសនេះ គ្រោងនឹងដំណើរការក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលអាចបន្ថែមថាមពលអគ្គិសនី ៤០០ មេហ្កាវ៉ាត់ទៀត ទៅលើបណ្តាញអគ្គិសនីដែលទន់ខ្សោយខ្លាំងនៅកម្ពុជា។
ចំពោះកាលបរិច្ឆេទពិតប្រាកដនៃការដង្ហែសពលោក កែម ឡី នឹងត្រូវកំណត់ទៅតាមការសម្រេចចិត្តរបស់គ្រួសារសព និងមហាជនទូទៅ។
ឥស្សរៈជនសាធារណដ៏ល្បីល្បាញរូបនេះ ក៏ជាអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ហើយក៏ជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ភាពយន្តខ្មែរដែលធ្លាប់តែរស់រវើកនិងដឹកនាំដោយព្រះមហាក្សត្រ នរោត្តម សីហនុ ដែលចូលចិត្តវិស័យខ្សែភាពយន្តនេះ បានធ្លាក់ចុះអស់មួយរយៈពេលវែង ប៉ុន្តែឥឡូវនេះ វិស័យនេះកំពុងតែងើបឡើងមកវិញហើយ។