ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ៖ កប៉ាល់​ខូច​​របស់​រុស្ស៊ី​កំពប់​ប្រេង​ប្រមាណ៣.៧០០​តោន​នៅ​ច្រក​សមុទ្រ Kerch

នាវាដឹកប្រេង Volgoneft-212 ត្រូវបានគេឃើញបន្ទាប់ពីត្រូវបានបំផ្លាញដោយព្យុះនៅច្រកសមុទ្រ Kerch ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៤ នៅក្នុងរូបថចេញពីវីដេអូដែលចេញផ្សាយដោយការិយាល័យរដ្ឋអាជ្ញាដឹកជញ្ជូនភាគខាងត្បូងនៃប្រទេសរុស្ស៊ី។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី​បាន​ថ្លែងថាប្រេង​គុណភាព​អន់​ប្រមាណ៣.៧០០តោន​បាន​កំពប់​ចូល​ក្នុង​ច្រក​សមុទ្រKerch បន្ទាប់​ពី​កប៉ាល់​២​គ្រឿង​របស់​រុស្ស៊ី​បាន​រងការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​អាកាសធាតុ​ខ្យល់​ព្យុះ។

កប៉ាល់២គ្រឿងនេះ​ដែល​មាន​ឈ្មោះថាVolgoneft 239 និង Volgoneft 212 ដឹងប្រេង​ប្រមាណ៩.២០០ តោន​ដែល​ជា​ប្រភេទ​ប្រេងម៉ាស៊ុតធន់​ធ្ងន់​និង​គុណភាព​អន់។ វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រេង​ពណ៌ខ្មៅ​នោះ​បាន​អណ្តែត​ឡើង​តាម​រលក។

ក្រសួង​ស្ថានការណ៍​គ្រាអាសន្ន​រុស្ស៊ី​បាន​ថ្លែងថា​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​ បន្ទាប់ពី​កប៉ាល់​២គ្រឿងនេះ​បាន​បញ្ជូន​សញ្ញា​គ្រោះថ្នាក់​ហើយ​ក្បាល​កប៉ាល់​មួយ​បាន​រងការ​ខូចខាត។ នាវិក​ម្នាក់​បាន​ស្លាប់​ដោយ​សារតែ​ការ​ខូចខាត​នេះ៕

XS
SM
MD
LG