ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចច្របាច់បញ្ចូលសំណុំរឿងចំនួន៤ ដែលក្នុងនោះមានចុងចម្លើយជាអតីតសកម្មជននិងអ្នកគាំទ្របក្សជំទាស់សរុបចំនួន១៣៧រូប ជា២សំណុំរឿងនិងកំណត់សវនាការជំនុំជម្រះនៅឆ្នាំក្រោយ។
ក្រោយគ្មានដំណឹងអំពីជោគវាសនារបស់សកម្មជនថៃ លោក Wanchalearm Satsaksit ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅកម្ពុជាជាង៥ខែមកហើយ បងស្រីរបស់សកម្មជនថៃរូបនេះបានធ្វើដំណើរមកដល់កម្ពុជា ដើម្បីផ្សងរកការពិតដោយខ្លួនឯងផ្ទាល់នៅភ្នំពេញផង និងក្នុងបន្ទប់សវនាការផង។
មណ្ឌលសុខភាពមួយចំនួននៅខេត្តតាកែវបានយកចិត្តទុកដាក់ផ្តោតសំខាន់ករណីសង្ស័យ ដោយផ្អែកលើប្រវត្តិដំណើរនៃអ្នកជំងឺពិសេសពលករចំណាកស្រុក ឬអ្នកដែលត្រឡប់មកពីក្រៅប្រទេស។ ចំពោះពលរដ្ឋដែលនៅក្នុងស្រុក តែមានអាការៈស្រដៀងនឹងវីរុសកូរ៉ូណា មណ្ឌលសុខភាពចាត់ទុកជាករណីធម្មតា។
ប្រជាពលរដ្ឋខ្មែរប្រមាណមួយលាន២០ម៉ឺននាក់កំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ពួកគេច្រើនគួរសមគឺជាពលករមិនស្របច្បាប់។
ក្រសួងសុខាភិបាលបានបង្ហាញថា អ្នកឆ្លងទាំងនោះគឺជាខ្មែរឥស្លាម ដែលការណ៍នេះបង្កឲ្យមានការឆ្លើយឆ្លងពាក្យសម្ដី និងការរើសអើងក្នុងសហគមន៍មួយចំនួន។
លោកកឹម សុខា មេដឹកនាំបក្សជំទាស់បានសុំក្រុមប្រឹក្សាជំនុំជម្រះលើកពេលសវនាការ។ ហើយប្រធានក្រុមប្រឹក្សាជំនុំជម្រះមិនជំទាស់ និងសម្រេចលើកពេលបើកសវនាការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។