លោក កុក ហួន មេឃុំស្លក្រាមនៃស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា អ្នកភូមិទាំងអស់ត្រូវចំណាយថវិកាបន្ថែមដើម្បីទិញទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយប្រជាពលរដ្ឋធ្វើការបន់ស្រន់ដើម្បីសុំទឹកភ្លៀងតែមិនបានសម្រេច។
លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសទើបតែងតាំងថ្មីបានកោះប្រជុំសំណេះសំណាលជាមួយអង្គទូតចំនួន២៩រូបនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីរសៀលថ្ងៃទី០៥ឧសភានេះ បន្ទាប់ពីលោករដ្ឋមន្រ្តីឡើងកាន់តំណែងបានមួយខែកន្លងមក។(ឡេង ឡែន/VOA)
នាង យ៉ាន កុង អ្នកថតរូបឯកសារជនជាតិចិន បានដាក់តាំងពិព័រណ៍រូបថតទាំងនេះ ដែលមានចំណងជើងថា«ការពិតមិនដូចជាការរំពឹងទុក»នេះ។
ពិព័រណ៌រូបភាព «ការពិតមិនដូចការរំពឹងទុក» រៀបរាប់អំពីស្ថានភាពស្រ្តីខ្មែររៀបការជាមួយបុរសជនជាតិចិន ដោយអ្នកថតរូបឯកសារជនជាតិចិនម្នាក់គឺនាង យ៉ាន កុង។ ពិព័រណ៌នេះដាក់បង្ហាញចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែឧសភា នៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។
ក្រុមកម្មករនិងក្រុមបណ្ដាញយុវជនប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៣០នៅពហុកីឡាដ្ឋានជាតិអូឡាំពិច ក្រោមប្រធានបទ«សិទ្ធិកម្មករនិងសេរីភាពសមាគម»នៅថ្ងៃទី១ឧសភានៅទីក្រុងភ្នំពេញ។
ការព្យាយាមរារាំងពីអាជ្ញាធរមូលដ្ឋាននេះ កើតឡើងនៅពេលនៅខ្សែភាពយន្តឯកសារនេះ បញ្ចាំងបានពាក់កណ្ដាលសាច់រឿង។
កាលពីមុន ប្រជាជនកម្ពុជាតែងតែលេងល្បែងប្រជាប្រិយនិងរាំរបាំនានាពេលកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែគេមិនសូវឃើញមានសកម្មភាពទាំងនេះច្រើនទេសព្វថ្ងៃនេះ។ ដើម្បីស្រោចស្រង់វប្បធម៌និងប្រវត្តិសិល្បៈដែលកំពុងបាត់បង់ទាំងនេះ ក្រុមយុវជនដែលស្រឡាញ់សិល្បៈមួយក្រុមបង្កើតព្រឹត្តិការណ៍៍បែបវប្បធម៌មួយដែលពួកគេដាក់ឈ្មោះថា «បុណ្យភូមិ» ហើយមានប្រជាជនរាប់ពាន់នាក់ចូលរួមកំសាន្ត នៅវត្តជ្រោយអំពិល ខ័ណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ទស្សនិកជនប្រហែល៧០០នាក់ដែលភាគច្រើនជាយុវជនស្រែកហ៊ោកញ្រ្ចៀវអឺងកងដាក់អ្នកដេញចាប៉ីនៅក្នុងមហោស្រពចាប៉ីលើកទីមួយនៅសាលមហោស្រពចតុមុខ។មហោស្រពនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃព្រៃឈើនិងការអភិរក្សនៃឧបករណ៍ចាប៉ីដងវែងខណៈដែលមានការកាប់បំផ្លាញព្រៃឈើដ៏ធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។
តំណាងកម្មករប្រមាណ១០០នាក់តវ៉ាមានការប៉ះទង្គិចជាមួយក្រុមប៉ូលិសដើម្បី កុំឲ្យមានការអនុម័តច្បាប់សហជីពនៅមុខរដ្ឋសភាជាតិនៅព្រឹកថ្ងៃច័ន្ទនេះនៅពេលនៅខណៈពេលតំណាងរាស្រ្តមកពីគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងកំពុងអង្គុយនៅអង្គប្រជុំសភា។ (ឡេង ឡែន/VOA)
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកខាងជនភៀសហៅកាត់ថា UNHCR នាទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនានេះ។
១៩ឆ្នាំបន្ទាប់ពីការវាយប្រហារដោយការគប់គ្រាប់បែកឆ្នាំ១៩៩៧ ក្រុមតំណាងរាស្រ្ត មន្រ្តី និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាង១០០នាក់ ប្រារព្ធពិធីបង្សុកូលនៅស្តូបអ្នកបាត់បង់ជិវិតនៃការវាយប្រហារនេះ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណកន្ធនៃក្រុម«វិរៈបាតុករ»ទាំងនោះ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣០ ខែមីនានេះ។
ក្រុមយុវជនដែលខ្លះអះអាងថាជានិស្សិត ខ្លះថាជាមហាជន និងខ្លះទៀតថាជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនោះ ហៅថាក្រុមបាតុករ "ពិសេស" ប្រមាណ៥០នាក់ដែលដឹកនាំដោយយុវជន ស្រី ចំរើន បានហែរញត្តិតវ៉ានៅមុខគេហដ្ឋានរបស់លោកកឹម សុខា នៅរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២៩នេះ ដើម្បីឲ្យលោកចេញមុខបកស្រាយរឿងអាស្រូវផ្លូវភេទមួយ។
និស្សិតខ្មែរមួយរូបដែលកំពុងសិក្សាផ្នែកវិចិត្រសិល្បៈខាងគំនូរនៅសាកលវិទ្យាល័យប្រេរ៉ា (Brera) នៃប្រទេសអ៊ីតាលី បានដាក់តាំងពិព័រណ៍ផ្ទាំងគំនូរលើកដំបូងរបស់លោកនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ដើម្បីបង្ហាញភាពច្នៃប្រឌិតនិងការគិតបែបថ្មីរបស់លោក។
ក្រុមមន្រ្តីតំណាងក្រសួងនានាប្រមាណ៣០០នាក់ប្រមូលផ្ដុំគ្នា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ នៅថ្ងៃខួបបីឆ្នាំនៃការសោយទីវង្គតរបស់ព្រះអង្គ។
អ្នកធ្វើដំណើរទៅស្រុកកំណើតត្អូញត្អែអំពីតម្លៃឡានឈ្នួលដែលត្រៀមចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារសាច់ញាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
«សិទ្ធិទទួលបានលំនៅដ្ឋាន» គឺជាសារសម្រាប់ការប្រារព្ធទិវាលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាឆ្នាំនេះ។
ដោយមានចង្ហាន់ ធូប ទាន រួមទាំងផ្កាភ្ញី ប្រជាពលរដ្ឋកម្ពុជាបានចាប់ផ្តើម ប្រារព្ធថ្ងៃកាន់បិណ្ឌទីមួយនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃកាលពីព្រឹកថ្ងៃច័ន្ទនេះ។
ទិដ្ឋភាពនានានៃការដាក់បិណ្ឌថ្ងៃទីមួយនៅវត្តកោះ សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
សិស្សនៅប្រទេសកម្ពុជាមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណែតសម្រាប់ការសិក្សាភាសាអង់គ្លេសរបស់គេ។
កសិកម្មគឺជាវិស័យកំពុងរីកដុះដាលនៅប្រទេសកម្ពុជា ក៏ប៉ុន្តែកសិករភាគច្រើនមិនទាន់មានជំនាញគ្រប់គ្រាន់ក្នុងការផលិតដំណាំកសិកម្មរបស់ខ្លួនឲ្យមានគុណភាពខ្ពស់នៅឡើយ។
ព័ត៌មានផ្សេងទៀត