កំណត់និពន្ធ៖ សិស្សនៅប្រទេសកម្ពុជាមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណែតសម្រាប់ការសិក្សាភាសាអង់គ្លេសរបស់គេ។ នៅក្នុងការបំពេញនិក្ខេបបទថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់មួយ កញ្ញា ហុង ចិន្តា និស្សិតអាហាររូបករណ៍ Fulbright បានរកឃើញថាប្រព័ន្ធសិក្សាអប់រំកម្ពុជាត្រូវការអនុវត្តតាមកម្មវិធីសិក្សាដែលមានប្រសិទ្ធភាពជាងមុនតាមរយៈការដាក់បញ្ចូលកម្មវិធីសិក្សានៅលើប្រព័ន្ធអ៊ីនធឺណែត។ដូច្នេះ សិស្សអាចសិក្សាស្រាវជ្រាវបានប្រសើរជាងមុន។
សូមស្ដាប់បទសម្ភាសន៍រវាងនាងឡេង ឡែននៃ VOA និងកញ្ញា ហុង ចិន្តា និស្សិតអាហាររូបករណ៍ Fulbright ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តអប់រំ ស្រាវជ្រាវនិងវាយតម្លៃ នៃសកលវិទ្យាល័យ Northern Illinios នៃរដ្ឋ Illinios ដូចតទៅ៖