លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោកប្រធានគ.ជ.ប ស៊ិក ប៊ុនហុក ដែលគេដឹងថាជាមន្ត្រីស្នូលមួយរូបរបស់បក្សកាន់អំណាចបានស្នើឲ្យក្រុមមន្ត្រីក្រោមឱវាទលោក ត្រូវមានសាមគ្គីផ្ទៃក្នុងល្អក្នុងរាជធានី ខេត្តនីមួយៗ ព្រោះកត្តាផ្ទៃក្នុងនេះហើយជា កត្តាកំណត់ជ័យជំនះ ឬបរាជ័យ។
បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការធ្វើបាបកូនឈ្នួលបម្រើការតាមផ្ទះបង្កដោយស្រ្តីជាអាជីវករមួយរូបនោះ និងប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្រសួងការងារបានចេញប្រកាសថ្មីកំណត់លក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ។
នៅពេលប្រទេសកម្ពុជាកំពុងគ្រោងរៀបចំការបោះឆ្នោតចម្រូងចម្រាសដែលមានការឃោសនានយោបាយលុបបំណុលដែលពលរដ្ឋកំពុងជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាគមហិរញ្ញវត្ថុក្រើនរំឭកឲ្យសមាជិកខ្លួនប្រុងប្រយ័ត្នក្នុងការចេញឥណទានកម្ចី។
វោហាស័ព្ទអ្នកនយោបាយ ដែលអំពាវនាវឲ្យពលរដ្ឋពហិការការបោះឆ្នោតគឺមិនគាំទ្រការបន្តអំណាចផ្តាច់ការ និងការគម្រាមអ្នកមិនបោះឆ្នោតគឺជាអ្នកគាំទ្រក្រុមឧទ្ទាមនោះ ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យគ.ជ.ប.រក្សាឲ្យបាននូវគោលជំហរឯករាជ្យ ដែលខ្លួនបានប្រឹងប្រែងរក្សាមកដល់ពេលនេះ។
មនុស្ស៨នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលខ្លួនក្នុងនាមជាសាក្សី ដើម្បីបំភ្លឺដំណើររឿងក្តីរបស់លោក កឹម សុខា ក្រោមបទ«សន្ទិដ្ឋិភាពជាមួយបរទេស»ដែលស្មើនឹងបទឧក្រិដ្ឋក្បត់ជាតិ។
ការប្រើពាក្យពេចន៍និយាយលេងសើចចំពោះបញ្ហាផ្លូវភេទនៅចំពោះមុខបុគ្គលិកស្រ្តីក្នុងកន្លែងធ្វើការ នៅតែជាបញ្ហាដែលមានជាទូទៅក្នុងសង្គមកម្ពុជា។ អ្នកធ្វើការដើម្បីលើកស្ទួយសិទ្ធិស្រ្តីយល់ថា ការណ៍នេះមិនត្រូវកើតមានតទៅទៀតឡើយ។
ការតវ៉ាទាមទាររកដំណោះស្រាយដីធ្លីបានផ្ទុះឡើងជាថ្មីទៀត ដោយពលរដ្ឋ និងតំណាងរបស់ពួកគាត់បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញជាបន្តបន្ទាប់ ហើយក្រុមខ្លះត្រូវបានអាជ្ញាធរចាប់បញ្ជូនមកខេត្តរបស់ពួកគេវិញ។ តួយ៉ាងក្រុមប្រជាពលរដ្ឋមួយក្រុមមានគ្នា៣០នាក់មកពីខេត្តកោះកុង បានមកតវ៉ារកដំណោះស្រាយដល់ជម្លោះដីធ្លីរបស់ពួកគេ ដែលបានធ្វើឲ្យពួកគេបានបាត់ដីធ្វើកសិកម្មតាំងពីឆ្នាំ២០០៨មកនោះ។
ក្រោយក្រសួងការងារបានបង្ហាញកាយវិការជួយលោក មឿន តុលា ឲ្យរួចពីការចោទប្រកាន់ដែលថា សកម្មជនខាងវិស័យការងាររូបនេះបានគៃបំបាត់យកបច្ច័យបុណ្យសពអ្នកវិភាគនយោបាយលោក កែម ឡី នោះ លោក មឿន តុលា បានចូលខ្លួនម្តងទៀត នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នៅមុខចៅក្រមស៊ើបសួរ។ ក្រោយការសាកសួរនៅព្រឹកថ្ងៃសុក្រនេះ ចៅក្រមមិនបានសម្រេចឃុំខ្លួនលោក មឿន តុលា នោះទេ។ ក្រុមសកម្មជនផ្តល់ទស្សនៈផ្សេងៗគ្នាចំពោះរឿងក្តីលោក មឿន តុលា ដែលពួកគេនៅជឿជាក់ថា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះឡើយ។
ខុសពីបណ្តាឆ្នាំមុនៗ ទិវា២០ឧសភាប្រារព្ធទិវាការស្លាប់របស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហមត្រូវបានរដ្ឋាភិបាលកំណត់ថា ជាថ្ងៃឈប់សម្រាកពីការងារសម្រាប់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
ក្រុមប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅលើដីមួយកន្លែងស្ថិតក្នុងតំបន់ជប់ត្រកួន ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យព្រួយបារម្ភថា ពួកគេនឹងអាចបាត់បង់ទីកន្លែងសម្រាប់ចិញ្ចឹមជីវិត នៅពេលអាជ្ញាធរស្រុកបានបញ្ជូនពលរដ្ឋថ្មីមកនៅលើដីដែលពួកគេបានខិតខំឆ្ការព្រៃធ្វើច្បារដំណាំរួចហើយមកនោះ។
មន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលស្ថានភាពរំលោភបំពាននៅក្នុងខេត្តចំនួនបីនេះ បានថ្លែងថា កាយវិការរបស់កម្លាំងមានសមត្ថកិច្ច ដែលបានបញ្ឈប់ការសន្ទនារបស់ក្រុមអង្គការសង្គមស៊ីវិល នេះជាការរឹតបន្តឹងលើសេរីភាពនៃការបំពេញវិជ្ជាជីវៈការងាររបស់ក្រុមសង្គមស៊ីវិល ដែលចង់ស្វែងរកដំណោះស្រាយពីអាជ្ញាធរមកជូនពលរដ្ឋដែលរងគ្រោះទាំងនោះ។
សេចក្តីថ្លែងការណ៍របស់ក្រុមសម្ព័ន្ធទាំងពីរនេះ បានពណ៌នាថា មានការបាញ់ប្រហារដ៏គួរឲ្យសង្ស័យមកលើ លោក វ៉ែន អៀត កាលពីថ្ងៃទី១២ ខែឧសភា គឺជាពេលដែលលោកបានវិលត្រឡប់ទៅនៅផ្ទះរបស់លោកវិញនៅក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
គម្រោងរបស់ក្រុមហ៊ុន UDG ដើម្បីអភិវឌ្ឍទីក្រុងទេសចរណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង១.០០០គ្រួសារ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេជាយូរមកហើយ។
លោក ប្រាក់ សុខុន ក៏បានប្រាប់លោក Simon McDonald អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីរៀបចំការបោះឆ្នោតសេរី និងយុត្តិធម៌មួយ។
លំហាត់គ្រាប់ពិតនេះនឹងបញ្ចប់នៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ។
ក្រោយការប៉ះទង្គិចគ្នារវាងអាជ្ញាធរមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងក្រុមប្រជាពលរដ្ឋចំនួនជាង២០០នាក់មកពីខេត្តកោះកុង រដ្ឋាភិបាលបានប្រកាសពីការតាំងចិត្តរបស់ក្នុងការបញ្ចប់វិវាទដីធ្លីដែលមានអាយុជាងមួយទសវត្សរ៍នៅក្នុងខេត្តកោះកុង។ មន្ត្រីសិទ្ធិមនុស្សរំពឹងថារដ្ឋាភិបាលនឹងធ្វើសកម្មភាពពិតប្រាកដក្នុងការបញ្ចប់ជម្លោះជាជាងគ្រាន់តែការសន្យានោះ។
ខណៈដែលវិបត្តិនយោបាយកម្ពុជានៅបន្តអូសបន្លាយ ក្រោយពេលការចុះបញ្ជីគណបក្សនយោបាយដោយគ្មានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយនោះ ស្ថាប័នរៀបចំការបោះឆ្នោតជាតិបានបន្តទទួលស្គាល់គណបក្សនយោបាយផ្សេងៗជាច្រើនទៀតឲ្យចូលរួមការបោះឆ្នោតខែកក្កដា។ ក្រុមអ្នករិះគន់ អង្គការសហប្រជាជាតិ និងបណ្ដាបស្ចិមប្រទេសទាមទារឱ្យមានការបោះឆ្នោតសេរីនិងយុត្តិធម៌ដែលមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
លោក Siva Kuma Ganapathy ដែលជាម្ចាស់ថ្មីនៃកាសែតភ្នំពេញប៉ុស្តិ៍បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា ការទិញកាសែតភ្នំពេញប៉ុស្តិ៍ គឺជាការសម្រេចចិត្តក្នុងនាមជាសហគ្រិន ហើយថា បើលោកមិនទិញទេ កាសែតនេះមុខជានឹងបិទទ្វារជាមិនខាន។
ក្រុមមេដឹកនាំ តំណាង និងសមាជិកគណបក្សនយោបាយ ដែលភាគច្រើនមិនទាន់ឈ្នះបានសំឡេងក្នុងសភានោះ បានបង្ហាញការព្រួយបារម្ភនានា និងលើកជាសំណើដល់គ.ជ.បឲ្យមានការកែសម្រួលដល់នីតិវិធីនៃការបោះឆ្នោត។ ពួកគេ ក៏បានបង្ហាញការមិនពេញចិត្តចំពោះសំឡេងឃោសនា សុំឲ្យពលរដ្ឋកុំទៅបោះឆ្នោតផងដែរ។
មានមតិរិះគន់ពីសាធារណជនថា លុយរៀលបោះពុម្ពថ្មីៗបានបង្កការភ័ន្តច្រឡំក្នុងការប្រើប្រាស់ ហើយអ្នកជំនាញខាងហិរញ្ញវត្ថុលើកឡើងថា រដ្ឋាភិបាលមិនចាំបាច់ចេញក្រដាសប្រាក់ថ្មីបន្ថែមទេ តែគួរបោះពុម្ពប្រភេទក្រដាសប្រាក់ចាស់វិញ។
ព័ត៌មានផ្សេងទៀត