លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
អ្នកវិភាគមួយចំនួនយល់ថា ព្រះរាជទស្សនកិច្ចនេះមានគោលដៅសំខាន់មួយ គឺការពង្រឹងចំណងទាក់ទងពហុភាគីរវាងកម្ពុជា និងប្រទេសក្បែរខាង និងចង់បញ្ជាក់ប្រាប់ប្រទសជាមិត្តផ្សេងទៀតរបស់កម្ពុជាថា កម្ពុជាមិនទោរទន់ខ្លាំងទៅរកចិនទាំងស្រុងនោះឡើយ។
បន្ទាប់ពីមានបាតុកម្មតវ៉ាទាមទារឲ្យមានការដោះលែងលោករ៉ាត់ រត្នមុនី ក្រុមអង្គការសង្គមស៊ីវិលចំនួនពីរនៅកម្ពុជា កំពុងខិតខំជួយទាំងខាងផ្លូវច្បាប់ និងទំនាក់ទំនងជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីស្នើឲ្យមានការដោះលែងលោកមុនី បានស្ថិតនៅក្រៅឃុំ។
ក្រុមមេដឹកនាំសហជីពមួយចំនួនដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និង៦ខែក្នុងសំណុំរឿងបាតុកម្មលើផ្លូវវេងស្រេង បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីច្រានចោលការកាត់ទោសចំពោះបទលើ្មសដែលពួកគេអះអាងថា មិនបានប្រព្រឹត្ត។
ព្រះមហាក្សត្រខ្មែរ កាលពីនៅថ្ងៃពុធម្សិលម៉ិញនេះ បានយាងចេញពីប្រទេសកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកុម្មុនីស្តមួយនេះរយៈពេលបីថ្ងៃ។ មិនមានការបញ្ជាក់ពីគោលបំណងរបស់ព្រះអង្គក្នុងការយាងទៅវៀតណាមនោះទេ។
អ្នកការពារសិទ្ធិពលករស្នើឲ្យរដ្ឋាភិបាលខ្មែរពិចារណាឲ្យបានដិតដល់ចំពោះយន្តការការពារសុវត្ថិភាពដល់ពលករដែលចេញទៅធ្វើការនៅប្រទេសក្នុងតំបន់អារ៉ាប់ ដើម្បីធានាថា ការចំណាកស្រុករបស់ពួកគេនឹងមិនត្រូវបានធ្វើឡើងដោយប្រថុយប្រថាននោះឡើយ។
អ្នកបកប្រែឲ្យសារព័ត៌មាន Russia Today ហៅកាត់ថា (RT) ដែលបានផលិតភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទញុះញង់។ នេះបើតាមការបញ្ជាក់របស់ភរិយារបស់លោកនិងមន្ត្រីតុលាការ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា អាជ្ញាធរកំពុងបន្តសួរយកចម្លើយពីអ្នកបកប្រែនោះ។ ភរិយាអ្នកបកប្រែរូបនោះនិយាយថា ស្វាមីអ្នកស្រីមានបញ្ហាផ្លូវចិត្តខុសពីប្រក្រតី។
ទោះបីមានការតវ៉ាពីក្រុមអ្នកនាំចេញអង្ករនៅកម្ពុជាប្រឆាំងនឹងបណ្តឹងរបស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដែលចោទថា អង្ករកម្ពុជាបានបង្កផលប៉ះពាល់ដល់កសិករសហភាពអឺរ៉ុបក្តី ក៏គណៈកម្មការសហភាពអឺរ៉ុបមិនទាន់ទម្លាក់ចោលការពិចារណារបស់ខ្លួនអំពីអង្ករកម្ពុជានៅឡើយទេ។
បន្ទាប់ពីតុលាការក្រុងភ្នំពេញបានកាត់ទោសក្រុមមេដឹកនាំ និងអតីតមេដឹកនាំសហជីព៦រូបឲ្យជាប់ពន្ធនាគារ២ឆ្នាំ និង៦ខែក្នុងម្នាក់ៗនោះ លោកហ៊ុន សែន បានប្រកាសការពារមេដឹកនាំសហជីពបីរូប ហើយច្រានចោលមេដឹកនាំសហជីពបីរូបផ្សេងទៀត។
ក្រុមមន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាបាននិយាយថា ស្ថាប័នតុលាការនៅក្នុងប្រទេសនេះបន្តរួមរឹតដោយអំពើពុករលួយ និងមិនទាន់ឯករាជ្យនៅឡើយ ដែលបង្កឲ្យមានការកើតឡើងជាបន្តបន្ទាប់នូវអយុត្តិធម៌សង្គម តួយ៉ាងដូចជា អ្នកមានអំណាចតែងតែឈ្នះក្តី ឯអ្នកក្រត្រូវជាប់គុក។
រដ្ឋាភិបាលថា អង្គការសង្គមស៊ីវិលមិនចាំបាច់ត្រូវឲ្យអង្គការទាំងនោះជូនដំណឹងដល់អាជ្ញាធរមុនបីថ្ងៃនៃការចាប់ផ្តើមធ្វើសកម្មភាពណាមួយ។ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា ការណ៍នេះមិនទាន់គ្រប់គ្រាន់ ហើយថា រដ្ឋាភិបាលត្រូវតែលុបបំបាត់ចោលច្បាប់ដែលរឹតត្បិតនានា។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានព្រមព្រៀងជាមួយមេដឹកនាំវៀតណាមថា នឹងប្រារព្ធខួបលើកទី៤០ឆ្នាំនៃការផ្តួលរំលំរបបខ្មែរក្រហម ហើយបានបង្ហាញការតាំងចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បីកសាងព្រំដែនមួយដែលគ្មានជម្លោះ។
ក្រុមពលរដ្ឋក្នុងស្រុកគិរីសាគរបានបន្ទោសធ្ងន់ៗថា អភិបាលស្រុកនេះបានរំលោភយកដីមួយកន្លែងដែលនៅមានទំនាស់នៅឡើយ ហើយថា អាជ្ញាធរឃុំ និងប៉ូលិសស្រុកបានគំរាមកំហែងវាយតប់ក្រុមពលរដ្ឋដែលតវ៉ាមិនឲ្យអភិបាលស្រុកគិរីសាគរនេះបន្តយកឡានដឹកដីមកចាក់លើដីដែលកំពុងមានវិវាទ។
លោកហ៊ុន សែន និងក្រុមមេដឹកនាំប្រទេសលាវបានព្រមព្រៀងគ្នាបន្តស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនដែលនៅសេសសល់ដោយស្នើឲ្យបារំាងផ្ញើឯកសារព្រំដែននិងផែនទីរវាងប្រទេសទាំងពីរដើម្បីសម្រួលដល់ការដោះស្រាយបញ្ចប់ការខ្វែងគំនិតគ្នាលើការកំណត់ខណ្ឌសីមាប្រទេសទាំងពីរនេះ។
សហព័ន្ធស្រូវអង្ករកម្ពុជា បាននាំចូលអង្ករទៅទីផ្សារសហភាពអឺរ៉ុប ចន្លោះពី២៥ ទៅ៣០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ អង្ករដែលបាននាំចូលទៅទីផ្សារសហភាពអឺរ៉ុប គឺ៦០ភាគរយជាប្រភេទអង្ករផ្កាម្លិះ ហើយប្រមាណជា៤០ភាគរយទៀតជាប្រភេទស្រូវអ៊ីអ៊ែ ហៅជាភាសាអង់គ្លេសថា White Rice។
ក្នុងទស្សនកិច្ចលើករយៈពេលបីថ្ងៃនេះ លោក ហ៊ុន សែន ក៏គ្រោងនឹងដាក់កម្រងផ្កា នៅទីតម្កល់សពអតីតមេដឹកនាំវៀតណាមលោកហូ ជីមីញ ផងដែរ។
លោកសម រង្ស៊ី ថ្លែងថា៖ «លោកប្រធានកឹម សុខា ត្រូវហ៊ុន សែន ចាប់យកទៅឃុំឃាំង លោកមិនអាចធ្វើអីបានទេ លោកអត់មានសេរីភាពទេ គេយកឈ្មោះលោកកឹម សុខា យកទៅប្រើទៀត នេះជាល្បិចហ៊ុន សែន ដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិ»។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសនេប៉ាល់រយៈពេលបីថ្ងៃ នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានទទួលការសាទរពីមេដឹកនាំប្រទេសនេប៉ាល់ ចំពោះជោគជ័យនៃការបោះឆ្នោតជាតិរបស់គណបក្សប្រជាជនកម្ពុជា ហើយលោកបានព្រមព្រៀងជាមួយនេប៉ាល់លើបញ្ហាជាច្រើនទៀត។
ការប្រកាសព្រមព្រៀងនេះ កើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មួយថា កម្ពុជាកំពុងបើកឲ្យមានការដាក់មូលដ្ឋានកងទ័ពជើងទឹកចិន ខណៈមានក្រុមហ៊ុនចិនមួយបានកំពុងសាងសង់កំពង់ទឹកជ្រៅធំមួយក្នុងខេត្តកោះកុង។
ព័ត៌មានផ្សេងទៀត