លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោក ហ៊ុន ម៉ាណែត បន្ថែមថា ក្រុមដែលមាននិន្នាការប្រឆាំង ក៏បង្អាប់តម្លៃកងទ័ព ដោយចោទថា កងទ័ពមិនបានធ្វើការបម្រើជាតិទេ តែជា«ឧបករណ៍មួយបំផ្លាញប្រជាធិបតេយ្យ»។
ក្រុមអ្នកការពារសិទ្ធិស្ត្រី មិនអស់ចិត្តនឹងវិធានការរដ្ឋបាល ហើយស្នើឲ្យមន្ត្រីអនុវត្តច្បាប់នាំខ្លួនអតីតស្នងការប៉ូលិសខេត្តកំពង់ធំរូបនេះមកប្រឈមការផ្តន្ទាទោសតាមនីតិវិធីរបស់តុលាការ។
ក្រុមយុវជន៧នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ ផងត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្រោមបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេចេញតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងការការពារបរិស្ថានក្នុងប្រទេស។
ក្រុមកងសន្តិសុខចម្រុះរបស់ខណ្ឌឫស្សីកែវបានរារាំងមិនឲ្យមានការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ដោយបានចោទក្រុមអ្នកតវ៉ាថា គ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
អាជ្ញាធររាជធានីភ្នំពេញបានឃាត់ខ្លួនសកម្មជនម្នាក់គឺលោក ថា ឡាវី សមាជិកក្រុមខ្មែរថាវរៈ នៅពេលសកម្មជនរូបនោះបានព្យាយាមធ្វើដំណើរតាមម៉ូតូកង់បីទៅចូលរួមការតវ៉ានៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃច័ន្ទ។
ទោះបីមានការអង្កេតរកឃើញថា មានការប្រមូលត្រីផុតពូជបានពីកោះនេះ តែអ្នកនេសាទជាលក្ខណៈគ្រួសារមួយចំនួននៅក្នុងកោះដែលស្ថិតនៅឆ្ងាយពីទីរួមខេត្តក្រចេះ ប្រមាណ១០០គីឡូម៉ែត្រនិយាយថា ពួកគេកម្រនឹងចាប់បានត្រីប្រភេទដែលរងការគំរាមកំហែង ឬក៏កំពុងប្រឈមគ្រោះថ្នាក់។
៣ ឆ្នាំ មកនេះបញ្ញវន្តខ្មែរ និងអ្នកសង្កេតការណ៍អន្តរជាតិនៅចងចាំពីគុណតម្លៃនៃកាសែតមួយនេះ ដែលចូលរួមក្នុងការតាមដានសកម្មភាពរបស់រដ្ឋាភិបាល និងការលាតត្រដាងអំពីពុករលួយ និងរឿងរ៉ាវអវិជ្ជមាននានានៅក្នុងប្រទេសកម្ពុជា។
កោះខ្ញែរជាភូមិមួយស្ថិតក្នុងឃុំអូរគ្រាង ស្រុកសំបូរខេត្តក្រចេះ។ ទោះបីមានការអង្កេតរកឃើញថា មានការប្រមូលទិញត្រីផុតពូជបានពីកោះនេះ តែអ្នកនេសាទជាលក្ខណៈគ្រួសារមួយចំនួននៅលើកោះនេះថា ពួកគេកម្រចាប់បានត្រីប្រភេទរងការគំរាមកំហែង ឬក៏កំពុងប្រឈមគ្រោះថ្នាក់។
លោកបណ្ឌិត មាស នី ថ្លែងថា បើសិនជាអ្នកដែលស្នើសុំសិទ្ធិនយោបាយបានមកវិញ រួចទៅបង្កើតគណបក្សនយោបាយថ្មី ដូចអ្វីដែលអតីតសមាជិកគណបក្សសង្គ្រោះជាតិមួយចំនួនបានធ្វើនោះ នោះគ្រឹះរបស់គណបក្សសង្គ្រោះជាតិ នឹងរង្គោះរង្គើទៅបន្តិចម្តងៗ រហូតលែងមានកម្លាំងក្រោកមកតទល់នឹងគណបក្សកាន់អំណាច។
ការផ្តើមសាងសង់ជម្រករឹងមាំរបស់វៀតណាមនេះ ធ្វើឡើងក្រោយពីមានរបាយការណ៍ថា យោធាវៀតណាម បានបង្កើនការបោះតង់នៅតាមតំបន់ព្រំដែន រហូតដល់ ២៥៦កន្លែង ទោះជាមានការជំទាស់ និងទាមទារពីរដ្ឋាភិបាលកម្ពុជាឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ ហើយរក្សាតំបន់ដែលមិនទាន់មានការឯកភាពគ្នាឲ្យនៅស្ថានភាពដូចមុន។
ក្រុមសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលកែប្រែមាត្រាទាំងនេះ ដែលអាចកាត់បន្ថយលក្ខខណ្ឌជាច្រើនក្នុងការចងក្រងអង្គការសមាគម ឬក៏ធ្វើសកម្មភាពដោយគ្មានការប្រឈមនឹងអាជ្ញាធរ។
សាច់ញាតិ និងអ្នកគាំទ្រលោករ៉ុង ឈុនប្រមាណ២០នាក់ បានដាក់ញត្តិនៅការិយាល័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ុង ឈុន មេដឹកនាំសហជីពមួយរូប។
ក្រុមមន្ត្រីកម្ពុជាថ្លែងនៅសប្តាហ៍នេះថា ការតវ៉ានៅប្រទេសថៃដែលរីកធំជាងពេលណាៗទាំងអស់ គិតចាប់តាំងពីរដ្ឋប្រហារយោធា កាលពីឆ្នាំ ២០១៤ មកនោះ មិនអាចកើតឡើងនៅកម្ពុជានោះទេ ហើយកម្ពុជាក៏មិនលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដែរ។
លោក ជិន ម៉ាលីន បានផ្តល់ការពន្យល់នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា អង្គការសមាគមដែលចេញសេចក្តីថ្លែងការណ៍នេះ គឺភាគច្រើនជា «អង្គការសមាគមខ្យល់» ដោយសារគ្មានសកម្មភាពអ្វីនាពេលកន្លងមក ហើយបានត្រឹមតែប្រមូលផ្តុំគ្នាចេញសារ និងសេចក្តីថែ្លងការណ៍នយោបាយ។
ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមបានថ្លែងថ្កោលទោស ចំពោះការប្រើប្រាស់«អំពើហិង្សា»របស់កងកម្លាំងសន្ដិសុខទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់ កាលពីពេលថ្មីៗនេះ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅតំបន់អាស៊ី កត់សម្គាល់ថា សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាផ្នែកមួយនៃការបំពានសិទ្ធិសម្តែងមតិដោយត្រង់ៗ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អាមេរិកមួយរូបបានជំរុញឲ្យក្រុមអ្នកការទូតនិងអង្គការសហប្រជាជាតិដាក់សម្ពាធលើរដ្ឋាភិបាលដើម្បីបញ្ចប់នូវការគាបសង្កត់លើក្រុមអ្នកតវ៉ាដោយអហិង្សា។
ការប៉ះទង្គិចគ្នាមួយឈុតទៀតបានកើតឡើងនៅតាមច្រកដើរនៃផ្សារទំនើបមួយ ជាប់នឹងពហុកីឡាដ្ឋានជាតិអូឡាំពិករវាងក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងកងកម្លាំងសន្តិសុខខណ្ឌ៧មករា។ អ្នកគាំទ្រលោក រ៉ុង ឈុន មួយចំនួនបានដួលផ្ទប់ទៅនឹងដី ពេលរងការរុញច្រានហិង្សាពីកងសន្តិសុខខណ្ឌ៧មករាជាច្រើននាក់។
ការសាកសួរលោក រ៉ុង ឈុន នៅថ្ងៃនេះ ធ្វើឡើងក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីកម្លាំងសន្តិសុខចម្រុះផ្សេងទៀតនៃទីក្រុងភ្នំពេញរាប់សិបនាក់ រួមមានទាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងនគរបាលជាតិ ដែលបានដាក់ពង្រាយនៅមុខតុលាការ និងបរិវេណនៃពហុកីឡាដ្ឋានជាតិអូឡាំពិក។
ព័ត៌មានផ្សេងទៀត