លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ការមកប្រមូលផ្តុំគ្នារបស់ពួកគេធ្វើឡើងនៅក្រោយពេលដែលក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមសងប្រាក់ត្រឡប់ទៅកម្មករបានចំនួន៦៨នាក់។
តុលាការក្រុងភ្នំពេញបានបញ្ចប់សាវនការសួរដេញដោលសកម្មជនគណបក្សសង្រ្គោះជាតិចំនួន៥រូបក្នុងចំណោម១១រូប នៅថ្ងៃអង្គារនេះ ទាក់ទងនឹងសំណុំរឿងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ ហើយបានសម្រេចបន្តសាវនការទៅថ្ងៃអង្គារសប្តាហ៍ក្រោយទៀត។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានអំពាវនាវកាលពីថ្ងៃអាទិត្យឲ្យក្រុមហ៊ុនការពារសន្តិសុខឯកជនជាង១០០ក្រុមហ៊ុនទទួលយកមន្ត្រីប៉ូលិស និងមន្រ្តីកងរាជអាវុធហត្ថចូលនិវត្តន៍ទៅបំពេញការងារ។
ក្រុមហ៊ុននាំចេញពលករឈ្មោះ Rice Natural Co. Ltd ដែលរងការចោទប្រកាន់ពីបទឆបោកពលករកម្ពុជាទៅធ្វើការក្នុងប្រទេសជប៉ុន បានចាប់ផ្តើមសងប្រាក់ឲ្យពលករវិញហើយនៅព្រឹកថ្ងៃច័ន្ទនេះ។
មហាសេដ្ឋីអចលនទ្រព្យជនជាតិរុស្សី លោក សេហ្គេ ប៉ូឡូនស្គី ត្រូវបានអាជ្ញាធរប្រទេសកម្ពុជា បញ្ជូនចេញទៅកាន់ប្រទេសរុស្សីវិញហើយ កាលពីព្រឹកថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់របស់មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា។
មន្ត្រីអន្តោប្រវេសន៍កម្ពុជាកំពុងរង់ចាំការសម្រេចចុងក្រោយពីប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្នុងការទទួលយកជនភៀសខ្លួនស្ម័គ្រចិត្តដំបូង៤រូបពីកោះណូរូ (Nauru) ក្រោយពីបានបញ្ចប់ការពិនិត្យរួចរាល់នូវឯកសាររបស់ជនភៀសខ្លួនទាំងនោះ។
លោករដ្ឋមន្រ្តីពន្យល់ថាពលរដ្ឋកម្ពុជាបានទទួលការអប់រំច្រើន ក្រោយពីបានងើបរួចផុតពីសង្គ្រាមរយៈពេល៣០ឆ្នាំមកនេះ។
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជារបស់ អង្គការសហប្រជាជាតិ នឹងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភាខាងមុខនេះ។
ពលរដ្ឋកម្ពុជាចំនួន៥៩នាក់ដែលត្រូវគេបោកឱ្យទៅធ្វើកម្មករនេសាទ ហើយក្រោយមកត្រូវបានជួយសង្គ្រោះនៅប្រទេសឥណ្ឌូនេស៊ីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយកាលពីថ្ងៃច័ន្ទនេះ។
អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយរូប បានទៅបង្ហាញមុខនៅតុលាការទីក្រុងភ្នំពេញ នៅថ្ងៃច័ន្ទនេះ ទាក់ទងនឹងសំណុំរឿងអំពើហិង្សានៅស្ពាននាគក្បែរលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំមុន។
ការទាមទារសំណងរបស់ពួកគេធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Rice Natural Co.,Ltd. និងក្រុមហ៊ុន Century Cambodia Manpower Co., Ltd. ខកខានមិនបានបំពេញតាមការសន្យាដែលថា នឹងនាំពួកគេទៅធ្វើការក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់នៅប្រទេសជប៉ុនក្នុងពេលប្រាំមួយខែយ៉ាងយូរ។