ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀស​ខ្លួន​បួន​នាក់​​ពី​អូស្ត្រាលី​បាន​មក​ដល់​​កម្ពុជា

ឡាន​ពណ៌​ស​បាំង​វាងនន​នេះ​ត្រូវគេជឿ​ថា​ ដឹក​ជន​អន្តោប្រវេសន៍​ចំនួន​៤នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ជា​កោះ «‍Nauru» មក​កាន់​ប្រទេស​កម្ពុជា ក្រោម​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ ផន បុប្ផា/VOA Khmer)

ជន​ភៀស​ខ្លួន​បួន​រូប​ពី​កោះណូរូ​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ហើយ​ពួក​គេ​បាន​ស្នើ​សុំ​មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​ជីវភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ទេ​ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​សមាហរណ​កម្ម​ចូល​ក្នុង​សង្គម​កម្ពុជា។​

ជន​ភៀស​ខ្លួន​បួនរូប​ពីកោះណូរូ​នេះ​បាន​ស្នើ​សុំ​ជាមុន​នូវ​សិទ្ធិ​មិន​រំខាន​ក្នុង​ជីវភាព​ផ្ទាល់​ខ្លួន​ នៅ​ពេល​ដែល​ពួកគេ​បាន​មក​ដល់​ប្រទេស​កម្ពុជានៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​នេះ​បើ​យោង​ទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរ​ជាតិ​ (IOM) ​ដែល​ចេញ​ផ្សាយ​ភ្លាមៗ​ ក្រោយ​ការ​មក​ដល់​របស់​ជនភៀស​ខ្លួន​ទាំង​នេះ​តាម​កិច្ចព្រម​ព្រៀង​ស្ម័គ្រចិត្ត។​

ជន​ភៀស​ខ្លួន​៣នាក់​ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​៤​ដែល​មក​ពី​កោះ​ណូរូ​ (បុរស​ពាក់​មួក​នៅ​ខាង​ឆ្វេង ស្រ្តី​ក្នុង​សំលៀក​បំពាក់​អាវ​មាន​មួក​គ្រប​ក្បាល​ពណ៌​ខ្មៅ​នៅ​កណ្តាល​ និង​បុរស​ក្នុង​សំលៀក​បំពាក់​អាវ​មាន​មួក​គ្រប​ក្បាល​ពណ៌​ខ្មៅ​នៅ​ខាង​មុខ​ត្រូវ​បាន​អម​ដោយ​ប៉ូលីស​កម្ពុជា​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០១៥។

ការ​មក​ដល់​របស់​ជន​ភៀស​ខ្លួន​ដំបូង​បួន​រូប​នេះ​ គឺ​ផ្អែក​ទៅ​តាម​អនុស្សរ​ណៈ​យោគយល់​គ្នា ​ដែលរដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អូស្រា្តលី​នៅ​ក្នុង​ឆ្នាំ​២០១៤​ ដើម្បី​ទទួល​យក​ជនភៀស​ខ្លួន​ជាង​១០០០​នាក់​ដែល​សុំ​សិទ្ធិ​ជ្រកកោននៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

សេចក្តី​ប្រកាស​ព័ត៌មានរបស់​អង្គការ​ IOM ​បាន​បន្ថែម​ថា៖​ «ជន​ភៀស​ខ្លួន​ទាំង​បួន​រូប​ដែល​បាន​មក​ដល់​ថ្ងៃ​នេះ​បាន​ស្នើ​សុំសិទ្ធិ​មិន​រំខាន​ក្នុង​ជីវភាព​ផ្ទាល់​ខ្លួន​ ក្នុង​កំឡុង​ពេល​នៃ​ការ​មក​ដល់​របស់​ពួក​គេ​ និង​ការ​ធ្វើ​សមាហរណកម្ម​របស់​ពួក​គេ​ទៅ​ក្នុង​សង្គម​កម្ពុជា»។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​ពុំ​អាច​បញ្ជាក់​លម្អិតអំពី​អត្ត​សញ្ញាណ​របស់​ជន​ភៀស​ខ្លួន​ទាំងបួន​រូបទេ​ ប៉ុន្តែ​លោក​បានបញ្ជាក់​ប្រាប់ ​VOA ​ថា​ ពួក​គេ​នឹង​ត្រូវ​ទៅ​រស់​នៅ​ជា​បណ្តោះ​អាសន្ន​ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ។​

«គាត់​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ​ភូមិ​តាងៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ»។​

ជន​ទាំង​៤​រូប ​ដែល​បាន​ទទួល​សិទ្ធិ​ជា​ជន​ភៀសខ្លួន​ពី​រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​ ហើយ​ដែល​ត្រូវផ្ទេរ​មក​រស់នៅ​ក្នុង​ប្រទេសកម្ពុជា​ជា​អចិន្រ្តៃយ៍​នេះ​ រួម​មាន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ​(Rohingya)​ម្នាក់ ​និង​ជនជាតិ​អ៊ីរ៉ង់​៣​នាក់។​ ពួក​គេ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ ដែល​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​ប្រទេស​អូស្ត្រាលី​ ហើយ​ត្រូវ​អាជ្ញាធរ​ប្រទេស​នេះ​ដាក់​ឲ្យ​រស់​នៅ​ក្នុង​ជំរំ​នៅ​លើ​កោះ​ដាច់​ស្រយ៉ាល​មួយ​ដែល​ហៅ​ថា ​ណូរូ​ «Nauru»។​

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​អន្តោប្រវេសន៍​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី ចុះ​ហត្ថលេខា​នៅ​ថ្ងៃសុក្រ​ទី២៦​ខែកញ្ញា​នេះ លើ​អនុស្សរណៈ​ស្តីពី​ការយោគយល់គ្នា​ទាក់ទង​នឹង​ការទទួល​យក​ជន​ភៀស​ខ្លួន​បរទេស​ពី​ប្រទេស​អូស្រ្តាលី​ឲ្យ​ស្នាក់​នៅ​កម្ពុជា។

កិច្ច​ព្រមព្រៀង​ដែល​រដ្ឋាភិបាល​កម្ពុជា​ចុះហត្ថលេខាជាមួយ​រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​នោះ​រង​ការ​រិះគន់យ៉ាង​ខ្លាំង​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ ដោយ​អះអាង​ថា​ កិច្ច​ព្រមព្រៀង​នេះ​បាន​រំលោភ​អនុ​សញ្ញា​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ។​ ក្រុម​អ្នក​រិះគន់​និយាយថា ​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​មួយ​នេះ​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ ដូចជា​អំពើ​ពុករលួយ​ ភាព​ក្រីក្រ​ ស្ថាប័ន​តុលាការ​នៅ​មិន​ទាន់​ឯករាជ្យ ​អំពើ​និទ័ណ្ឌភាព ​និង​មាន​ទំនាស់​ដីធ្លី​ដ៏​ច្រើន។ ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ទើប​បាន​រក​ឃើញ​ថា​ យុត្តិធម៌​សង្គម​ក្នុង​ប្រទេស​កម្ពុជា​អន់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក។

លើស​ពីនេះ​ទៅទៀត ​កិច្ច​ព្រមព្រៀង​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ថ្នូរ​នឹង​អ្វី​ដែល​គេ​ពណ៌នា​ថា​ ជា​កម្មវិធី​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​ពី​ប្រទេស​អូស្ត្រាលី។​

នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រហស្បតិ៍ ទី៤ ខែ​មិថុនា ឆ្នាំ២០១៥ អ្នក​សារព័ត៌មាន​កំពុង​រង់ចាំ​ការ​មក​ដល់​របស់​ជន​អន្តោប្រវេសន៍​ពី​ប្រទេស​ជា​កោះ ‍‍«Nauru» ដែល​ជា​ទីកន្លែង​ដែល​ប្រទេស​អូស្ត្រាលី​រក្សាទុក​ជន​អន្តោប្រវេសន៍​ជា​ច្រើន​នាក់​ដែល​ព្យាយាម

ដោយ​ឡែក​ មុន​ការ​មក​ដល់​របស់​ជន​ភៀសខ្លួន​ដដែល​នេះ​ អាជ្ញា​ធរ​កម្ពុជា​បាន​រឹតបន្តឹង​មិន​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ចូល​ទៅ​កាន់ច្រក ​VIP​ របស់​ព្រលាន​យន្ត​ហោះ​ភ្នំ​ពេញ​អន្តរ​ជាតិ​នោះ​ទេ។​

ទោះ​បី​ជា​យ៉ាង​ណា​ក្តី លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ បាន​ពន្យល់​ថា​ នេះ​ជា​ការ​អនុវត្ត​កាតព្វកិច្ច​របស់​អាជ្ញាធរ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ។

«សូម្បី​តែ​នៅ​សហ​រដ្ឋ​អាមេរិក​គឺ​ដូចតែ​គ្នា​ មិនមែន​តែ​នៅ​ស្រុក​ខ្មែរ​ឯណា?!​ បើ​សហរដ្ឋ​អាមេរិក​វិញ​ជាង​ហ្នឹង​ទៀត!​ ប្រទេស​គេ​ដទៃ​ជាង​ហ្នឹង​ទៀត»។​

រីឯ​អង្គការ​ IOM ​បាន​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គោរព​បំណង​របស់​ជន​ភៀស​ខ្លួន​ដែល​ទើប​នឹង​មក​ដល់​នេះ​ ទាក់ទង់​ការ​មិន​រំខាន​ជីវិត​ឯក​ជន​របស់​ពួក​គេ៕

XS
SM
MD
LG