កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
លោក បារ៉ាក់ អូបាម៉ា បានចូលកាន់តំណែងជាប្រធានាធិបតីតាំងពីឆ្នាំ២០០៩ ជាពេលដែលលោកបានបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីមួយឲ្យសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ដោយបានក្លាយជាប្រធានាធិបតីស្បែកខ្មៅទី១។
កុមារក្រីក្រកម្ពុជាដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនៃខេត្តរតនគិរីនេះ ងាយប្រឈមនឹងការបោះបង់ការសិក្សារបស់ពួកគេចោល បើធៀបទៅនឹងកុមារដែលរៀននៅឯទីរួមខេត្ត ឬទីប្រជុំជនដទៃទៀត។
កងយោធពលខេមរភូមិន្ទកម្ពុជា បានរៀបចំការតាំងពិព័រណ៍សម្ភារៈយោធា នៅថ្ងៃទី៦ ដល់៨ ខែមករា ឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវា ៧ មករា និងប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីរំឭកខួបថ្ងៃ៧ មករា លើកទី៣៨ នៅឯទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច តែងប្រារព្ធថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំ។ គណបក្សនេះ បានចាត់ទុកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម។
ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញដែល VOA បានជួបសម្ភាសន៍បង្ហាញសុទិដ្ឋិនិយមចំពោះបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ ដោយពួកគេយល់ថា បញ្ជីនេះមានភាពសុក្រឹត និងងាយស្រួលផ្ទៀងផ្ទាត់ជាងបញ្ជីមុនៗ។
ខុសពីកុមារក្នុងទីរួមខេត្ត ឬទីប្រជុំជន កុមារក្រីក្រកម្ពុជាដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនៃខេត្តរតនគិរី មានឱកាសតិចតួចក្នុងការទទួលបានការសិក្សា។
អ្នកឃ្លាំមើលអភិបាលកិច្ចល្អនៅកម្ពុជាស្វាគមន៍ចំពោះការបង្កើតកម្មវិធីទូរស័ព្ទ «សេវាសាធារណៈ» ប៉ុន្តែបង្ហាញក្តីបារម្ភថាសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យារបស់ពលរដ្ឋកម្ពុជានៅតាមជនបទនៅមានកម្រិតនៅឡើយ។
ខ្លែងប្រពៃណីខ្មែរចូលរួមចំនួន៥១ រួមទាំងខ្លែងផ្សេងៗត្រូវបានគេបង្ហាញ និងបង្ហើរ ក្នុងមហោស្រពបង្ហើរខ្លែងខ្មែរប្រចាំឆ្នាំ លើកទី២០ នាព្រឹកនេះ មានការចូលរួមពីប្រជាពលរដ្ឋចំនួន៦៨រូប មកពី១៧រាជធានី-ខេត្ត។ មហោស្រពបង្ហោះខ្លែងនេះ ត្រូវបានធ្វើឡើងដើម្បីឲ្យយុវជនជំនាន់ក្រោយ ដឹងពីប្រវត្តិ និងអត្ថន័យនៃ«ខ្លែងឯក»ខ្មែរ ថែរក្សាព្រពៃណីនៃការបង្ហើរខ្លែង និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ៕
ខ្លែងប្រពៃណីខ្មែរចូលរួមចំនួន៥១ រួមទាំងខ្លែងផ្សេងៗត្រូវបានគេបង្ហាញ និងបង្ហើរ ក្នុងមហោស្រពបង្ហើរខ្លែងខ្មែរប្រចាំឆ្នាំ លើកទី២០ នាព្រឹកនេះ មានការចូលរួមពីប្រជាពលរដ្ឋចំនួន៦៨រូប មកពី១៧រាជធានី-ខេត្ត។ មហោស្រពបង្ហោះខ្លែងនេះ ត្រូវបានធ្វើឡើងដើម្បីឲ្យយុវជនជំនាន់ក្រោយ ដឹងពីប្រវត្តិ និងអត្ថន័យនៃ«ខ្លែងឯក»ខ្មែរ ថែរក្សាព្រពៃណីនៃការបង្ហើរខ្លែង និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។
ការចាប់ខ្លួនបុរសជនជាតិវៀតណាមនេះ ធ្វើឡើងក្រោយវីដេអូ ដែលបុរសនេះ ធ្វើទារុណកម្មលើកុមារកម្ពុជានៅខេត្តមណ្ឌលគិរី ត្រូវបានផ្សព្វផ្សាយ ពេញលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងទូលំទូលាយនិងរងការថ្កោលទោសធ្ងន់ៗពីសាធារណជននាដើមសប្តាហ៍នេះ។
ការលើកលែងទោស លោក មេឃុំ ស៊ាង ចែត បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការទម្លាយភាពទាល់ច្រកនយោបាយ រវាងគណបក្សធំៗទាំង២ដែលមានកៅអីក្នុងរដ្ឋសភា និងការនិវត្តន៍ចូលសភាវិញរបស់អនុប្រធានគណបក្សជំទាស់ លោកកឹម សុខា ។ មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក ចំនួន៤រូបនិងលោកនី ចរិយា មន្ត្រីជាន់ខ្ពស់នៃគ.ជ.ប អាចនឹងត្រូវដោះលែងនាពេលខាងមុខផងដែរ។
ប្រជាជនកម្ពុជាជាង៥លាននាក់ ត្រូវបានគេរំពឹងថានឹងទទួលបានផលប្រយោជន៍ពីផែនការគណនេយ្យភាពសង្គម ដែលមានថវិកាចំនួន១៣លានដុល្លារអាមេរិក និងមានរយៈពេល៣ឆ្នាំនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ប្រាប់ VOA ថា គ.ជ.ប នឹងបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតថ្មីនាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ខាងមុខ ដើម្បីឲ្យសាធារណជនធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា។
លោក ប៉ែន បូណា ប្រធានក្លឺបអ្នកកាសែតកម្ពុជា បញ្ជាក់ប្រាប់ VOA ថាអ្នកប្រើប្រាស់បណ្ដាញសង្គម គប្បីប្រើប្រាស់បណ្ដាញសង្គម ក្នុងន័យមួយដែលជួយលើកស្ទួយសេរីភាពនៃការបញ្ចេញមតិប្រកបដោយសុជីវធម៌ និងសីលធម៌ ដើម្បីចៀសវាងបង្កចលាចលចំពោះលំហនៃការបញ្ចេញមតិនេះ។
ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥ នឹងប្រារព្ធធ្វើឡើងនៅឯបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ បានរៀបចំពិធីបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកលលើកទី៤ ឆ្នាំ២០១៦ ដើម្បីបំផុសស្មារតីចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈចម្រៀងខ្មែរទាំងបុរាណ និងសម័យ។
ការបន្សល់កាកសំណល់សំរាមតែងកើតមានឡើងនៅពេលដែលមានការប្រមូលផ្ដុំមនុស្សច្រើននៅកន្លែងសាធារណៈណាមួយ ដូចជាការប្រគំតន្ត្រី កម្មវិធីកម្សាន្តនានា និងការប្រកួតបាល់ទាត់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកជាដើម។
ការណ៍នេះបានបង្កឲ្យពលរដ្ឋកម្ពុជារស់នៅក្នុងរាជធានីភ្នំពេញ ដែល VOA បានជួបសម្ភាសបង្ហាញក្តីបារម្ភចំពោះបញ្ហាសន្តិសុខ និងបញ្ហាសុវត្ថិភាពរបស់ពួកគេ ដោយសារពួកគេសង្កេតឃើញថា មានករណីចោរកម្មដូចជាឆក់ ប្លន់ និងបាញ់សម្លាប់ជាដើម កើតឡើងញឹកញាប់ជាពិសេសនារយៈពេលចុងក្រោយនេះ។
ព័ត៌មានផ្សេងទៀត