កញ្ញា ហ៊ាន សុជាតា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា សុជាតា ផ្តោតលើបញ្ហាសង្គម នយោបាយ បរិស្ថាន អប់រំ យុវជននិងស្ត្រី។
លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប និងមន្ត្រីសមាគមអាដហុកបួនរូបផ្សេងទៀតរួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងនាំទៅសាកសួរកាលពីចុងខែមេសា ពាក់ព័ន្ធការចោទប្រកាន់ទាក់ទងនឹងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
ការប្រកាស«ផ្ដាច់ខ្លួន»របស់លោក Duterte ពីមិត្តរយឆ្នាំសហរដ្ឋអាមេរិក ហើយងាកទៅរកប្រទេសកុម្មុយនិស្ត រុស្ស៊ី និងចិន បានកើតមានឡើងបន្ទាប់ពីមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងហ្វីលីពីនចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់លោក Duterte ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត៤ពាន់នាក់ គិតត្រឹមចុងខែតុលានេះ។
លោកថា ជាទូទៅដំណាំបន្លែរដូវវស្សា មានតម្លៃខ្ពស់ជាងដំណាំបន្លែរដូវប្រាំងមួយទ្វេជា២ដោយសារ នៅក្នុងរដូវវស្សាផលិតផលកសិកម្មរបស់កសិករកម្ពុជាមិនសូវសម្បូរ ហើយការនាំចូលបន្លែពីប្រទេសជិតខាង ក៏មានការកើនឡើងថែមទៀតផង។
កង្វល់របស់ក្រុមមន្ត្រីសង្គមស៊ីវិលនេះកើតមានឡើង ខណៈដែលបច្ចេកវិទ្យាកាន់តែបង្កភាពងាយស្រួលដល់ការផលិតគ្រឿងញៀន ស្របពេលដែលចរាចរណ៍គ្រឿងញៀនមានការកើនឡើងទាំងក្នុងតំបន់ និងពិភពលោក ហើយមន្ត្រីសង្គមស៊ីវិលទៀតសោតយល់ថា សមត្ថភាពបង្ក្រាបគ្រឿងញៀនរបស់កម្ពុជានៅមានកម្រិត។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ថ្លែងថា កងកម្លាំងប្រដាប់អាវុធ មានតួនាទីការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់ ដើម្បីការពារសុខសន្តិភាពនិងបូរណភាពទឹកដី។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលានេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា លោកមិនទាន់អាចសន្និដ្ឋានបានថា បាតុកម្មនោះមានការបញ្ជាពីថ្នាក់ដឹកនាំគណបក្សប្រឆាំងឬយ៉ាងណាទេ។
លោក យី គីមថាន ឲ្យដឹងទៀតថា ការបោះបង់ឱកាសទទួលបានការអប់រំ និងអភិវឌ្ឍរបស់ក្មេងស្រី នេះ បានធ្វើឲ្យក្មេងស្រី មិនមានសមត្ថភាពធ្វើការជំនាញដែលទទួលបានកម្រៃខ្ពស់ និងមិនអាចចូលរួមសម្រេចចិត្តលើបញ្ហាសំខាន់ៗក្នុងសហគមន៍ ជាពិសេសគឺបញ្ហារបស់ក្មេងស្រីខ្លួនឯងនោះ។
ពីមួយឆ្នាំ ទៅមួយឆ្នាំ ការប្រារព្ធទិវាសុខភាពផ្លូវចិត្តយុវជនកម្ពុជា មានការកើនឡើងចំនួនអ្នកចូលរួម។ ជាក់ស្តែង កាលពីឆ្នាំ២០១២ មានអ្នកចូលរួមត្រឹមជាង១.២០០នាក់ប៉ុណ្ណោះ។ ដោយឡែកទិវាសុខភាពផ្លូវចិត្តក្នុងឆ្នាំ២០១៦នេះ មានអ្នកចូលរួមចំនួនជាង២.០០០នាក់។
ក៏ប៉ុន្តែ ការសម្រេចអនុញ្ញាតិចុងក្រោយនេះគឺធ្វើឡើងភ្លាមៗ ក្រោយពីកិច្ចប្រជុំទ្វេភាគីរវាង លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងគណៈកម្មការ រៀបចំបុណ្យខួប ១០០ថ្ងៃ របស់លោក កែម ឡី។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប លើកឡើងថា ភាពចម្រូងចម្រាសនេះ អាចកើតមានឡើងដោយសារការមិនយល់ច្បាស់ពីនីតិវិធីចុះឈ្មោះបោះឆ្នោត ឬអាចពាក់ព័ន្ធនឹងចេតនាមិនអនុវត្តទៅតាមនីតិវិធីរបស់អជ្ញាធរមូលដ្ឋាន។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានរងការវាយដំពីក្រុមសន្តិសុខខណ្ឌឲ្យរបួសត្រង់ ក ធ្មេញ និងធ្គាមក្នុងពេលដែលលោកកំពុងឃ្លាំមើលការប្រារព្ធទិវាសិទ្ធិលំនៅស្ថានពិភពលោក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការកណ្ដាលគណបក្សនាព្រឹកថ្ងៃសុក្រនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សជំទាស់ លើកឡើងថា ការសម្រេចមិនចូលប្រជុំសភានាព្រឹកនេះ គឺធ្វើឡើងដោយមិនបានព្រាងទុកនោះទេ។
នាសប្តាហ៍នេះ សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម បានផ្អាកដំណើរការកាត់ទោសសំណុំរឿង០០២/០២ដោយសារបញ្ហាជំនន់ទឹកភ្លៀង នៅបរិវេណនៃសាលាក្ដីមួយនេះ។ អ្នកឃ្លាំមើលការកាត់ទោសសាលាក្ដីខ្មែរក្រហមនិងតំណាងដើមបណ្ដឹងរដ្ឋបវេណី បង្ហាញការព្រួយបារម្ភអំពីការយឺតយ៉ាវនៃការកាត់ទោស លើមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដែលមានវ័យកាន់តែចាស់ទៅ។ យ៉ាងណាក៏ដោយ មន្រ្តីនៃសាលាក្ដីខ្មែរក្រហមបានឲ្យដឹងថាសាលាក្ដីនឹងបន្តការងាររបស់ខ្លួននៅថ្ងៃច័ន្ទសប្ដាហ៍។
លោកស្រី Sarah Fox ឲ្យដឹងថា ការអនុវត្តសិទ្ធិពលកម្មការងារ ដែលមានស្តង់ដាទទួលស្គាល់ជាសកល អាចជួយទាក់ទាញវិនិយោគិនកាន់តែច្រើនមកកម្ពុជា ដោយសារពួកគេចង់វិនិយោគក្នុងប្រទេសដែលសិទ្ធិពលកម្មការងារ ត្រូវបានការពារដោយច្បាប់ ។
ថ្ងៃសៅរ៍ ទី១ ខែ តុលា ឆ្នាំ២០១៦នេះ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលពុទ្ធសាសនិកខ្មែរ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា និងញាតិមិត្តដែលបានចែកឋាន។ បុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យផ្នែកព្រះពុទ្ធសាសនាដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់កម្ពុជា៕
អ្នកសិល្បៈកម្ពុជាទាំងក្នុងអាជីពនិងមហាជនណាដែលប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌នៃអ្នកសិល្បៈ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សិល្បៈ វប្បធម៌ជាតិនឹងត្រូវទទួលរងពិន័យ ទៅតាមស្ថានភាពជាក់ស្តែងនៃកំហុសឆ្គងដែលបានប្រព្រឹត្ត។
នាពេលកន្លងមក បញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជាបញ្ហាចម្រូងចម្រាសមួយយ៉ាងធំចំពោះការបោះឆ្នោតអាណត្តិមុនៗ ដែលជារឿយៗគណបក្សជំទាស់ធ្វើការតវ៉ា ដោយអះអាងថា លទ្ធផលបោះឆ្នោតមានភាពមិនប្រក្រតីច្រើន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីទទួលស្គាល់ថា ការអនុវត្តរដ្ឋធម្មនុញ្ញនៅកម្ពុជា នៅមានចន្លោះខ្វះខាត ដោយសារកម្ពុជានៅមានភាពក្មេងខ្ចីត្រឹមជាង២០ឆ្នាំប៉ុណ្ណោះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ប្រាប់ VOAថា ឯកសារ និងភស្តុតាងនៃសំណុំរឿងឃាតកម្មរបស់លោក កែម ឡី កំពុងស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការ។
ព័ត៌មានផ្សេងទៀត