ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​​បញ្ចប់​ហើយ ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​ជិត​៨លាន​នាក់​ឬ​ជាង​៨០%


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ បញ្ជាក់​ប្រាប់​ VOA​ ថា​ គ.ជ.ប ​នឹង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នា​ថ្ងៃ​ទី៣​ ខែ​មករា​ ឆ្នាំ​២០១៧​ខាងមុខ​ ដើម្បី​ឲ្យ​សាធារណជន​ធ្វើការ​ផ្ទៀងផ្ទាត់​ និង​តវ៉ា។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដែល​ធ្វើឡើង​អស់​រយៈពេល​៩១​ថ្ងៃ​ ចាប់​តាំង​ពី​ខែ​កញ្ញា​មក​នោះ​ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាល​ពី​ថ្ងៃ​៣០​ខែ​វិច្ឆិកា​ម្សិលមិញ​ ដោយ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ជាង​៧​លាន​៨​សែន​នាក់ ​ឬ​ស្មើ​នឹង​៨១.៤៨%។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ បញ្ជាក់​ប្រាប់​ VOA​ ថា​ គ.ជ.ប ​នឹង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នា​ថ្ងៃ​ទី៣​ ខែ​មករា​ ឆ្នាំ​២០១៧​ខាងមុខ​ ដើម្បី​ឲ្យ​សាធារណជន​ធ្វើការ​ផ្ទៀងផ្ទាត់​ និង​តវ៉ា។

លោក​ ហង្ស​ ពុទ្ធា​ អះអាង​ថា​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ និង​មាន​បរិយាកាស​ល្អ​ប្រសើរ។

លោក​បន្ត​ថា​ ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​រយៈពេល​៣​ខែ​នេះ​ គ.ជ.ប​ ទទួល​បាន​ពាក្យ​បណ្ដឹង​ចំនួន​៩៧​បណ្ដឹង ទាក់ទង​នឹង​ការ​មិន​គោរព​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត​ ការ​រំខាន​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការ​ចោទ​ថា​ មាន​ពី​ការ​ចុះឈ្មោះ​ពី​ជន​អន្តោ​ប្រវេសន៍​ដែល​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់។

លោក​ គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុម​ហ្វ្រែល​ មាន​ប្រសាសន៍​ថា​ បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ ហើយ​លោក​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​នេះ​មាន​ភាព​ឯករាជ្យ​ជាង​មុន។

ក៏​ប៉ុន្តែ​លោក​ គល់​ បញ្ញា​ បាន​បង្ហាញ​ការ​សោកស្ដាយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​យន្តការ​ណាមួយ​ក្នុង​ការ​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​គ្រប់​អាយុ​បោះឆ្នោត​ ជា​ពិសេស​ពលករ​ចំណាក​ស្រុក​ អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដូច​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក៕

XS
SM
MD
LG